ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ផ្ដល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ជាមួយលក្ខខណ្ឌកម្ចីពិសេស
អាជីវកម្ម April 2, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដាក់ចេញនូវ “កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប – Tourism Financing Scheme for Siem Reap – TFSS”។

(រូបតំណាង)

តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំពោះទំហំហិរញ្ញប្បទាន គឺអាចធ្វើឡើង ចាប់ពី២០០០០ ដល់៦០០ ០០០ ដុល្លារអាមេរិក ឬសមមូលប្រាក់រៀល។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបនេះ បានធ្វើឡើងដើម្បីជួយស្តារ និងលើកស្ទួយស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាបដោយផ្តល់ជូនលក្ខខណ្ឌកម្ចីពិសេស៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន