ជប៉ុន កាត់បន្ថយថ្លៃចុះចតនៅអាកាសយានដ្ឋាន ៤៥% ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក
សេដ្ឋកិច្ច October 17, 2020 Chan Sreyny

យោងតាមរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងកាត់បន្ថយថ្លៃចុះចតនៅអាកាសយានដ្ឋានចំនួន ៤៥% ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។

រដ្ឋមន្រ្តីដឹកជញ្ជូនរូបនោះបាននិយាយថា ការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ដោយបានអូសបន្លាយពេលយូរទើបជំរុញឱ្យមានការសម្រេចចិត្តនេះ។

ការកាត់បន្ថយថ្លៃសេវានេះ ប៉ះពាល់តែការហោះហើរក្នុងស្រុកនៅអាកាសយានដ្ឋាន ដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលនឹងត្រូវអនុវត្តម្តងទៀតចាប់ពីខែសីហា ហើយនឹងមានរយៈពេលរហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ។ គួរឱ្យដឹងផងដែរថា កាលពីមុនក្រសួងដឹកជញ្ជូនបានផ្តល់ការផ្អាករយៈពេល ៦ ខែលើការបង់ថ្លៃសេវាចុះចតម្ដងរួចមកហើយ ដែលបានផុតកំណត់នៅខែកក្កដា៕

អត្ថបទ៖ នីតា
ប្រភព៖ nhk