- សេដ្ឋកិច្ចសេដ្ឋកិច្ច November 2, 2020 Khmernote
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា៖ « ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែ ក្នុងខេត្តសៀមរាប នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួនប្រាំមួយ ផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។ ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត »។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទីទី២៨ ខែតុលា ឆ្នាំ២០២០ ដើម្បីពិភាក្សាឱ្យបានយល់កាន់តែច្បាស់អំពីតម្រូវការ គោលជំហរ និងគោលការណ៍ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានគុណភាពរឹងមាំ ក៏ដូចជានីតិវិធីនៃការផ្គត់ផ្គង់ ការទូទាត់ថ្លៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 2, 2020 Chan Sreyny
យោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុននឹងលុបចោលបម្រាមរបស់ខ្លួនចំពោះអ្នកទេសចរបរទេសមកពីប្រទេសចិន កូរ៉េខាងត្បូង ប្រទេសចំនួន ៦ ផ្សេងទៀត និងកោះតៃវ៉ាន់ចាប់ពីខែវិច្ឆិកា សម្រាប់ការមកដល់របស់អ្នកទេសចរ។ ក្រុមមន្រ្តីបាននិយាយថា ប្រទេសអូស្រ្តាលី ប្រ៊ុយណេ ញូហ្សេឡែន សិង្ហបុរី ថៃ និងវៀតណាមក៏នឹងត្រូវដកចេញពីបញ្ជីហាមឃាត់ផងដែរ។ ដោយនេះជាលើកទី១ ហើយដែលប្រទេសជប៉ុនបានលុបចោលបំរាមរបស់ខ្លួនលើប្រទេស ឬតំបន់ណាមួយចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមដាក់ផ្នែកខ្លះនៃប្រទេសចិន រួមទាំងទីក្រុងវូហានដែលជាកន្លែងផ្ទុះឡើងនៃជំងឺ Covid-19 ដំបូងគេនៅក្នុងបញ្ជីហាមឃាត់។ ទោះជាយ៉ាងណា ប្រទេសជប៉ុននៅតែបន្តផ្អាកកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសដទៃទៀត និងកំណត់ការចេញទិដ្ឋាការថ្មីមានន័យថាក្នុងករណីភាគច្រើនអ្នកទេសចរនៅតែមិនអាចមកទស្សនាប្រទេសនេះបាន។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា ការផ្លាស់ប្តូរនេះគឺមានគោលបំណងជួយសម្រួលដល់សកម្មភាពអាជីវកម្ម លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងការពារការកើនឡើងនៃជំងឺរាតត្បាតនេះ ខណៈពេលដែលលោកកំពុងដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោកមួយនេះឆ្ពោះទៅរកការងើបឡើងវិញ។ គួរឱ្យដឹងផងដែរថា ដើម្បីមានសិទ្ធិទទួលបានការលើកលែងនេះ អ្នកធ្វើដំណើរវិលត្រឡប់ត្រូវការក្រុមហ៊ុន
- ទេសចរណ៍ទេសចរណ៍ November 2, 2020 Khmernote
ប្រទេសសិង្ហបុរីអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក និងរដ្ឋវិចតូរីយ៉ារបស់អូស្រ្តាលីចូលទៅក្នុងប្រទេសសិង្ហបុរី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកាតទៅ ប្រសិនបើពួកគេឆ្លងកាត់ការធ្វើតេស្តវីរុស Covid-19 នៅពេលមកដល់។ ជាមួយគ្នានេះដែរចំពោះពលរដ្ឋសិង្ហបុរី អ្នកស្នាក់នៅអចិន្រ្តៃយ៍ និងអ្នកកាន់លិខិតឆ្លងដែនរយៈពេលវែងដែលត្រឡប់មកពីតំបន់ទាំងពីរនេះ ក៏អនុវត្តដូចគ្នាដែរ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បាននិយាយនៅថ្ងៃទី ២៩ ខែតុលាថា ចិនដីគោក និងរដ្ឋវិចតូរីយ៉ា ត្រូវបានបញ្ចូលក្នុងបញ្ជីនេះ ដោយសារពួកគេមានប្រព័ន្ធឃ្លាំមើលសុខភាពសាធារណៈគ្រប់ជ្រុងជ្រោយ និងបានគ្រប់គ្រងការរីករាលដាលនៃវីរុស Covid-19 បានល្អ។ អ្នកទេសចរមកពីតំបន់ទាំងពីរនឹងអាចដាក់ពាក្យសុំលិខិតឆ្លងដែនផ្លូវអាកាស ដើម្បីចូលប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៣០ ខែតុលារហូតដល់ថ្ងៃចូលថ្ងៃទី ៦ ខែវិច្ឆិកា។ ប៉ុន្តែទោះជយ៉ាងនេះក្ដី បេក្ខជនត្រូវស្នាក់នៅប្រទេសចិន ឬ អូស្ត្រាលីក្នុងរយៈពេល ១៤ ថ្ងៃជាប់គ្នាមុនពេលចូលប្រទេសសិង្ហបុរី។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 2, 2020 Khmernote
សហភាពអឺរ៉ុប (EU) កំពុងផ្តល់ប្រាក់ចំនួន ៤០០,០០០ អឺរ៉ូ (៤៧០,០០០ ដុល្លារអាមេរិក) ដើម្បីផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរដែលបានបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីដើមខែតុលាកន្លងមកនេះ។ យោងតាមគណៈកម្មការអឺរ៉ុប ជំនួយនឹងផ្ដោតលើការដោះសា្រយតម្រូវការ បន្ទាន់របស់ប្រជាជនដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុតនៅភាគពាយព្យនៃប្រទេស។ យោងតាមគណៈកម្មការអឺរ៉ុប ជំនួយនឹងផ្តោតលើការដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជនដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុតនៅភាគពាយព្យនៃប្រទេស។ លោក Olivier Brouant ដែលឃ្លាំមើលការឆ្លើយតបផ្នែកមនុស្សធម៌របស់សហគមន៍អ៊ឺរ៉ុបនៅតំបន់មេគង្គត្រូវបានមានប្រសាសន៍ថា៖ « ការចូលរួមវិភាគទាននេះបង្ហាញពីសាមគ្គីភាពរបស់យើងជាមួយប្រជាជនកម្ពុជា ដែលពួកគេភាគច្រើនបានបាត់បង់ផ្ទះសម្បែង ជីវភាព និងទ្រព្យសម្បត្តិនៅពេលមានទឹកជំនន់បំផ្លិចបំផ្លាញ »។ ថវិកាដែលជាផ្នែកមួយនៃឧបករណ៍ឆ្លើយតបបន្ទាន់របស់សហភាពអឺរ៉ុប (EU) នឹងគាំទ្រដល់អង្គការ Save the Children និងអង្គការទស្សនៈពិភពលោកក្នុងការផ្តល់ជំនួយដែលត្រូវការចាំបាច់ដល់អ្នកដែលត្រូវការបំផុត។ នេះរួមបញ្ចូលទាំងការចែកចាយទឹកស្អាត ឧបករណ៍អនាម័យ និងសម្ភារៈជំនួយចាំបាច់ផ្សេងៗទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 2, 2020 Chan Sreyny
ខណៈពេលដែលពិភពលោក កំពុងតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ មកដល់ពេលនេះកម្ពុជាមិនបានបិទចរាចរណ៍ផ្លូវអាកាសម្តងណាឡើយ គ្រាន់តែរឹតបន្តឹងហើយចេញបម្រាមចំពោះគោលដៅមួយចំនួនតែប៉ុណ្ណោះ។ យោងតាមរបាយការណ៍ដែលប្រមូល និងផ្សព្វផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ចរាចរណ៍ផ្លូវអាកាសកម្ពុជានៅតែដំណើរការដោយមានភ្ញៀវធ្វើដំណើរចេញ និងចូលជាបន្តបន្ទាប់គ្រាន់តែធ្លាក់ចុះប៉ុណ្ណោះ ។ ប្រភពដដែលបានអះអាងថា នៅក្នុងអំឡុងពេល ៩ ខែ ឆ្នាំ ២០២០ នេះពលរដ្ឋកម្ពុជាដែលបានចេញដំណើរទៅក្រៅប្រទេសគឺនៅតែមាន ដោយមានចំនួនប្រមាណជា ៣១៧,៥០២ នាក់ ពោលគឺធ្លាក់ចុះប្រមានជា ៧៩.៣% ដោយឡែកភ្ញៀវបរទេសដែលចេញពីកម្ពុជាគឺមានប្រមាណជា ១.៣ លាននាក់ ធ្លាក់ចុះ ៧២% ។ ប្រភពដដែលបានបន្តទៀតថា សម្រាប់ពលរដ្ឋកម្ពុជាដែលធ្វើដំណើរចូលស្រុកវិញតាមផ្លូវអាកាសនៅក្នុងរយៈពេលដដែលនេះ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញគឺមាន ១.១២
- ទេសចរណ៍ទេសចរណ៍ November 2, 2020 Khmernote
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ថ្ងៃសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២០នេះ ខេត្តសៀមរាបទទួលភ្ញៀវទេសចរ ដែលមកពីរាជធានី ខេត្ត ក្រុង ស្រុក សរុបប្រមាណជា ១៤៧,០៧១នាក់ ក្នុងនោះភ្ញៀវទេចរបរទេស ចំនួន១,០៧១នាក់ បានថយចុះ ៩៣.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ មានចំនួន ១៦,១៣៨នាក់ ហើយចំពោះភ្ញៀវជាតិមានប្រមាណជា ១៤៦,០០០នាក់។ ប្រធានមន្ទីរទេសចរណ៍ បានបន្តថា ភ្ញៀវទេសចរទាំងនេះបានទៅទស្សនាប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរ និងតាមតំបន់រមណីយដ្ឋាន តាមសហគមន៍នានាក្នុងខេត្តសៀមរាប មានដូចជា ឧទ្យានជាតិភ្នំគូលែន, សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍, សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ,
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 2, 2020 Chan Sreyny
ប្រទេសកម្ពុជា បាននាំចេញអង្ករ ៥៣៦,៣០៥ តោនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានទឹកជំនន់ធ្ងន់ធ្ងរក៏ដោយ។ យោងតាមតួលេខពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញអង្ករ ១៧៤,៣៩១ តោនទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុបកើនឡើង ៣២% និង ១៩៤,៤៤១ តោនទៀតទៅកាន់ទីផ្សារប្រទេសចិនកើនឡើង ៣៦% ។ ទន្ទឹមនឹងនេះ ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសអាស៊ានបានកើនឡើង ១៣% ចំនួន ៧១,៨៨២ តោននិងទៅកាន់ទីផ្សារផ្សេងទៀត ៩៥,៥៨១ តោន។ កម្ពុជាក៏បាននាំចេញស្រូវចំនួន ១.៤ លានតោនទៅកាន់ប្រទេសជិតខាងគឺវៀតណាម និងថៃ។ គួរឱ្យដឹងផងដែរថា
- អាជីវកម្មអាជីវកម្ម October 29, 2020 Khmernote
«តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលមានម៉ូតូផ្ទាល់ខ្លួនជិះទេ តែថ្ងៃនេះវីងបានជួយសំរេចក្តីប្រាថ្នាខ្ញុំហើយ»។នេះជាការលើកឡើងរបស់លោកស្រី សុខ យ៉ាត វ័យ៦៨ឆ្នាំ ដែលបានទទួលរង្វាន់ម៉ូតូ ហុងដាឌ្រីមឆ្នាំ ២០២០ ពីវីងកាលពីពេលថ្មីៗនេះ។ កូនប្រុសរបស់លោកស្រីឈ្មោះ ម៉ឺន នៅ បានធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល៣ឆ្នាំ ហើយបានផ្ញើប្រាក់មកលោកស្រីនៅឯស្រុកខ្សាច់កណ្តាលជារៀងរាល់ខែតាមរយៈដៃគូសហការវីងនៅឯក្រៅប្រទេស។ «ខ្ញុំត្រេកអរស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលឈ្នះម៉ូតូមួយគ្រឿងនេះ»។ លោកស្រីបន្តថា «ខ្ញុំអាចទទួលលុយពីកូននៅកូរ៉េបានស្រួលហើយ កូនឆាតប្រាប់ភ្លាមខ្ញុំដកបានភ្លាម ថែមទាំងបានឈ្នះម៉ូតូថ្មីពីវីងទៀតផង»។ ជាមួយគ្នានេះដែរ លោក ផល ភី អ្នកស្រុកពញាឮ ដែលជាអ្នកឈ្នះទឹកប្រាក់១លានរៀលក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង១០រូបបានឲ្យដឹងថា រាល់រដូវបុណ្យទានម្តងៗ កូនគាត់ឈ្មោះ ភី សុខហេង ដែលមានគ្រួសារនៅប្រទេសកូរ៉េតែងតែផ្ញើប្រាក់មកលោក តាមរយៈវីង។ «ទោះប្បីកូនខ្ញុំនៅសែនឆ្ងាយយ៉ាងណាក្តី










