- សេដ្ឋកិច្ចសេដ្ឋកិច្ច October 26, 2020 Khmernote
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាកសិករដែលមានស្រូវរងផលប៉ះពាល់ដោយទឹកជំនន់ នឹងទទួលបានស្រូវពូជចំនួន ១០០ គីឡូក្នុងមួយគ្រួសារ ដើម្បស្ដារជីវភាពឡើងវិញ បន្ទាប់ពីទឹកជំនន់បានជន់លិច។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ យោងតាមប្រសាសន៍របស់សម្ដេចនៅក្នុងឱកាសនោះ បានឲ្យដឹងថា ស្រូវពូជដែលចែកក្នុងមួយគ្រួសារ ១០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 26, 2020 Khmernote
យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើនថវិកា « សាច់ប្រាក់សម្រាប់ការងារ » ពី ១០០ លានដុល្លារ ដល់ ១៦០ លានដុល្លារ ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ ៥,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ភ្លាមៗនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះសម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ « ក្នុងអំឡុងពេលប្រជុំ (កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ) ខ្ញុំបានណែនាំឱ្យបែងចែកផលបូកទៅខេត្តដែលរងផលប៉ះពាល់ហើយយើងរំពឹងថាប្រាក់ ១៦០ លានដុល្លារអាចបង្កើតការងារ ១ លានការងារ »។ ជាមួយគ្នានោះសម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២១ ដែលត្រូវបានអនុម័តនៅថ្ងៃទី២៣
- គំនិតអប់រំ បុគ្គលជោគជ័យគំនិតអប់រំ បុគ្គលជោគជ័យ October 24, 2020 Khmernote
សូក្រាត គឺជាទស្សនវិទូក្រិកបុរាណដែលត្រូវបានគេចាត់ទុកថា ជាប្រភពសំខាន់នៃគំនិតលោកខាងលិច គាត់ត្រូវបានគេកាត់ទោសប្រហារជីវិតចំពោះវិធីសាស្រ្តនៃការសួរសំនួររបស់គាត់។ ជាមួយគ្នានេះដែរគាត់ជាអ្នកប្រាជ្ញ ជាគ្រូបង្រៀន និងទស្សនវិទូកើតនៅប្រទេសក្រិកបុរាណ ហើយវិធីនៃទស្សនវិជ្ជារបស់គាត់ត្រូវបានដាក់ជាមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធតក្កវិជ្ជា និងទស្សនវិជ្ជារបស់លោកខាងលិច។ សូក្រាត មិនមែនជាកូនមកពីគ្រួសារអភិជននោះទេ គាត់កើតក្នុងគ្រួសារធម្មតា ដែលមានឪពុកជាជាងចម្លាក់ និងម្ដាយជាឆ្មប ដូច្នេះហើយគាត់បានទទួលការអប់រំភាសាក្រិចជាមូលដ្ឋាន ហើយបានរៀនជំនាញរបស់ឪពុកគាត់តាំងពីក្មេង។ គេត្រូវបានគេជឿជាក់ថា សូក្រាតបានធ្វើការជាជាងចម្លាក់អស់រយៈពេលជាច្រើនឆ្នាំ មុនពេលគាត់លះបង់ជីវិតរបស់គាត់ទៅនឹងទស្សនវិជ្ជា។ ជាអ្នកប្រាជ្ញដែលមានចំណេះដឹងជ្រៅជ្រះ ទូលំទូលាយសូក្រាតធ្លាប់បានលើកឡើង ពីការយល់ឃើញរបស់គាត់ចំពោះលក្ខណៈប្រទេសដែលមានការការចម្រើន។ អ្នកប្រាជ្ញារូបនេះបាននិយាយថា៖ « ដើម្បីសម្គាល់ថាប្រទេសមួយដែលរីកចម្រើន គឺត្រូវមើលទៅលើចំណុច ៣ នោះគឺ មានអ្នកប្រាជ្ញច្រើន មានអ្នកមានច្រើន និងយោធាមានវិន័យច្បាស់លាស់ »៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2020 Chan Sreyny
គណៈរដ្ឋមន្ត្រី បានសម្រេចឯកភាពចំពោះការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ នៅក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាពក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) ធ្វើការវិនិយោគអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ និងឱ្យក្រុមហ៊ុន SchneiTec Co., Ltd. ធ្វើការវិនិយោគអភិវឌ្ឍគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ២
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2020 Khmernote
ទេសាភិបាលធនាគារកណ្ដាលថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលក្នុងគ្រួសាររបស់ប្រជាជនថៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ១៧ឆ្នាំមកនេះ ហើយការកើនឡើងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលអាជីវកម្ម និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវីរុស Covid-19។ លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្ដាលបានប្រាប់អ្នកយកព័ត៌មានថា៖ « ជំងឺរាតត្បាតបានកាត់បន្ថយ ការងារ ប្រាក់ចំណូល និងសមត្ថភាពរបស់ប្រជាជនថៃក្នុងការសងបំណុល ដែលជាហេតុធ្វើឲ្យកម្រិតបំណុលកាន់តែកើនឡើង »។ ជាមួយគ្នានេះលោកបានបន្តថា៖ « ស្ថានភាពការងារក្នុងពេលបច្ចុប្បន្ននេះមិនទាន់វិលត្រឡប់មករកភាពប្រក្រតីវិញនៅឡើយទេ ហើយសេដ្ឋកិច្ចក៏មិនអាចដូចដើមភ្លាមៗដែរ យ៉ាងហោចណាស់ដល់ត្រីមាសទី៣ នៃឆ្នាំ២០២២ »។ យោងតាមការសិក្សារបស់ធនាគារកណ្ដាល អ្នកជំពាក់បំណុលដដែលមានចំនួន ៨០% នៃបំណុលគ្រួសាររបស់ប្រទេសថៃ ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ។ ម្នាក់ក្នុងចំណោមប្រាំនាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2020 Chan Sreyny
យោងតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីននឹងអនុម័តលើការអនុញ្ញាត្តឱ្យវិនិយោគិនបរទេសចូលក្នុងប្រទេសរបស់ខ្លួនចាប់ពីខែវិច្ឆិកា តទៅ។ ជនបរទេសដែលមានទិដ្ឋាការវិនិយោគពីទីភ្នាក់ងារហ្វីលីពីន នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះ។ ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរនេះ គឺស្ថិតក្នុងចំណោមវិធានការសម្រាកលម្ហែកាយរបស់រដ្ឋាភិបាល ដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសនេះឲ្យងើបផុតពីវិបត្តិសេដ្ឋកិច្ច។ គួរឱ្យដឹងផងដែរថា ហ្វីលីពីនបានដាក់បំរាមលើការធ្វើដំណើរកាលពីខែកុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ការឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៣៦៥,៧៩៩ នាក់ដោយចំនួនអ្នកស្លាប់មានចំនួន ៦,៩១៥ នាក់៕ អត្ថបទ៖ នីតា ប្រភព៖ vietnamplus
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2020 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានចេញវិញ្ញាបនប័ត្រវិនិយោគក្នុងខេត្តឧត្តរមានជ័យលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD ដែលមានអានុភាព ២៦៥ មេហ្កាវ៉ាត់ ហើយមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ យោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី២៣ ខែតុលា ដោយមានទុនវិនិយោគ ២៩៤.៣ លានដុល្លារ គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ នឹងអាចបង្កើតការងារចំនួន ២២០ សម្រាប់ប្រជាជនក្នុងស្រុក។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2020 Chan Sreyny
យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា ការពង្រឹងសក្ដានុពលសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ជាមួយនឹងការច្នៃប្រឌិត និងអន្ដរជាតិនឹងក្លាយជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារជំងឺរាតត្បាត Covid-19 ។ ទីភ្នាក់ងារត្រួតពិនិត្យសហគ្រាសខ្នាតតូច និងមធ្យមអាស៊ី (ASM) ២០២០ របស់ ADB បាននិយាយថា MSMEs គឺជាកម្លាំងជំរុញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ដែលមានចំនួនជាមធ្យម ៩៧% នៃសហគ្រាសទាំងអស់ និង ៦៩% នៃកម្លាំងពលកម្មជាតិចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ។ គួរឱ្យដឹងផងដែរថា MSMEs នៅក្នុងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ផ្តោតសំខាន់លើទីផ្សារក្នុងស្រុក ហើយកម្រិតនៃភាពជាសហគ្រិនរបស់ពួកគេនៅតែមានកម្រិតទាបបំផុត។










