វៀតណាម នឹងនាំចេញសាច់មាន់រាប់រយតោន ទៅសិង្ហបុរី និងហុងកុង ឯតម្លៃវិញខ្ពស់ជាងមាន់ទីផ្សារក្នុងស្រុកទាំងនោះទៀត
សេដ្ឋកិច្ច November 2, 2020 Khmernote

វៀតណាមនឹងនាំចេញ ស្លាប ភ្លៅ និងទ្រូងមាន់ ទៅកាន់ទីផ្សារក្នុងប្រទេសសិង្ហបុរី និងហុងកុងនាពេលខាងមុខនេះ តាមរយៈក្រុមហ៊ុន Koyu & Unitek Co., Ltd ដែលមានមូលដ្ឋាននៅក្នុងឧទ្យាន​ឧស្សាហកម្ម Long Binh ក្នុងខេត្ត Dong Nai។

យោងតាមអគ្គនាយកក្រុមហ៊ុនលោក Jame Hieu បានឲ្យដឹងថា ផលិតផលរបស់ក្រុមហ៊ុនបានអនុវត្តតាមស្តង់ដារយ៉ាងតឹងរឹងរួមមាន សុវត្ថិភាពចំណីអាហារ បសុបក្សីដែលគ្មានជំងឺ និងសាច់មាន់ដែលគ្មានផ្ទុកវ៉ាក់សាំងការពារផ្ដាសាយបក្សី ក៏ដូចជានីតិវិធច្បាប់នៅក្នុងទីផ្សារទាំងពីរ​។

ប្រភពដដែលបានឲ្យដឹងថា ផលិតផលសាច់មាន់រាប់រយតោន នឹងត្រូវបានលក់នៅក្នុងទីផ្សារទាំងពីរក្នុងតម្លៃខ្ពស់ជាងផលិតផលក្នុងស្រុកប្រហែល ៣០% ។ ក្រៅពីនេះក្រុមហ៊ុននឹងស្វែងរកអតិថិជនថ្មី ហើយនឹងពង្រីកការដឹកជញ្ជូនទៅកាន់ប្រទេសអាស៊ី និងអឺរ៉ុប។ គួរឲ្យដឹងផងដែរថា នៅឆ្នាំ២០១៧ Koyu & Unitek Co., Ltd គឺជាក្រុមហ៊ុនដំបូងគេនៅប្រទេសវៀតណាម ដែលដឹកមាន់ទៅប្រទេសជប៉ុន ហើយសាច់មាន់ប្រហែល ៣៥០ តោនត្រូវបានលក់នៅទីផ្សារប្រទេសជប៉ុនជារៀងរាល់ឆ្នាំ។

Koyu & Unitek Co., Ltd គឺជាសមាជិកនៃបណ្តាញផ្គត់ផ្គង់ដែលពាក់ព័ន្ធនឹងអង្គភាពចំនួនបីផ្សេងទៀតដែលប្រតិបត្តិការនៅក្នុងឧស្សាហកម្មបង្កាត់ និងចិញ្ចឹមសត្វ ដោយក្រុមហ៊ុនទាំងនោះរួមមាន Bel Ga JSC ដែលជាការបណ្តាក់ទុនរួមគ្នារបស់ក្រុម Belgian Belgabroed Group និង De Heus ដែលមានមូលដ្ឋាននៅហូឡង់ ក្រុមហ៊ុន Hung Nhon Group និង De Heus។ សង្វាក់ផលិតកម្មនេះបានជួយវៀតណាមផលិតផលិតផលបសុបក្សីស្អាត ដែលឆ្លើយតបនឹងតម្រូវការពីទីផ្សារជប៉ុន៕

អត្ថបទ៖ លីនី
ប្រភព៖ https://en.vietnamplus.vn/vietnamese-chicken-to-be-shipped-to-singapore-hong-kong/189645.vnp