ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុននាំចេញអង្ករថៃ នឹងទទួលបានអត្ថប្រយោជន៍ច្រើន បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីលសម្រេចធ្វើរឿងមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 3, 2020 Khmernote

    នាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយថា អ្នកនាំចេញអង្ករថៃនឹងទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រេស៊ីលចាប់តាំងពីខែកញ្ញា ដើម្បីកាត់បន្ថយពន្ធនាំចូលលើស្រូវ និងអង្ករដល់សូន្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Natio Thailand កាលពីពេលថ្មីៗនេះ។ លោក Kirati Ratchano អគ្គនាយកនៃអគ្គនាយកដ្ឋាននេះបានពន្យល់ថា ក្រុមប្រឹក្សាសភាពាណិជ្ជកម្មបរទេសបានប្រកាសចាប់តាំងពីចុងខែកញ្ញាថា ពន្ធសូន្យនឹងត្រូវអនុវត្តលើស្រូវ និងអង្ករចាប់ពីថ្ងៃទី ១១ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែធ្នូ។ លោកបានបន្ថែមថា វិធានការណ៍នេះគឺដើម្បីធានាស្ថិរភាពស្បៀងអាហារនៅក្នុងប្រទេសប្រេស៊ីលចំពេលមានវិបត្តិ Covid-19 ។ ជាលទ្ធផលជាក់ស្ដែងនៅក្នុងខែកញ្ញា និងខែតុលា ការនាំចេញអង្កររបស់ថៃទៅកាន់ប្រទេសប្រេស៊ីលមានចំនួនសរុប ២៨,១៦៣ តោន ពោលគឺច្រើនជាង ៤៣៣ តោនដែលបាននាំចេញក្នុងឆ្នាំ២០១៩ ដែលមានតម្លៃ ១២,៥៥

  • អង្គរ​រកចំណូលបានត្រឹមតែជាង ១៨ លានដុល្លារអាមេរិកពីការលក់សំបុត្រ ធ្លាក់ចុះ ៧៧% ក្នុងរយៈពេល ១០ខែនៃឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 3, 2020 Khmernote

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ​ជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ​ទទួលបន្ទុកគ្រប់គ្រងចំណូលអង្គរដែលបានចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា បានបង្ហាញថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២០នេះ រមណីយដ្ឋានអង្គរ​រកចំណូលបានត្រឹមតែ ១៨,៥៤៩,៩០៥ ដុល្លារអាមេរិកពីការលក់សំបុត្រ ធ្លាក់ចុះ ៧៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបានបន្តឲ្យដឹងថា សំបុត្រនោះត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៩៨,៤៨៥ នាក់ ដែលបង្ហាញពីការធ្លាក់ចុះ ៧៧.៩១% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកក្នុងខែតុលាតែមួយ មានភ្ញៀវទេសចរបរទេសតែ ២,២៤៤ នាក់ប៉ុណ្ណោះ បានមកទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ ៩៨.៤១% ដោយរកចំណូលបាន ៩៣,៥៩៨ ដុល្លារ ធ្លាក់ចុះ ៩៨.៥៣%។ គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា

  • រាជរដ្ឋាភិបាល​ទម្លាក់ពូជស្រូវជាង ៤ពាន់តោនដើម្បីស្តារផលិតកម្មស្បៀងឡើងវិញក្រោយទឹកជំនន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 3, 2020 Chan Sreyny

    រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ពូជស្រូវជាង ៤ ពាន់តោនដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយសារទឹកជំនន់ធ្វើយ៉ាងណាឱ្យបងប្អូនស្ដារជីវភាពបានប្រសើរឡើងឡើងវិញ។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ពូជស្រូវសុទ្ធដែលមានគុណភាពខ្ពស់ និងឧបករណ៍សម្ភារកសិកម្មមួយចំនួន សម្រាប់ផ្តល់ជូនប្រជាកសិករដែលជួបគ្រោះមហន្តរាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនកសិករ។ លោក​បញ្ជាក់​ថា ​« មកដល់ពេលយើងបានធ្វើកិច្ចអន្តរាគមន៍ហើយកិច្ចអន្តរាគមន៍គឺបានគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៅពេល ក្រសួងកសិកម្មរាយការណ៍ជូនសម្តេចតេជោ សម្តេចបានឯកភាពឲ្យទិញពូជស្រូវចំនួន ២ ពាន់តោនបន្ថែមទៀតលើពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជាជាង ២ ពាន់តោនដែលមានស្រាប់។ ម្សិលមិញការវាយតម្លៃទូទាំងប្រទេសត្រូវការគ្រាប់ពូជច្រើន តំបន់មួយចំនួនកសិករកំពុងស្តារការដាំដុះបណ្តើរៗ ដូច្នេះក្រសួងកសិកម្ម និងរាជរដ្ឋាភិបាលជំរុញអន្តរាគមន៍នេះឲ្យបានលឿនបំផុត »។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា

  • រយៈពេល ៤ថ្ងៃភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់ប៉ុន្តែចំណាយតិច ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 2, 2020 Chan Sreyny

    រយៈពេល ៤ថ្ងៃនាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះមានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០នាក់។ ឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តសៀមរាប ១៦៧,២២៥នាក់, ខេត្តកំពត ៧៣,៥៩២នាក់, ខេត្តព្រះសីហនុ

  • មហាសេដ្ឋី Bill Gates និយាយថា វ៉ាក់សាំង Covid-19 ដំបូងបង្អស់អាចនឹងមិនមានប្រសិទ្ធិភាពខ្លាំងពូកែនោះទេ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ November 2, 2020 Khmernote

    វីរុស Covid-19 ក្នុងពេលបច្ចុប្បន្នហាក់ដូចជាកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺគិតមកទល់ពេលនេះចំនួនអ្នកឆ្លងលើពិភពលោកកើនដល់ជាង ៤៦.៧លានករណី ហើយគិតត្រឹម ២៤ម៉ោង មានករណីថ្មីជាង៤០ ម៉ឺននាក់។ ជាមួយការឆ្លងរាលដាលដ៏ឆាប់រហ័សនេះ បណ្ដាប្រទេស អង្គការ និងក្រុមហ៊ុនផលិតឱសថធំៗនានាលើពិភពលោក ក៏កំពុងដុតដៃដុតជើងក្នុងការផលិតវ៉ាក់សាំងផងដែរ ដោយកាលពីពាក់កណ្ដាលនៃឆ្នាំនេះប្រទេសរុស្ស៊ីបានទទួលជោគជ័យលើវ៉ាក់សាំង Covid-19 ដំបូងគេបង្អស់។ ទោះបីជាយ៉ាងនេះ​ក្ដី លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានប្រាប់ទៅកាន់ប្រធាននិពន្ធនាយក Yahoo! Finance ថា៖ « វ៉ាក់សាំងការពារវីរុស Covid-19 ដំបូង ប្រហែលមិនល្អឥតខ្ចោះនោះទេ ខណៈនៅមានផ្លូវវែងឆ្ងាយទៀតទម្រាំពិភពលោកត្រលប់ទៅរកសភាពដូចដើមវិញ »។

  • អូស្ត្រាលី នឹងគាំទ្របណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ប្រកបដោយសុវត្ថិភាព និងមានតម្លៃសមរម្យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 2, 2020 Chan Sreyny

    រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសនូវគំនិតផ្តួចផ្តើមស្តីពីការទទួលថ្នាំបង្ការ និងសន្តិសុខក្នុងតំបន់ចំនួន ៥០០ លានដុល្លារអូស្រ្តាលី (ជាង ៣៥០ លានដុល្លារ) ដើម្បីជួយប្រទេសនានានៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកឲ្យទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។ យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបតម្រូវការវ៉ាក់សាំងរបស់អាស៊ីអាគ្នេយ៍។ ប្រភពដដែលបានបញ្ជាក់ថា វានឹងរួមបញ្ចូលទាំងលទ្ធកម្ម និងការផ្តល់នូវវ៉ាក់សាំង ការវាយតំលៃសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំង និងការគាំទ្របច្ចេកទេសសម្រាប់គោលនយោបាយ និងផែនការចាក់ថ្នាំបង្ការ។ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីនិងជាសមាជិកព្រឹទ្ធសភាលោកស្រី Hon Marise Payne បានមានប្រសាសន៍ថា « ការចាក់វ៉ាក់សាំងឱ្យបានរហ័ស និងមានសុវត្ថិភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍មានន័យថា យើងអាចវិលត្រឡប់ទៅកាន់ការធ្វើដំណើរទេសចរណ៍ និងពាណិជ្ជកម្មធម្មតាវិញជាមួយដៃគូសំខាន់ៗរបស់យើងនៅក្នុងតំបន់ »។

  • វៀតណាម នឹងនាំចេញសាច់មាន់រាប់រយតោន ទៅសិង្ហបុរី និងហុងកុង ឯតម្លៃវិញខ្ពស់ជាងមាន់ទីផ្សារក្នុងស្រុកទាំងនោះទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 2, 2020 Khmernote

    វៀតណាមនឹងនាំចេញ ស្លាប ភ្លៅ និងទ្រូងមាន់ ទៅកាន់ទីផ្សារក្នុងប្រទេសសិង្ហបុរី និងហុងកុងនាពេលខាងមុខនេះ តាមរយៈក្រុមហ៊ុន Koyu & Unitek Co., Ltd ដែលមានមូលដ្ឋាននៅក្នុងឧទ្យាន​ឧស្សាហកម្ម Long Binh ក្នុងខេត្ត Dong Nai។ យោងតាមអគ្គនាយកក្រុមហ៊ុនលោក Jame Hieu បានឲ្យដឹងថា ផលិតផលរបស់ក្រុមហ៊ុនបានអនុវត្តតាមស្តង់ដារយ៉ាងតឹងរឹងរួមមាន សុវត្ថិភាពចំណីអាហារ បសុបក្សីដែលគ្មានជំងឺ និងសាច់មាន់ដែលគ្មានផ្ទុកវ៉ាក់សាំងការពារផ្ដាសាយបក្សី ក៏ដូចជានីតិវិធច្បាប់នៅក្នុងទីផ្សារទាំងពីរ​។ ប្រភពដដែលបានឲ្យដឹងថា ផលិតផលសាច់មាន់រាប់រយតោន នឹងត្រូវបានលក់នៅក្នុងទីផ្សារទាំងពីរក្នុងតម្លៃខ្ពស់ជាងផលិតផលក្នុងស្រុកប្រហែល ៣០% ។ ក្រៅពីនេះក្រុមហ៊ុននឹងស្វែងរកអតិថិជនថ្មី ហើយនឹងពង្រីកការដឹកជញ្ជូនទៅកាន់ប្រទេសអាស៊ី

  • លំហូរវិនិយោគបរទេសរបស់វៀតណាមធ្លាក់ចុះជិត ២០% ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 2, 2020 Chan Sreyny

    យោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ២៣.៥ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺមានការថយចុះ ១៩.៤% បើធៀបនឹងឆ្នាំមុន។ ជាក់ស្តែងប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណ ដល់គម្រោងវិនិយោគផ្ទាល់ពីបរទេសថ្មីចំនួន ២,១០០ គម្រោងដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១១.៧ ពាន់លានដុល្លារ ហើយបានមើលឃើញគម្រោងប្រតិបត្តិការ FDI ចំនួន ៩០៧ គម្រោងបានបង្កើនដើមទុនចំនួន ៥.៧ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ចន្លោះពីខែមករា ដល់ខែតុលា វិនិយោគិនបរទេសក៏បានចំណាយ ៦.១ ពាន់លានដុល្លារ ក្នុងការទិញភាគហ៊ុន និងចូលរួមវិភាគទានដើមទុនដល់ក្រុមហ៊ុនវៀតណាមដែលបានធ្លាក់ចុះ ៤៣.៥% បើធៀបនឹងឆ្នាំមុន។