ការបំពុលបរិយាកាស ធ្វើឱ្យទីក្រុងនៅអឺរ៉ុបខាតបង់ទឹកប្រាក់ជាង ១៩០ ពាន់លានដុល្លារក្នុងមួយឆ្នាំ
សេដ្ឋកិច្ច October 21, 2020 Chan Sreyny

យោងតាមក្រុមអ្នកឃ្លាំមើលបរិស្ថាន និងសង្គមបានឱ្យដឹងថា ការបំពុលបរិយាកាសបានធ្វើឱ្យប្រជាជននៅតាមទីក្រុងនៅអឺរ៉ុបចំណាយប្រាក់ជាង ១៦០ ពាន់លានអឺរ៉ូ (១៩០ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ដោយសារតែការបំពុលអាកាសបានធ្វើឱ្យផលប៉ះពាល់ដល់សុខភាព។

នៅក្នុងទិន្នន័យនៃការវិភាគការសាយភាយនៃគុណភាពខ្យល់ សុខភាព និងការដឹកជញ្ជូននៅក្នុងទីក្រុងជាង ៤០០ បានឱ្យដឹងថា ការបំពុលពីចំហេះឥន្ធនៈហ្វូស៊ីលក្នុងឆ្នាំ ២០១៨ បានធ្វើឱ្យប្រជាជនជាមធ្យមចំណាយ ១,២៥០ អឺរ៉ូ ឬប្រហែល ៤% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។

អ្នកវិភាគបាននិយាយថា « ការរកឃើញរបស់យើងផ្តល់នូវភស្តុតាងបន្ថែម ដែលកាត់បន្ថយការបំពុលបរិយាកាសនៅក្នុងទីក្រុងនៅអឺរ៉ុបគួរតែស្ថិតក្នុងចំណោមអាទិភាពកំពូល ដើម្បីកែលំអសុខុមាលភាពរបស់ប្រជាជនទីក្រុងនៅអឺរ៉ុប »។

ទន្ទឹមនឹងនេះ ប្រជាជននៅទីក្រុងឡុងដ៍មានការចំណាយខ្ពស់បំផុតក្នុងសង្គមពីការបំពុលបរិស្ថាន ដែលសរុបចំនួន ១១.៣៨ ពាន់លានអឺរ៉ូ ទៅលើការបាត់បង់សុខុមាលភាព។ ទីក្រុង Bucharest ( ៦.៣៥ ពាន់លានអឺរ៉ូ) និងប៊ែកឡាំង (៥.២៤ ពាន់លានអឺរ៉ូ)។ ការចំណាយភាគច្រើន ទាក់ទងនឹងហានិភ័យខ្ពស់នៃមរណភាពមុនអាយុ ដែលជួបប្រទះដោយអ្នករស់នៅទីក្រុង។

នៅក្នុងខែកក្កដា សន្ទស្សន៍គុណភាពនៃខ្យល់ (AQLI) បានចេញផ្សាយទិន្នន័យប្រចាំឆ្នាំដែលបង្ហាញថា ការបំពុលបរិយាកាសបានកាត់បន្ថយអាយុររបស់បុរស ស្ត្រី និងកុមារនៅលើផែនដីជិត ២ ឆ្នាំ។ ជិត ១/៤ នៃចំនួនប្រជាជនពិភពលោករស់នៅក្នុងប្រទេសចំនួន ៤ នៅអាស៊ីខាងត្បូង ដែលស្ថិតក្នុងចំណោមប្រទេសដែលមានការបំពុលខ្លាំងបំផុតគឺបង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន។

គួឱ្យដឹងផងដែរថា AQLI បានរកឃើញថា ប្រជាជនទាំងនេះនឹងមើលឃើញពីអាយុររបស់ពួកគេ ត្រូវបានកាត់បន្ថយក្នុងរយៈពេល ៥ ឆ្នាំជាមធ្យម បន្ទាប់ពីបានប៉ះពាល់នឹងកម្រិតបំពុលដល់ទៅ ៤៤% ខ្ពស់ជាងកាលពី ២០ ឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost