រថភ្លើងល្បឿនលឿនជប៉ុន Kiha 183 ដែលទើបមកដល់ខ្មែរក្ដៅៗ កំពុងជួសជុល និងកែលម្អបន្ថែមត្រៀមដាក់បម្រើជូនបងប្អូនអ្នកដំណើរក្នុងពេលឆាប់ៗនេះ
សេដ្ឋកិច្ច April 29, 2024 Khmernote

ក្រុមហ៊ុន Royal Railway Cambodia កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា រថភ្លើងល្បឿនលឿនជប៉ុន Kiha 183 Snow Heavy ដែលជាសមាជិកថ្មីរបស់ក្រុមហ៊ុន កំពុងស្ថិតក្នុងការជួសជុល និងកែលម្អបន្ថែម ត្រៀមដាក់បម្រើជូនបងប្អូនអ្នកដំណើរក្នុងពេលឆាប់ៗនេះ។

សូមរម្លឹកផងដែរថា Kiha 183 Snow Heavy ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ នៅវេលាម៉ោង ១០ព្រឹក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ បន្ទាប់ពីក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុន របស់​អ្នកឧកញ៉ា គិត ម៉េង បានទិញ​ក្បាល​​ម៉ាស៊ីន​រថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ពី​ប្រទេសជប៉ុន ។ ក្បាល​​​រថភ្លើង​​​ដឹក​អ្នកដំណើរ​ល្បឿនលឿន ចំនួន១១ គ្រឿងទាំងនោះ គឺជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើងឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រុមហ៊ុន Royal Railway Cambodia