ក្នុងរយៈពេល ៣ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុននឹងកាត់បន្ថយការងាររាប់ពាន់កន្លែង ខណៈក្រុមហ៊ុនរំពឹងថាជំងឺ Covid-19 នឹងអូសបន្លាយពេលយូរ
អាជីវកម្ម October 26, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings គ្រោងនឹងកាត់បន្ថយការងារប្រហែល ៣,៥០០ ក្នុងរយៈពេល ៣ ឆ្នាំខណៈក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសជប៉ុនមួយនេះ ត្រៀមខាតបង់ប្រចាំឆ្នាំដែលមិនធ្លាប់មានដោយសារការធ្លាក់ចុះនៃតម្រូវការដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។

ការកាត់បន្ថយការងារ គឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឱ្យកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន ANA ដែលត្រូវប្រកាសនៅថ្ងៃអង្គារទី ២៧ ខែតុលា ដោយសារតែក្រុមហ៊ុននឹងកាត់បន្ថយការចំណាយក្នុងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ។

ANA ដែលមានបុគ្គលិកជាក្រុមចំនួន ៤៣,៥០០ នាក់កាលពីឆ្នាំមុន មានផែនការដើម្បីសម្រេចគោលដៅកាត់បន្ថយការងារនៅត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣ ។ ក្រុមហ៊ុនក៏បានព្យាករណ៍ថា នឹងខាតបង់ប្រាក់សុទ្ធប្រហែល ៥០០ ពាន់លានអឺរ៉ូ (៤.៨ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធដល់ខែមីនា ANA បានងាកទៅរកប្រាក់កម្ចីរាប់ពាន់លានដុល្លារ និងយុទ្ធនាការទេសចរណ៍របស់រដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាស៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia