ក្រសួងការងារ បញ្ជាក់ថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានជិត ៥ម៉ឺនកន្លែង និងជាច្រើនមុខជំនាញ នៅតាមបណ្ដារាជធានី-ខេត្ត
សេដ្ឋកិច្ច April 30, 2024 Khmernote

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នា២០២៤ នេះ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៤៩ ១២០កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៣៤៧៦១ ,សេវាកម្មចំនួន ៤៤៦៧ និងកសិកម្មចំនួន ៩៨៩២។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ