សហភាពអ៉ឺរ៉ុបផ្ដល់ថវិកា ២.៨ លានដុល្លារដល់កម្ពុជាសម្រាប់ការបើកសាលារៀនឡើងវិញ
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

សហគមន៍អ៊ឺរ៉ុប (EU) បានចូលរួមវិភាគទានចំនួន ២.៤ លានអឺរ៉ូ (២.៨ លានដុល្លារ) ដល់ប្រទេសកម្ពុជា សម្រាប់ការបើកសាលារៀនឡើងវិញដោយសុវត្ថិភាព ដែលជាផ្នែកមួយនៃការគាំទ្រសម្រាប់ការឆ្លើយតបនឹងជំងឺ Covid-19 និងការស្តារឡើងវិញ។

តាមរយៈការគាំទ្រទូរទាំងប្រទេស ដោយប្រើយុទ្ធនាការ “ Back to school ” ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំយុវជន និងកីឡា និងយូនីសេហ្វដោយផ្តល់ការណែនាំជាក់ស្តែងដល់កុមារ ឪពុកម្តាយ គ្រូបង្រៀន និងបុគ្គលិកសាលា ដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងកាត់បន្ថយហានិភ័យនៃជំងឺ Covid-19 ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វនៅថ្ងៃទី ១៤ ខែតុលា យុទ្ធនាការនេះ នឹងត្រូវបានធ្វើឡើងពេញមួយឆ្នាំ ២០២១ និងដើម្បីបញ្ចូលព័ត៌មានដែលមានតម្លៃ និងចាប់អារម្មណ៍ មិនត្រឹមតែដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបរិស្ថានដែលមានសុខភាពល្អ និងយកចិត្តទុកដាក់ដល់កុមារដើម្បីរៀន និងរីកចម្រើន។

ការផ្គត់ផ្គង់អនាម័យចាំបាច់ នឹងត្រូវផ្តល់ជូនសាលាមត្តេយ្យ និងសាលាបឋមសិក្សាចំនួន ១១,៥០០ ក្នុងប្រទេសកម្ពុជា។ គួរឱ្យដឹងផងដែរថា ក្រសួងអប់រំនៃប្រទេសកម្ពុជា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យសាធារណៈបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ១២ ខែតុលា បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារជំងឺ Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus