ត្រៀមខ្លួនឱ្យហើយអ្នកស្វាយរៀង! ថ្ងៃនេះក្រុមហ៊ុន ផលិតសំបកកង់រថយន្តធំមួយ ចុះទៅរើសបុគ្គលិក ៨០០នាក់ ចូលបម្រើការងារ ២០ផ្នែក ដាក់ពាក្យភ្លាម សម្ភាសភ្លាម!
សេដ្ឋកិច្ច April 29, 2024 Khmernote

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ ក្រុមហ៊ុន ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នឹងផ្ដល់ឱកាសការងារចំនួន ៨០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម។ នេះបើយោងតាមការចុះផ្សាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ។

ក្រុមហ៊ុនខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារជាច្រើនផ្នែកដូចជា ផ្នែកធនធានមនុស្ស ,ផ្នែកបញ្ជាទិញ ផ្នែករដ្ឋបាល ,ផ្នែកហិរញ្ញវត្ថុ ,ផ្នែកសេវាកម្ម IT ,ផ្នែកដឹកជញ្ជូន Shipping ,ផ្នែកផលិត ,ផ្នែកបច្ចេកទេសពិនិត្យផលិតផល ,ផ្នែកគ្រប់គ្រងគុណភាពផលិតផល ,ផ្នែកគ្រប់គ្រងគ្រឿងបរិក្ខា ,ផ្នែកឡចំហាយ ,ផ្នែកផលិតលាយជ័រកៅស៊ូ ,ផ្នែកបច្ចេកទេសផលិតលាយជ័រកៅស៊ូ ,ផ្នែកស្តុកទំនិញនាំចេញ ,ផ្នែករៀបចំផែនការផលិត ,ផ្នែកបច្ចេកទេស ,ផ្នែកផលិត PCR1, PCR2, PCR3 ,ផ្នែកលាយជ័រកៅស៊ូ ផ្នែកផែនការផលិត និងផ្នែកគុណភាព។

ដូច្នេះចំពោះយុវជន និងអ្នកស្វែងរកការងារ ដែលចាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តស្វាយរៀង៕

អត្ថបទ៖ លីនី