ព័ត៌មានចុងក្រោយ
  • មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn៖ ការឈ្នះឆ្នោតរបស់លោក Joe Biden នឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 5, 2020 Khmernote

    មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ប្រសិនបើបេក្ខភាពបក្សប្រជាធិបតេយ្យ លោក Joe Biden ឈ្នះឆ្នោតប្រធានាធិបតីអាមេរិកដូចដែលការស្ទង់មតិបានប៉ាន់ប្រមាណ វានឹងក្លាយជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចអាមេរិកសកលលោក និងប្រទេសថៃ។ ស្ថាប័នស្រាវជ្រាវបានព្យាករណ៍ថា ជោគជ័យរបស់លោក Biden នឹងនាំឱ្យកំណើនសេដ្ឋកិច្ចរបស់អាមេរិកកើនឡើង ៣% ក្នុងឆ្នាំ ២០២១។ ក្រុមបក្សប្រជាធិបតេយ្យត្រូវបានគេរំពឹងថា នឹងឈ្នះសំឡេងភាគច្រើនដែលអាចធ្វើឱ្យរដ្ឋបាលលោក Biden អនុម័តសេចក្តីព្រាងច្បាប់ថវិកា និងគោលនយោបាយសេដ្ឋកិច្ចយ៉ាងរលូន ហើយក៏ជំរុញសេដ្ឋកិច្ចអាមេរិកផងដែរ។ ទន្ទឹមនឹងនេះហានិភ័យសេដ្ឋកិច្ចសកលក៏នឹងធ្លាក់ចុះក្រោមដោយសារលោក Biden ដែរ ខណៈពេលដែលប្រាក់បាតនៅក្នុងប្រទេសថៃនឹងកើនឡើងពីអត្រាប្រាក់ដុល្លារ ៣១.១៥ បាតក្នុងមួយដុល្លារ។ តាមការស្រាវជ្រាវបានឱ្យដឹងថា « រាល់ ១ ភាគរយនៃកំណើនរបស់អាមេរិកនឹងប្រែទៅជាកំណើនសេដ្ឋកិច្ចថៃកម្រិត

  • ប្រធានាធិបតីចិន៖ សេដ្ឋកិច្ចអាចកើនឡើងទ្វេដង នៅពេលដែលប្រទេសចិនបង្ហាញផែនការប្រកបដោយមហិច្ឆតា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 5, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ចិន អាចកើនឡើងទ្វេដងនៅឆ្នាំ ២០៣៥ ហើយប្រទេសនេះអាចឈានដល់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈពេលដែលបក្សកុម្មុយនិស្តបានបង្ហាញផែនការប្រកបដោយមហិច្ឆតាសម្រាប់អនាគតប្រទេសជាតិ នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតីចិនលោក Xi Jinping ។ លោក Xi Jinping បាននិយាយនៅក្នុងសុន្ទរកថារបស់គណបក្សថា « វាអាចធ្វើបានទាំងស្រុងដើម្បីឈានដល់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តាមស្តង់ដារបច្ចុប្បន្ន នៅចុងបញ្ចប់នៃផែនការប្រាំឆ្នាំទី១៤ និងបង្កើនទិន្នផលសេដ្ឋកិច្ចទ្វេដង ឬប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០៣៥ »។ ប្រទេសចិនមានសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោក ដោយធនាគារផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានចាត់ថ្នាក់ប្រទេសចិនថា ជាប្រទេសមានសេដ្ឋកិច្ចមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ១០,៤១០ ដុល្លារ។ ទន្ទឹមនឹងនេះ គោលដៅចុងក្រោយរបស់លោក Xi Jinping គឺស្រដៀងគ្នាទៅនឹងគោលដៅបច្ចុប្បន្នដើម្បីបង្កើន

  • កម្ពុជានាំចេញកង់ជាង ១,៥ លានគ្រឿងក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ រកចំណូលបានជិត ៤០០ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 5, 2020 Khmernote

    យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញកង់ជាងជាង ១,៥ លានគ្រឿងទៅកាន់ទីផ្សារបរទេសគិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ដោយរកចំណូលបានជិត ៤០០ លានដុល្លារអាមេរិក។ នេះបើយោងតាមកាការចេញផ្សាយដោយក្រសួងព័ត៌មាន។ ប្រភពដដែលបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា នៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញកង់ចំនួនកន្លះលានកង់ទៅទីផ្សារសហរដ្ឋអាមេរិក និង ៣៦០,០០០ ផ្សេងទៀតទៅកាន់ប្រទេសអាឡឺម៉ង់ ខណៈដែល ២៧០,០០០ គ្រឿង និង ១៥០,០០០ គ្រឿងត្រូវបានដឹកជញ្ជូនទៅចក្រភពអង់គ្លេស និងបែលហ្ស៊ិក។ ជាមួយគ្នានេះទីផ្សារសំខាន់ផ្សេងទៀតសម្រាប់កង់នៅប្រទេសកម្ពុជាគឺមាន ប្រទេសហូឡង់ និងអូស្ត្រាលីដែលមាន ៩០,០០០ និង ១០០,០០០ គ្រឿង។ ដោយឡែកនៅឆមាសទីមួយនៃឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញកង់ចំនួន ១,១ លានគ្រឿងដែលរកចំណូលបាន ២៤១

  • ក្រសួងពាណិជ្ជកម្មថៃ បញ្ចុះតម្លៃលើរបស់របរប្រើប្រាស់ក្នុងផ្ទះចំនួន ១៣,០០០ មុខទំនិញដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 4, 2020 Chan Sreyny

    ក្រសួងពាណិជ្ជកម្មថៃ បានកាត់បន្ថយតម្លៃទំនិញប្រើប្រាស់ក្នុងផ្ទះជាង ១៣,០០០ មុខទំនិញក្រោមការបញ្ចុះតម្លៃប្រចាំខែទី ៧ ដើម្បីជួយកាត់បន្ថយថ្លៃដើមសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងអំឡុងពេលមានវិបត្តិជំងឺ Covid-19 ។ ការបញ្ចុះតម្លៃឧបត្ថម្ភធនរបស់រដ្ឋាភិបាល បានចាប់ផ្តើមនៅក្នុងខែមេសា ក្រោមការសហការជាមួយក្រុមហ៊ុនផលិត អ្នកចែកចាយ និងហាងនៅទូទាំងប្រទេស។ ផលិតផលមាន ៦ ប្រភេទត្រូវបានគេបញ្ចុះតម្លៃដូចជា៖ អាហារ និងភេសជ្ជៈ អាហារឆ្អិនក្លាសេ ទឹកជ្រលក់ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ សាប៊ូ និងគ្រឿងសំអាតរាងកាយ និងផលិតផលបោកគក់។ តម្លៃទំនិញសរុប ១៣,៧៩០ មុខទំនិញត្រូវបានកាត់បន្ថយ ដោយមានការបញ្ចុះតម្លៃអតិបរមា ៧០% លើទំនិញសម្អាតដូចជា សាប៊ូបោកខោអាវ សាប៊ូលាងសម្អាតដៃ។ គួឱ្យដឹងផងដែរថា ការបញ្ចុះតម្លៃនៅជុំទី

  • ការនាំចេញសម្លៀកបំពាក់របស់វៀតណាមធ្លាក់ចុះ ៩.៣% ក្នុងរយៈពេល ១០ ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 4, 2020 Chan Sreyny

    យោងតាមការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងថា តម្លៃនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់សរុបរបស់វៀតណាមក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៩.៣% បើធៀបនឹងឆ្នាំមុន។ ទីផ្សារនាំចេញធំជាងគេរបស់វៀតណាមរួមមាន៖ ប្រទេសចិន ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងខែតុលា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាមបានធ្លាក់ចុះ ៣.២% បើធៀបនឹងឆ្នាំមុន។ សមាគមវាយនភ័ណ្ឌនិងកាត់ដេរសម្លៀកបំពាក់វៀតណាមបាននិយាយថា ជំងឺរាតត្បាត Covid-19 បានបណ្តាលឱ្យខូចខាតទ្វេដងដល់វិស័យកាត់ដេរ និងវាយនភណ្ឌរបស់ប្រទេសវៀតណាម ដោយសារវាបានបង្អាក់ការផ្គត់ផ្គង់សម្ភារៈ និងការថយចុះតម្រូវការសកល។ គួរឱ្យដឹងផងដែរថា វៀតណាមបានកត់ត្រាចំណូលនៃការនាំចេញប្រមាណ ៣២.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៦.៩% បើធៀបនឹងឆ្នាំ ២០១៨

  • ត្រឹមរយៈពេល ១០​ ខែដំបូងនៃឆ្នាំនេះប្រាក់ចំណូល​ពី​ការនាំចេញ​អង្ករ​កើនឡើង​ជិត ​៤៧ ​លាន​ដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 4, 2020 Chan Sreyny

    ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាងថា ១០​ ​ខែដំបូងនៃឆ្នាំ​ ២០២០ ចំណូល​ពី​ការនាំចេញ​អង្ករ​កម្ពុជា​កើនឡើង​ប្រមាណ​ជាជិត ២០%​​ ។ ​ប្រភព​ដដែល​បាន​អះអាងថា គិត​ត្រឹម​រយៈពេល​ ១០ ​ខែនៃ​ឆ្នាំ ​២០២០ ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករទៅ​ក្រៅប្រទេស មានការ​កើនឡើង​ជិត ​៤៧ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​កំណើន​នេះ​ស្មើនឹង​ ១៥% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ ​។​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា « ​ជារួមទឹកប្រាក់​សរុប​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករ​ ក្នុង​រយៈពេល ​១០ ​ខែមាន​ចំនួន ៣៦៦.៤៤​ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ការនាំចេញ​ក្នុង​ ១០ ​ខែ​នេះ ក៏មាន​ការកើនឡើងជិត​ ២០%

  • ភ្ញៀវទេសចរ​បរទេស​ជាង ​១០០ ​សញ្ជាតិ​មកលេង​កំសាន្ត​កម្ពុជា​ បើទោះបីជាពិភពលោកកំពុងតែរាតត្បាត​ដោយសារតែ​ជំងឺ​កូ​វីដ-​១៩ ក៏ដោយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 4, 2020 Chan Sreyny

    ​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជាជាង​ ១០០ សញ្ជាតិ​បាន​បន្ត​មក​កំសាន្ត​កម្ពុជា ទោះបីជា​ពិភពលោកកំពុងតែ​រាតត្បាត​ដោយសារតែ​ជំងឺ​កូ​វីដ-​១៩ ក៏ដោយ។ ​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ជា​អតិប្បរមា​ដោយសារតែ​វិបត្តិ​កូ​វីដ-​១៩ នេះ​ក៏ដោយចុះ ប៉ុន្តែ​បើ​និយាយ​អំពី​ពលរដ្ឋ​នៅលើ​ពិភពលោក ដែល​មក​កំសាន្ត​នៅ​កម្ពុជា​គឺ​ហាក់​នៅតែ​ដដែល​ទេ ពោលគឺ​នៅក្នុង​ចំណោម​ភ្ញៀវទេសចរបរទេស​ទាំងនោះគឺមាន​ប្រមាណ​ជាជាង​ ១០០ សញ្ជាតិ។ ភ្ញៀវទេសចរ​បរទេស​មកលេង​សរុប​នៅ​កម្ពុជា​នៅ​រយៈពេល ​៩​ ខែដំបូងនៃឆ្នាំ​ ២០២០ នេះគឺ​ធ្លាក់ចុះ​ ៧៤.១% ពោលគឺ​ថយចុះមក​នៅត្រឹមតែ ១,២៤៧,៦៨០ នាក់​ប៉ុណ្ណោះ។ ​តួរ​លេខ​បាន​បង្ហាញថា គ្រប់​ជនជាតិ​ដែល​មកលេង​កំសាន្ត​នៅ​កម្ពុជា​គឺ​ថយចុះ​គ្មាន​ប្រទេស​ណា​ទាប​ជាង ៣០% ទេប៉ុន្តែ​មានតែ​ពលរដ្ឋ​នៅក្នុង​ប្រទេសហ្គា​ណាមួយ​គត់​ ដែល​ធ្លាក់ចុះ​ត្រឹមតែ ០.៨% ។​ ​ជាការ​ពិត​អ្នកទេសចរ​មកពី​ប្រទេស​នេះ​ គឺ​មិន​ច្រើន​ទេគឺ​ត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះកាលពី​ឆ្នាំ

  • ធនាគារពាណិជ្ជកម្មធំៗរបស់ថៃ សន្យាគាំទ្រសហគ្រាសធុនតូច និងមធ្យមដែលរងការវាយប្រហារដោយជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 4, 2020 Chan Sreyny

    ធនាគារពាណិជ្ជកម្មធំៗរបស់ថៃ បានសន្យាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈពេលដែលសេដ្ឋកិច្ចរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ។ សមាគមពាណិជ្ជកម្មថៃ នឹងជួយសហគ្រាសធុនតូច និងមធ្យមដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុល ក៏ដូចជាជួយដល់ម្ចាស់បំណុលបង្កើនសមត្ថភាពក្នុងការសងបំណុល។ លោក Manop Sangiambut អនុប្រធានប្រតិបតិ្តទី១ មកពីធនាគារ Thai Siam Commercial Bank (SCB) បានមានប្រសាសន៍ថា ប្រាក់កម្ចីមិនដំណើរការត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារតែសេដ្ឋកិច្ចមិនទាន់បានវិលត្រឡប់ទៅរកកំណើននៅឡើយ។ លោកបានបន្ថែមថា ឧស្សាហកម្មទេសចរណ៍រងផលប៉ះពាល់ខ្លាំងបំផុត ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារជំងឺ Covid-19 ។ ទន្ទឹមនឹងនេះ លោក Pipatpong Poshyanonda ប្រធានធនាគារថៃ