សម្ដេចតេជោ ហ៊ុន សែន ឯកភាពពន្យារពេលប្រមូលពន្ធមូលធន ២០% រហូតដល់ឆ្នាំ២០២២
សេដ្ឋកិច្ច October 22, 2020 Chan Sreyny

យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចចក្រកម្ពុជា បានឯកភាពពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ១ ឆ្នាំទៀតរហូតដល់បំណាច់ឆ្នាំ ២០២១ ។

ប្រភពដដែលបានបញ្ជាក់ថា ការឯកភាពរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណៈជនទាំងអស់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិស្ដីពីពន្ធលើចំនេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ តទៅ៕