មេរៀនហិរញ្ញវត្ថុចំនួន ៣ ពី Steve Jobs បុរសដែលបង្កើតក្រុម​ហ៊ុនដ៏ល្បី Apple
បុគ្គលជោគជ័យ October 20, 2020 Chan Sreyny

លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple ត្រូវបានគេតាំងនាមឲ្យជាច្រើនរាប់មិនអស់ ដើម្បីពិពណ៌នាអំពីគាត់ ដូចជា បុរសឆ្កួត​តែឆ្លាត មេដឹកនាំដ៏ល្អបំផុត ឬ បុរសដែលមានទេពកោសល្យមិនធម្មតាជាដើម។ លើសពីនេះ លោក Steve Jobs គឺជាអ្នកធ្វើបដិវត្ត គាត់បានផ្លាស់ប្តូរទីផ្សារធំៗ ចំនួន ៦ រួមមាន កុំព្យូទ័រផ្ទាល់ខ្លួន ភាពយន្តជីវចល តន្រ្តី ទូរស័ព្ទ កុំព្យូទ័រថេប្លេត និងការបោះពុម្ពឌីជីថល។

ក្រៅពីសមិទ្ធិផលដ៏អស្ចារ្យ ដែលបន្សល់ទុកមកដល់បច្ចុប្បន្ននេះ កំពូលអ្នកបង្កើតបច្ចេកវិទ្យារូបនេះ បានផ្ដល់ និងបន្សល់ នូវមេរៀន ការណែនាំ មិនថាក្នុងការរស់នៅ ការធ្វើអាជីវកម្ម ការជំរុញទឹកចិត្តដើម្បីសម្រេចក្ដីប្រាថ្នា និងរឿងជាច្រើនតាមរយៈបទពិសោធន៍របស់គាត់ដល់មនុស្សជំនាន់ក្រោយ។ ហើយជាក់ស្ដែងខាងក្រោមនេះ គឺជាមេរៀនហិរញ្ញវត្ថុចំនួន ៣ ដែលយើងអាចរៀនពីគាត់បាន​៖

១.ប្រើទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីទទួលបានដើមទុនពេលចាប់ផ្តើម៖​ មុនពេលក្លាយជាសហគ្រិន និងជាស្ថាបនិក Apple ទាំង Steve Jobs និងដៃគូអាជីវកម្មរបស់គាត់គឺ Steve Wozniak បានលក់របស់របរផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីទទួលបានសាច់ប្រាក់សម្រាប់អាជីវកម្ម។ លោក Jobs បានលក់ឡាន Volkswagen minibus របស់គាត់ ហើយ Wozniak បានលក់ម៉ាស៊ីនគិតលេខ Hewlett-Packard 65 របស់គាត់។ ការលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួននោះបានផ្តល់ឱ្យពួកគាត់នូវប្រាក់ចំនួន ១២៥០ ដុល្លារ ដែលពួកគាត់ធ្លាប់បានបង្កើតហាងនៅក្នុងហ្គារ៉ាសឪពុកម្តាយរបស់ Jobs។

2. ផ្តោតលើផលិតផលហើយប្រាក់ចំណេញនឹងរត់រកអ្នក៖ នៅពេលដែលលោក Jobs បានរចនាកុំព្យួទ័រ Macintosh រួមជាមួយក្រុមតូចរបស់គាត់នៅដើមទសវត្ស ៨០ ការប្ដេជ្ញាចិត្តរបស់គាត់គឺធ្វើអោយវា “ អស្ចារ្យបំផុត ” ។ ការធ្វើឱ្យផលិតផលអស្ចារ្យគឺជាអាទិភាពទីមួយរបស់គាត់ ហើយគាត់មិនទុកវាសម្រាប់ឲ្យអ្នកលក់ និងអ្នកធ្វើទីផ្សារឡើយ។ លោក Steve Jobs មានទ្រឹស្តីផ្ទាល់ខ្លួនអំពីមូលហេតុដែលការធ្លាក់ចុះកើតឡើងនៅក្រុមហ៊ុន៖ “ ពួកគេបង្កើតផលិតផលល្អៗ ប៉ុន្តែបន្ទាប់មកអ្នកលក់ និងអ្នកធ្វើទីផ្សារបានកាន់កាប់ក្រុមហ៊ុន ព្រោះពួកគេជាអ្នកដែលអាចរកប្រាក់ចំណេញបាន ហើយនៅពេលដែលអ្នកលក់ដំណើរការក្រុមហ៊ុន អ្នកផលិតមិនសូវខ្វាយខ្វល់ទេ ហើយភាគច្រើននៃពួកគេចុងក្រោយគឺត្រូវបិទទ្វារ ”។

3. ទទួលយកហានិភ័យដែលបានគណនា៖ មនុស្សជាមធ្យមជ្រើសរើសធ្វើការដើម្បីប្រាក់ ហើយការបង្រៀនសរសេរពីរបៀបប្រវត្តិរូបដ៏ទាក់ទាញដើម្បីទទួលបានការងារ ហើយខំធ្វើការឲ្យល្អ គឺជាអ្វីដែលយើងបានបង្រៀននៅសាលា ។ ប៉ុន្តែលោក Steve Jobs មិនមានអ្វីដូចដែលបានរៀបរាប់នោះទេ។ គាត់រកលុយបានសម្រាប់ខ្លួនគាត់ ដោយចាប់ផ្តើមក្រុមហ៊ុនភាពស្មោះត្រង់ ឆន្ទៈ ហើយតែងតែសុខចិត្តប្រថុយប្រថានដើម្បីឈានទៅមុខ។ តាមពិតលោក Jobs មិនខ្លាចការធ្វើឱ្យប្រសើរឡើងនូវផលិតផលរបស់ Apple ទេ។ ខណៈនាយកប្រតិបត្តិជាច្រើនប្រាកដជាមានការស្ទាក់ស្ទើរក្នុងការអភិវឌ្ឍទូរស័ព្ទ iPhone ដោយដឹងច្បាស់ថា វាអាចនឹងធ្វើឱ្យ iPod លែងមានអ្នកលែងប្រើ ប៉ុន្តែគាត់បានធ្វើវាឡើងបាន ហើយបានធ្វើឲ្យលេចធ្លោយ៉ាងខ្លាំងនៅទីផ្សារទូរស័ព្ទចល័ត៕

អត្ថបទ៖ លីនី
ប្រភព៖ moneystrands