មូលនិធិរូបិយវត្ថុអន្តរជាតិ៖ កម្ពុជា នឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងអាស៊ាននៅឆ្នាំ ២០២៥
សេដ្ឋកិច្ច October 17, 2020 Chan Sreyny

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣ នៅក្នុងអាស៊ាននៅឆ្នាំក្រោយ និងមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់នៅឆ្នាំ ២០២៥ ។

នៅក្នុងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកដែលទើបនឹងចេញថ្មីរបស់ IMF សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ២.៨% នៅឆ្នាំនេះ។ ចំណែកប្រទេសហ្វីលីពីនធ្លាក់ចុះ ៨.៣% ថៃ ៧.១% និង ម៉ាឡេស៊ី និងសិង្ហបុរីធ្លាក់ចុះ ៦%។

ទន្ទឹមនឹងនេះ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចអាស៊ានលឿនបំផុតនៅឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបកើនឡើង ២% បន្ទាប់មកគឺប្រទេសវៀតណាមដែលមានកំណើន ១.៦% ។

គួរឱ្យដឹងផងដែរថា ការព្យាករណ៍របស់ IMF សម្រាប់ឆ្នាំ ២០២៥ បង្ហាញថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងការព្យាករណ៍កំណើន ៦.៩% ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus