រដ្ឋាភិបាលបង់ក្លាដេសសម្រេចចាក់វ៉ាក់សាំង Covid-19 ដល់ប្រជាជនទាំងអស់ដោយមិនគិតថ្លៃនៅពេលដែលវ៉ាក់សាំងនោះទទួលបានជោគជ័យ ដោយមន្ត្រីក្រសួងហិរញ្ញវត្ថុបានឲ្យថា យោងតាមការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ថ្មីៗនេះ រដ្ឋាភិបាលនឹងទិញវ៉ាក់សាំងឱ្យបានឆាប់នៅពេលដែលពួកគេចេញលក់នៅលើទីផ្សារ និងចាត់ចែងថ្នាំទាំងអស់ដល់ប្រជាពលរដ្ឋក្រោមកម្មវិធីចាក់ថ្នាំបង្ការដូចសព្វដង។
ប្រភពដដែលបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានស្វែងរកជំនួយហិរញ្ញវត្ថុចំនួន ២ ពាន់លានដុល្លាររួចហើយពីដៃគូអភិវឌ្ឍន៍ចំនួន ៤ ដើម្បីទិញរក្សាទុកដឹកជញ្ជូន និងចាត់ចែងវ៉ាក់សាំង។ ក្នុងនោះក្រសួងបានស្នើទៅធនាគារពិភពលោក (WB) ធនាគារពិភពលោក (ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដើម្បីស្វែងរកប្រាក់ពីពួកគេចំនួន ៥០០ លានដុល្លារ។

នៅក្នុងលិខិតផ្ញើទៅអ្នកផ្តល់ប្រាក់កម្ចីពហុភាគីក្រសួងបាននិយាយថា រដ្ឋាភិបាលបានសំរេចចិត្តធ្វើលទ្ធកម្ម និងចាត់ចែងវ៉ាក់សាំងដោយគិតថ្លៃដោយខ្លួនឯង ដោយផលិតកម្មពាណិជ្ជកម្មវ៉ាក់សាំងខ្នាតធំត្រូវបានគេរំពឹងទុកនៅចុងឆ្នាំនេះ។ ក្រសួងបានសរសេរថា “ ក្នុងបរិបទនេះគំនិតផ្តួចផ្តើមដ៏សំខាន់មួយ គឺត្រូវនាំចូលវ៉ាក់សាំងទៅបង់ក្លាដែសដើម្បីធ្វើឱ្យវ៉ាក់សាំងមានសំរាប់ប្រជាជនទាំងអស់ ”។

មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុមួយរូបបានប្រាប់កាសែត The Daily Star ថា៖ « យើងបានផ្ញើលិខិតទៅដៃគូអភិវឌ្ឍន៍រួចហើយ ដោយស្វែងរកជំនួយហិរញ្ញវត្ថុចំនួន ២ ពាន់លានដុល្លារ។ ប៉ុន្តែមិនទាន់ប្រាកដថាយើងនឹងទទួលបានប៉ុន្មានទេ ហើយទោះបីយើងទទួលបានចំនួនប៉ុន្មានក៏ដោយ ប្រាក់ដែលនៅខ្វះនឹងត្រូវបានគ្រប់គ្រងពីមូលនិធិរដ្ឋាភិបាល »។

មន្ត្រីរូបនោះបាននិយាយថាការ រដ្ឋាភិបាលានបម្រុងទុកថវិកាពិសេសនៅក្នុងថវិកាសម្រាប់ឆ្នាំនេះ លើការផ្គត់ផ្គង់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រសម្រាប់ការឆ្លើយតបជាបន្ទាន់ដល់ Covid-19 ។ មន្ត្រីរូបនោះបានបន្ថែមទៀតថា នៅពេលដែលបានទិញថ្នាំបង្ការរួចរាល់ នឹងត្រូវផ្តល់ជូនប្រជាជនក្រោមកម្មវិធីចាក់វ៉ាក់សាំងដែលមានស្រាប់ដូចសព្វដងដើម្បីការពារជំងឺដូចជាកញ្ជ្រឹល ជំងឺខួរឆ្អឹងខ្នង និងរោគខាន់ស្លាក់។

មន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថាការប៉ាន់ស្មានដ៏លំបាកមួយបង្ហាញថាបង់ក្លាដែសនឹងត្រូវការប្រាក់ចំនួន ១,៦៥ ពាន់លានទៅ ២ ពាន់លានដុល្លារដើម្បីនាំប្រជាជនចំនួន ១៦៥ លាននាក់ស្ថិតនៅក្រោមការចាក់វ៉ាក់សាំង Covid-19 ។ ខណៈជំងឺរាតត្បាតប្រភេទនេះកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតមនុស្ស និងអាជីវកម្មនៅទូទាំងពិភពលោក។ ការទទួលបានវ៉ាក់សាំងយ៉ាងឆាប់រហ័សនាំឲ្យមានភាពងាយស្រួលនៃការគ្រប់គ្រង និងជួយជៀសផុតពីវិបត្តិសេដ្ឋកិច្ចដែលអាចធ្វើឱ្យមនុស្សកាន់តែច្រើនវិលត្រឡប់ទៅរកភាពក្រីក្រវិញ៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


