ក្រុមហ៊ុនអាកាសចរណ៍ Delta Air Line របស់អាមេរិកប្រកាសពីការខាតបង់សុទ្ធជិត ៥.៤ ពាន់លានដុល្លារដោយសារជំងឺរាតត្បាត Covid-19
អាជីវកម្ម October 14, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Line របស់សហរដ្ឋអាមេរិក បានប្រកាសពីការខាតបង់សុទ្ធជិត ៥.៤ ពាន់លានដុល្លារសម្រាប់ត្រីមាសទី៣ ដោយសារជំងឺរាតត្បាត Covid-19 បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ចំណូលដែលបានមកពីអ្នកដំណើរបានធ្លាក់ចុះ ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រធានក្រុមហ៊ុន Delta និយាយថា អាចចំណាយពេល ២ ឆ្នាំ ឬច្រើនជាងនេះរហូតដល់ក្រុមហ៊ុនមើលឃើញប្រាក់ចំណូលត្រឡប់មកវិញ។

ឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិក ត្រូវបានរងគ្រោះដោយសារជំងឺរាតត្បាត។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ដូចជា៖ Delta, American និង United បានទទួលជំនួយឥតសំណងរបស់រដ្ឋាភិបាលរាប់ពាន់លានដុល្លារ។ ពួកគេបាននឹងកំពុង ប្រឹងប្រែងកាត់បន្ថយថ្លៃដើម រួមទាំងកាត់បន្ថយកម្មករផងដែរ ប៉ុន្តែមិនមានការរំពឹងថា នឹងមានការគាំទ្របន្ថែមភ្លាមៗនោះទេ ខណៈពេលដែលការខាតបង់នៅតែបន្តកើនឡើង៕

អត្ថបទ៖ នីតា
ប្រភព៖ nhk