- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
ប្រទេសថៃ បានទទួលក្រុមភ្ញៀវទេសចរមកពីប្រទេសចិនកាលពីថ្ងៃអង្គារ ទី ២០ ខែតុលា ដែលជាការមកដល់ជាលើកដំបូងនៅក្នុងប្រទេសនេះចាប់តាំងពីការហោះហើរពាណិជ្ជកម្ម ត្រូវបានហាមឃាត់ក្នុងខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា អ្នកទេសចរចំនួន ៣៩ នាក់មកពីទីក្រុងសៀងហៃប្រទេសចិនបានមកដល់កាលពីយប់ថ្ងៃទី ២០ ខែតុលា។ ការមកដល់នេះ បានកើតឡើងនៅពេលក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបន្តប្រឆាំងនឹងការហាមឃាត់ការប្រមូលផ្តុំ បន្ទាប់ពីអាជ្ញាធរបានប្រកាសពីស្ថានភាពអាសន្នធ្ងន់ធ្ងរនៅទីក្រុងបាងកក។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបានប្រាប់សារព័ត៌មានរ៉យទ័រថា ភាពចលាចលនេះមិនបានប៉ះពាល់ដល់ការមកដល់នៅក្នុងប្រទេសនេះទេ។ លោកបានមានប្រសាសន៍ថា « មិនទាន់មានការលុបចោល ឬការសាកសួរអំពីបញ្ហានេះទេហើយមនុស្សម្នាកំពុងតាមដានព័ត៌មាននេះ »។ រដ្ឋាភិបាលថៃរំពឹងថា វិស័យទេសចរណ៍អាចទទួលបានទេសចរបរទេសត្រឹមតែ ៦.៧ លាននាក់នៅឆ្នាំនេះ គឺតិចជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ឥណទានជាង ២០០ លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩។ ការផ្ដល់ឥណទាននេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរអរគុណ ចំពោះការផ្ដល់ឥណទានសម្បទានចំនួន ២៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
វិនិយោគិនចិន កំពុងព្យាយាមពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបង្កើនការវិនិយោគទ្វេដងរបស់ខ្លួនក្នុងការកែច្នៃនីកែលដល់ ៣៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ ។ អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងឥណ្ឌូនេស៊ីលោក Jodi Mahardi បាននិយាយថា ក្រុមហ៊ុនដែកថែប និងអាគុយចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានជួបជាមួយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Pandjaitan ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តយូណានរបស់ប្រទេសចិននាពេលថ្មីៗនេះ។ ក្នុងចំណោមគម្រោងដែលត្រូវបានពិភាក្សា គឺផែនការមួយរបស់ក្រុមហ៊ុន Contemporary Amperex Technology Co Ltd របស់ចិន និងក្រុមហ៊ុន Ningbo Lygend Mining Co ដើម្បីបង្កើតរោងចក្រផលិតអាគុយ ដែលជាកន្លែងធំបំផុតរបស់ពួកគេនៅលើពិភពលោក។ ក្រុមហ៊ុនដទៃទៀតរួមមាន ក្រុមហ៊ុន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 22, 2020 Chan Sreyny
អតីតប្រធានាធិបតីអ៊ុយរុយហ្គាយលោក Jose Mujica ដែលត្រូវបានគេប្រសិទ្ធនាមថាជា « ប្រធានាធិបតីក្រីក្របំផុតលើពិភពលោក » ដោយសារតែរបៀបរស់នៅដ៏សាមញ្ញរបស់គាត់ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ។ អតីតប្រធានាធិបតីវ័យ ៨៥ ឆ្នាំរូបនេះ បានប្រាប់នៅក្នុងសម័យប្រជុំសភាមួយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា គាត់ប្រឈមនឹងបញ្ហាកាន់តែខ្លាំងដោយសារ វ័យកាន់តែចាស់ ហើយមានជំងឺប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលនេះជាមូលហេតុធ្វើឲ្យគាត់ចូលនិវត្តន៍។ ជាមួយគ្នានេះដែរ គាត់ក៏បានលើកឡើងពីជំងឺរាតត្បាតដោយវីរុស Covid-19 ដែលជាហេតុផលមួយសម្រាប់ការសម្រេចចិត្តរបស់គាត់ក្នុងការចូលនិវត្តន៍។ លោកបាននិយាយថាការងាររបស់សមាជិកសភា គឺដើម្បីនិយាយជាមួយប្រជាជន និងចុះត្រួតពិនិត្យតាមតំបន់ជាច្រើន តែដោយសារវីរុស Covid-19 គាត់មិនអាចចុះទៅបាន ហើយការធ្វើការដោយត្រូវអង្គុយនៅតែក្នុងការិយល័យ មិនអាចឲ្យគាត់បំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ លោក Jose Mujica បានបម្រើការជាប្រធានាធិបតីអស់រយៈពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
អាជ្ញាធរកៅស៊ូថៃ (RAOT) ប៉ាន់ប្រមាណថា តម្លៃជ័រកៅស៊ូអាចនឹងកើនឡើងដល់ ៦៧ បាត (២.១៤ ដុល្លារ) ក្នុងមួយគីឡូក្រាមនាពេលឆាប់ៗនេះ ដោយសារតែការកើនឡើងនៃតម្រូវការពីប្រទេសចិន ខណៈការផ្គត់ផ្គង់ជ័រកៅស៊ូកំពុងថយចុះដោយសារមានភ្លៀងធ្លាក់ញឹកញាប់នៅភាគខាងត្បូង និងកង្វះកម្លាំងពលកម្មពេលមានជំងឺ Covid-19 ។ លោក Nakorn Tangavirapat អភិបាលនៃ RAOT បាននិយាយថា « តម្លៃកៅស៊ូអាចនឹងកើនឡើងនៅពេលដែលប្រទេសចិនព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកើនឡើង ៤.៩% និងមាននិន្នាការនាំចូលកៅស៊ូពីប្រទេសថៃបន្ថែមទៀត »។ ទន្ទឹមនឹងនេះ ប្រទេសជិតខាងមួយចំនួនដែលផលិតកៅស៊ូ បានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិកាលពីខែមុន ខណៈពេលដែលតំបន់ភាគខាងត្បូងរបស់ប្រទេសថៃក៏ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងកង្វះកម្លាំងពលកម្មក្នុងស្ថានភាព Covid-19 ដែលនឹងធ្វើឱ្យទិន្នផលកៅស៊ូថយចុះ និងតម្លៃកើនឡើង។ លោក
- ទេសចរណ៍ទេសចរណ៍ October 22, 2020 Chan Sreyny
ខណៈប្រទេសជាច្រើននៅលើពិភពលោកត្រូវបានរងការវាប្រហារដោយវីរុស Covid-19 ជាពិសេសទៅលើវិស័យទេសចរណ៍ ប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ជាក់ស្ដែងអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានឲ្យដឹងថា យោងតាមការព្យាករណ៍ ភ្ញៀវអន្តរជាតិមកទស្សនាតំបន់ប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំក្រោយ ប្រសិនបើមានវ៉ាក់សាំងការពារវីរុស Covid-19។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងបន្ថែមថា ប្រទេសចិននឹងនៅតែជាប្រភពទេសចរណ៍ធំបំផុតទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងកំឡុងពេលក្រោយវីរុស Covid-19 បានបញ្ចប់។ ដោយកន្លងមក ចាប់តាំងពីវីរុសចាប់ផ្ដើមរាតត្បាតជាសាកល ប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍កំពូលមួយរបស់ប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេសក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ នេះ។ ក្នុងនោះផងដែរ ប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាទទួលបានតែ ១៨.៤៥ លានដុល្លារពីរក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
ជនបរទេសជាង ១ ម៉ឺននាក់ ត្រូវបានបដិសេធមិនអោយចូលក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន ដោយនេះជាលើកទី១ ក្នុងរយៈពេល ១២ ឆ្នាំដែលចំនួននេះលើសពីតួលេខ។ ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុនបាននិយាយថា មនុស្សចំនួន ១០,៦៤៧ នាក់ត្រូវបានគេបដិសេធមិនឱ្យចូលក្នុងប្រទេសនេះ ដោយកើនឡើងចំនួន ១,៤៦៨ នាក់ឬ ១៦% បើធៀបនឹងឆ្នាំមុន។ ហេតុផលសម្រាប់ការបដិសេធនេះ ដោយសារតែមានការសង្ស័យលើគោលបំណងនៃការចូលរបស់ពួកគេ។ ប្រជាជនទាំងនោះបាននិយាយថា ពួកគេចង់ចូលប្រទេសជប៉ុនក្នុងគោលបំណងមកទស្សនា ប៉ុន្តែតាមការពិតពួកគេមានគម្រោងទៅធ្វើការខុសច្បាប់នៅក្នុងប្រទេសនេះ។ ប្រជាជនមកពីប្រទេសចិនបានឈរនៅលេខរៀងទី១ ក្នុងបញ្ជីដោយមានចំនួន ៣,៧៦៥ នាក់ បន្ទាប់មកគឺប្រទេសថៃមានចំនួន ១,៣៩៨ នាក់ និងជនជាតិតួកគីមានចំនួន ៩២៥ នាក់។ ប្រជាជនមកពីប្រទេសទាំង៣ មានចំនួនជិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2020 Chan Sreyny
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ទោះបីជំនន់ទឹកភ្លៀងបានបញ្ចប់ទៅក៏ដោយ តែការឧបត្ថម្ភសាច់ប្រាក់ដល់ គ្រួសារក្រីក្រ ក្នុងកម្រិតក្រមួយ និងក្រពីរនៅដដែល ទៅតាមចំនួនទឹកប្រាក់របស់សប្បុរសជន ដើម្បីជួយស្តារជីវភាពរបស់ បងប្អូនឱ្យល្អឡើងវិញ។ នៅក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅរដូវទឹកជំនន់នេះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង មិនថាអ្នកមានជីវភាពធូរធារ និងអ្នកក្រ គឺទទួលបានអំណោយសប្បុរសធម៌គ្រប់ៗគ្នា ដើម្បីជួយសម្រាល ការលំបាកក្នុងជីវភាព។ សម្តេចបានបញ្ជាក់ថា នៅពេលទឹកជំនន់ស្រកទៅវិញ អាជ្ញាធរមូលដ្ឋានត្រូវចុះស្រង់ស្ថិតិពីកម្រិតជីវភាព ប្រជាពលរដ្ឋ ដែលនៅក្នុងនោះក្រកម្រិត១ (ក្រខ្លាំង)










