ភ្ញៀវអន្តរជាតិមកទស្សនាតំបន់ប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំក្រោយ បើរឿងមួយនេះជោគជ័យ
ទេសចរណ៍ October 22, 2020 Chan Sreyny

ខណៈប្រទេសជាច្រើននៅលើពិភពលោកត្រូវបានរងការវាប្រហារដោយវីរុស Covid-19 ជាពិសេសទៅលើវិស័យទេសចរណ៍ ប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ជាក់ស្ដែងអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានឲ្យដឹងថា យោងតាមការព្យាករណ៍ ភ្ញៀវអន្តរជាតិមកទស្សនាតំបន់ប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំក្រោយ ប្រសិនបើមានវ៉ាក់សាំងការពារវីរុស Covid-19។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងបន្ថែមថា ប្រទេសចិននឹងនៅតែជាប្រភពទេសចរណ៍ធំបំផុតទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងកំឡុងពេលក្រោយវីរុស Covid-19 បានបញ្ចប់​។ ដោយកន្លងមក ចាប់តាំងពីវីរុសចាប់ផ្ដើមរាតត្បាតជាសាកល ប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍កំពូលមួយរបស់ប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេសក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ នេះ។

ក្នុងនោះផងដែរ ប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាទទួលបានតែ ១៨.៤៥ លានដុល្លារពីរក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ ៧៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈតំបន់អង្គរទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ ៩០០០ នាក់ក្នុងមួយថ្ងៃ មុនពេលដែវីរុស Covid-19 ផ្ទុះឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus