- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2020 Chan Sreyny
រដ្ឋាភិបាលឥណ្ឌាត្រៀមថវិកាប្រមាណ ៧ ពាន់លានដុល្លារដើម្បីចាក់វ៉ាក់សាំងការពារជំងឺរាតត្បាត Covid-19 ដល់ប្រជាជនរបស់ខ្លួន។ លោក Adar Poonawalla ប្រធានវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា Pvt ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកបានព្យាករណ៍ថា ប្រទេសនេះនឹងត្រូវការថវិកាប្រមាណ ៨០០ ពាន់លានរូពីដើម្បីផ្គត់ផ្គង់ និងកៀរគរប្រជាជនដែលរស់នៅគ្រប់ទីកន្លែងដើម្បីចាក់វ៉ាក់សាំងនេះ។ ទន្ទឹមនឹងនេះ លោកស្រី Kiran Mazumdar-Shaw ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Biocon Ltd បាននិយាយថា « បញ្ហាប្រឈមធំបំផុតសម្រាប់ប្រទេសឥណ្ឌា គឺការកសាងកន្លែងដែលត្រជាក់ដើម្បីរក្សាទុក និងចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសឥណ្ឌាក្នុងរយៈពេលដ៏ខ្លី »។ លើសពីនេះទៅទៀត ក្រុមគាំទ្រដោយរដ្ឋាភិបាលបានព្យាករណ៍ថា ប្រទេសឥណ្ឌាបានឈានដល់ចំណុចកំពូលនៃការឆ្លង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2020 Khmernote
យោងតាមក្រសួងដឹកជញ្ជូនថៃបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ១០ បានចាប់ផ្ដើមលក់សំបុត្រទៅប្រទេសថៃ ហើយក្រុមភ្ញៀវទេសចរពិសេសទី១ បានចុះចតនៅទីក្រុងបាងកកកាលពីថ្ងៃទី២០ ខែតុលា កន្លងទៅថ្មីៗនេះ។ តាមសារព័ត៌មាន The Nation Thailand ក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុត្រទៅប្រទេសថៃមានដូចជា Emirates, Qatar Airways, Etihad Airways, Cathay Pacific, Singapore Airlines, Lufthansa, Swissair, Austria Airlines, EVA Air និង KLM ។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា រាល់ការមកដល់របស់ជនបរទេសទាំងអស់ នឹងតម្រូវឲ្យអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2020 Chan Sreyny
កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌាបានបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ ដើម្បីអនុញ្ញាតឱ្យជនជាតិបរទេសចូលក្នុងប្រទេសឥណ្ឌាតាមផ្លូវអាកាស ឬសមុទ្រក្នុងគោលបំណងណាមួយលើកលែងតែវិស័យទេសចរណ៍។ រដ្ឋាភិបាលឥណ្ឌាបានមានប្រសាសន៍ថា « ឥឡូវនេះ រដ្ឋាភិបាលបានសំរេចចិត្តធ្វើការបន្ធូរបន្ថយកម្រិតទិដ្ឋាការ និងការរឹតត្បិតការធ្វើដំណើរសម្រាប់ជនបរទេស និងជនជាតិឥណ្ឌាជាច្រើនប្រភេទដែលមានបំណងចូល ឬចាកចេញពីប្រទេសឥណ្ឌា »។ រដ្ឋាភិបាលបន្តថា « សេចក្តីសំរេចនេះ នឹងធ្វើឱ្យជនជាតិបរទេសអាចចូលមកប្រទេសឥណ្ឌាក្នុងគោលបំណងផ្សេងៗដូចជា៖ ជំនួញ សន្និសីទ ការងារ ការសិក្សា ការស្រាវជ្រាវ និងក្នុងគោលបំណងវេជ្ជសាស្ត្រជាដើម ដោយលើកលែងតែទិដ្ឋាការទេសចរណ៍ »។ អ្នកដំណើរទាំងអស់ ត្រូវតែគោរពយ៉ាងតឹងរឹងនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឥណ្ឌាទាក់ទងនឹងការនៅដាច់ដោយឡែក។ ប្រទេសឥណ្ឌាបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយចលនាខាងក្នុង និងខាងក្រៅរបស់អ្នកដំណើរអន្តរជាតិចាប់តាំងពីខែកុម្ភៈ។ នៅក្នុងខែមិថុនា ការរឹតត្បិតទិដ្ឋាការមួយចំនួនសម្រាប់ជនបរទេសត្រូវបានបន្ធូរបន្ថយសម្រាប់ពាណិជ្ជករបរទេស ដែលធ្វើដំណើរតាមជើងហោះហើរដែលមានលក្ខណៈជាអ្នកជំនាញផ្នែកថែរក្សាសុខភាព និងវិស្វកម្ម អ្នកគ្រប់គ្រង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចចក្រកម្ពុជា បានឯកភាពពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ១ ឆ្នាំទៀតរហូតដល់បំណាច់ឆ្នាំ ២០២១ ។ ប្រភពដដែលបានបញ្ជាក់ថា ការឯកភាពរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណៈជនទាំងអស់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិស្ដីពីពន្ធលើចំនេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ តទៅ៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីក នៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។ លើសពីនេះជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២ ហើយថែមទាំងផ្ដល់នូវឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤.៦ លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយសេដ្ឋកិច្ចដែលរងផលប៉ះពាល់កូវីដទៀត នាពេលថ្មីៗនេះ។ សូមជម្រាបផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
ប្រទេសថៃ បានទទួលក្រុមភ្ញៀវទេសចរមកពីប្រទេសចិនកាលពីថ្ងៃអង្គារ ទី ២០ ខែតុលា ដែលជាការមកដល់ជាលើកដំបូងនៅក្នុងប្រទេសនេះចាប់តាំងពីការហោះហើរពាណិជ្ជកម្ម ត្រូវបានហាមឃាត់ក្នុងខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា អ្នកទេសចរចំនួន ៣៩ នាក់មកពីទីក្រុងសៀងហៃប្រទេសចិនបានមកដល់កាលពីយប់ថ្ងៃទី ២០ ខែតុលា។ ការមកដល់នេះ បានកើតឡើងនៅពេលក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបន្តប្រឆាំងនឹងការហាមឃាត់ការប្រមូលផ្តុំ បន្ទាប់ពីអាជ្ញាធរបានប្រកាសពីស្ថានភាពអាសន្នធ្ងន់ធ្ងរនៅទីក្រុងបាងកក។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបានប្រាប់សារព័ត៌មានរ៉យទ័រថា ភាពចលាចលនេះមិនបានប៉ះពាល់ដល់ការមកដល់នៅក្នុងប្រទេសនេះទេ។ លោកបានមានប្រសាសន៍ថា « មិនទាន់មានការលុបចោល ឬការសាកសួរអំពីបញ្ហានេះទេហើយមនុស្សម្នាកំពុងតាមដានព័ត៌មាននេះ »។ រដ្ឋាភិបាលថៃរំពឹងថា វិស័យទេសចរណ៍អាចទទួលបានទេសចរបរទេសត្រឹមតែ ៦.៧ លាននាក់នៅឆ្នាំនេះ គឺតិចជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ឥណទានជាង ២០០ លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩។ ការផ្ដល់ឥណទាននេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរអរគុណ ចំពោះការផ្ដល់ឥណទានសម្បទានចំនួន ២៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
វិនិយោគិនចិន កំពុងព្យាយាមពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបង្កើនការវិនិយោគទ្វេដងរបស់ខ្លួនក្នុងការកែច្នៃនីកែលដល់ ៣៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ ។ អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងឥណ្ឌូនេស៊ីលោក Jodi Mahardi បាននិយាយថា ក្រុមហ៊ុនដែកថែប និងអាគុយចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានជួបជាមួយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Pandjaitan ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តយូណានរបស់ប្រទេសចិននាពេលថ្មីៗនេះ។ ក្នុងចំណោមគម្រោងដែលត្រូវបានពិភាក្សា គឺផែនការមួយរបស់ក្រុមហ៊ុន Contemporary Amperex Technology Co Ltd របស់ចិន និងក្រុមហ៊ុន Ningbo Lygend Mining Co ដើម្បីបង្កើតរោងចក្រផលិតអាគុយ ដែលជាកន្លែងធំបំផុតរបស់ពួកគេនៅលើពិភពលោក។ ក្រុមហ៊ុនដទៃទៀតរួមមាន ក្រុមហ៊ុន










