ឥណ្ឌូនេស៊ីកាត់បន្ថយការនាំចេញធ្យូងថ្ម ដើម្បីពន្លឿនការកែច្នៃឥន្ធនៈនៅក្នុងប្រទេសរបស់ខ្លួន
សេដ្ឋកិច្ច October 27, 2020 Chan Sreyny

ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាឱ្យគណៈរដ្ឋមន្រ្តីរបស់លោក កំណត់គោលដៅកាត់បន្ថយការនាំចេញធ្យូងថ្មដែលមិនដំណើរការ ហើយពន្លឿនផែនការអភិវឌ្ឍឧស្សាហកម្មសម្រាប់កែច្នៃឥន្ធនៈនៅក្នុងប្រទេស។

ប្រធានាធិបតីរូបនេះបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មកំដៅធំជាងគេក្នុងពិភពលោក គួរតែអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកឱ្យបានរហ័ស ដើម្បីធ្វើឱ្យប្រសើរឡើង និងធ្វើឱ្យធ្យូងថ្មមានដំណើរការ។រដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងដើម្បីជំនួសផ្នែកខ្លះនៃការនាំចូលប្រេងឥន្ធនៈរាវ (LPG) ដែលប្រើប្រាស់ដោយប្រជាជនឥណ្ឌូនេស៊ីជាឥន្ធនៈប្រភេទ (DME) ដែលផលិតចេញពីធ្យូងថ្ម។

ទន្ទឹមនឹងនេះ ប្រធានាធិបតីណ្ឌូនេស៊ី ក៏បានស្នើឱ្យរដ្ឋមន្ត្រីខុទ្ទកាល័យបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើធ្យូងថ្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យធ្យូងថ្មក្នុងស្រុកដោយប្រើបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ ប្រទេសឥណ្ឌូនេស៊ី បានព្យាយាមស្វែងរកតម្លៃបន្ថែមទៀតពីធនធានរ៉ែដ៏សម្បូរបែបរបស់ខ្លួនរាប់ចាប់ពីទង់ដែង រហូតដល់នីកែលដោយកែច្នៃវត្ថុធាតុដើមទាំងនោះនៅក្នុងប្រទេសរបស់ខ្លួន។

គួរឱ្យដឹងផងដែរថា ឥណ្ឌូនេស៊ីបានផលិតធ្យូងថ្មចំនួន ៦១០ លានតោនកាលពីឆ្នាំមុន និងបានកំណត់គោលដៅចំនួន ៥៥០ លានតោននៅឆ្នាំ ២០២០។ ធ្យូងថ្មភាគច្រើនរបស់ឥណ្ឌូនេស៊ីត្រូវបាននាំចេញ ហើយនៅសល់ត្រូវបានប្រើជាចម្បងនៅក្នុងការផលិតថាមពល៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus