ប្រទេសឥណ្ឌា បានប្រកាសពីជំហានដើម្បីជំរុញតម្រូវការរបស់អតិថិជន រួមទាំងការទូទាត់ជាមុននូវប្រាក់ឈ្នួលមួយផ្នែកនៃប្រាក់ឈ្នួលរបស់និយោជិករបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងរដូវបុណ្យ និងការចំណាយដើមទុនបន្ថែមទៀត ខណៈពេលដែលខ្លួនព្យាយាមជំរុញសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។
លោកស្រី Nirmala Sitharaman រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌាបានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលឥណ្ឌានឹងអនុញ្ញាតឱ្យនិយោជិករបស់ខ្លួន ចំណាយប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ ដែលលើកលែងពន្ធលើទំនិញ និងសេវាកម្ម។

លោកស្រីបាននិយាយថា រដ្ឋាភិបាលក៏នឹងបង្កើនការវិនិយោគដោយចំណាយថវិកាចំនួន ២៥០ ពាន់លានរូ៉ពី (៣.៤១ ពាន់លានដុល្លារ) លើផ្លូវថ្នល់ កំពង់ផែ និងគម្រោងការពារ និងផ្តល់ប្រាក់ ១២០ ពាន់លានរូ៉ពីក្នុងការផ្តល់ប្រាក់កម្ចី ៥០ ឆ្នាំដោយគ្មានការប្រាក់ដល់រដ្ឋាភិបាលរដ្ឋ សម្រាប់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធមុនថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ។

លោកស្រី Sitharaman បានបន្ថែមថា វិធានការណ៍ទាំងអស់នេះ ទំនងជាបង្កើតនូវតំរូវការបន្ថែមចំនួន ៧៣០ ពាន់លានរូពី (៩,៩៦ ពាន់លានដុល្លារ) បន្ថែមទៀត។ គួរឱ្យដឹងផងដែរថា ករណីឆ្លងជំងឺ Covid-19 សរុបនៅប្រទេសឥណ្ឌាមានចំនួន ៧.១២ លាននាក់ដែលជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ដល់ទៅ ១០៩,១៥០ នាក់៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


