ជប៉ុន នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ និងចំណាយលើការថែទាំសុខភាពប្រសិនបើវ៉ាក់សាំងបង្កឱ្យមានបញ្ហាអ្វីមួយកើតឡើង
សេដ្ឋកិច្ច
October 27, 2020
Chan Sreyny
គណៈរដ្ឋមន្រ្តីជប៉ុន បានយល់ព្រមលើគម្រោងច្បាប់ចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយឥតគិតថ្លៃ និងផ្តល់ជូននូវការថែទាំសុខភាពដោយឥតគិតថ្លៃចំពោះបញ្ហាសុខភាពនៅពេលដែលចាក់វ៉ាក់សាំងនេះហើយអាចបង្កឱ្យមានហានិភ័យអ្វីមួយកើតឡើង។
រដ្ឋាភិបាលជប៉ុន បានយល់ព្រមជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក និងអង់គ្លេសដើម្បីទទួលការផ្គត់ផ្គង់វ៉ាក់សាំងដែលពួកគេអាចនឹងអភិវឌ្ឍ ដោយគ្រោងនឹងចាប់ផ្តើមចែកចាយនៅក្នុងឆមាសទី១ នៃឆ្នាំ ២០២១ ។

គួរឱ្យដឹងផងដែរថា គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តសេចក្តីព្រាងច្បាប់មួយនៅ ថ្ងៃទី ២៧ ខែតុលា ដើម្បីពិនិត្យឡើងវិញនូវច្បាប់ស្តីពីការចាក់វ៉ាក់សាំងបង្ការ។ ច្បាប់នេះ ជម្រុញឱ្យសាធារណជនខិតខំប្រឹងប្រែងដើម្បីទទួលថ្នាំបង្ការ។ ប្រសិនបើវ៉ាក់សាំងត្រូវបានរកឃើញថា បង្កបញ្ហាសុខភាពរដ្ឋាភិបាលនឹងចំណាយថ្លៃព្យាបាល៕

អត្ថបទ៖ នីតា
ប្រភព៖ nhk
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


