ហ្វីលីនីពីន នឹងអនុញ្ញាត្តឱ្យជនបរទេសទាំងនេះចូលប្រទេសរបស់ខ្លួន បើទោះបីជាករណីឆ្លងជំងឺ Covid-19 បន្តកើនឡើងនៅក្នុងសហគមន៍ក៏ដោយ
សេដ្ឋកិច្ច October 24, 2020 Chan Sreyny

យោងតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីននឹងអនុម័តលើការអនុញ្ញាត្តឱ្យវិនិយោគិនបរទេសចូលក្នុងប្រទេសរបស់ខ្លួនចាប់ពីខែវិច្ឆិកា តទៅ។

ជនបរទេសដែលមានទិដ្ឋាការវិនិយោគពីទីភ្នាក់ងារហ្វីលីពីន នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះ។ ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរនេះ គឺស្ថិតក្នុងចំណោមវិធានការសម្រាកលម្ហែកាយរបស់រដ្ឋាភិបាល ដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសនេះឲ្យងើបផុតពីវិបត្តិសេដ្ឋកិច្ច។

គួរឱ្យដឹងផងដែរថា ហ្វីលីពីនបានដាក់បំរាមលើការធ្វើដំណើរកាលពីខែកុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ការឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៣៦៥,៧៩៩ នាក់ដោយចំនួនអ្នកស្លាប់មានចំនួន ៦,៩១៥ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus