ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) បដិសេធព័ត៌មានដែលចុះផ្សាយពីការបើកដំណើរការគម្រោងផ្សារទំនើប អ៊ីអន ម៉លទី៤ រួមទាំងគណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថាជាតំណាងឲ្យផ្សារទំនើប អ៊ីអន
អាជីវកម្ម March 22, 2024 Khmernote

ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានសេចក្ដីប្រកាសព័ត៌មាន បដិសេធទៅនឹងព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជា រួមទាំងបដិសេធទៅនឹង គណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។

(រូបតំណាង)

បន្ថែមពីលើការបដិសេធ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មានសម្រាប់ការបើកដំណើរការ ផ្សារទំនើប AEON MALL 4 ឬ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្មានការអនុញ្ញាតណាមួយ ដែលអះអាងថា តំណាងឱ្យក្រុមហ៊ុនឡើយ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់ខ្លួនដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងផ្ទៀងផ្ទាត់ តាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់យើង។ ការប្រកាសជាផ្លូវការណាមួយទាក់ទងនឹងអាជីវកម្មរបស់ក្រុមហ៊ុន នឹងត្រូវបានប្រកាសតាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ប្តែមួយគត់៕

អត្ថបទ៖ លីនី