ព័ត៌មានចុងក្រោយ
  • អ្នកជំនាញ៖ អ្នកណាឈ្នះឆ្នោតនៅសហរដ្ឋអាមេរិកមិនសំខាន់ទេ ព្រោះវៀតណាមនៅតែអាចទទួលបានប្រយោជន៍ពាណិជ្ជកម្មពីបេក្ខភាពទាំងពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Khmernote

    អ្នកជំនាញនិយាយថា ប្រទេសវៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែគ្រាន់តែការទទួលបានអត្ថប្រយោជន៍គឺខុសគ្នាឆ្ងាយ។ នៅពេលដែលពិភពលោករង់ចាំមើលថាតើគណបក្សសាធារណរដ្ឋលោក Donald Trump នៅតែជាប្រធានាធិបតីសម្រាប់រយៈពេល ៤ ឆ្នាំទៀត ឬប្រគល់តំណែងដល់លោក Joe Biden អតីតអនុប្រធានាធិបតី អ្នកជំនាញវៀតណាមត្រូវបានបែងចែកថាតើសេដ្ឋកិច្ចវៀតណាមនឹងទទួលបានផលប្រយោជន៍យ៉ាងដូចម្តេច។ សេដ្ឋវិទូលោក Le Dang Doanh បានប្រាប់ VnExpress International ថា ជ័យជំនះសម្រាប់លោក Trump នឹងអនុគ្រោះដល់ប្រទេសវៀតណាមនៅពេលដែលពន្ធដែលលោកបានដាក់លើប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអនុញ្ញាតឱ្យប្រទេសវៀតណាមបង្កើនការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងបង្កឱ្យមានរលកនៃប្រទេសចម្រុះប្តូររោងចក្ររបស់ពួកគេទៅប្រទេសវៀតណាម នៅពេលពួកគេធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ លោកបានបន្ថែមថាប្រសិនបើលោក Trump អាចរក្សាកៅអីរបស់លោកនៅក្នុងសេតវិមាននោះ គោលនយោបាយរឹងមាំទាំងនេះឆ្ពោះទៅប្រទេសចិនទំនងជានឹងត្រូវបានបន្ត ហើយប្រទេសវៀតណាមអាចមើលឃើញអត្ថប្រយោជន៍បន្ថែមទៀតនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនដែលត្រូវបានគេយល់ថាជាលទ្ធភាពជាច្រើនឆ្នាំកន្លងមកបានក្លាយជាការពិតឥឡូវនេះ។

  • ខេត្តវ័យចំណាស់ជាង​គេបំផុតរបស់កម្ពុជា គ្រោងនាំស្រូវចេញជាង ៨០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងនាំចេញក្នុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Khmernote

    មន្រ្តីជំនាញកសិកម្មខេត្តតាកែវបានអះអាងថា ឆ្នាំនេះខេត្តអាចនាំស្រូវចេញបានជាង ៨០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារ បើទោះបីមានគ្រោះរាំងស្ងួត និងទឹកជំនន់កើតមានក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាថា រហូតមកដល់ពេលនេះ ផលស្រូវដើមរដូវជាង ៥ម៉ឺនហិកតា ប្រមូលផលបាន ១០០%ហើយ ដោយទទួលបានទិន្នផលជាង ៤តោនក្នុងមួយហិតតា បើគិតជាបរិមាណផលទទួលបាន ២៤៥,៨៣៩តោន ។ លោកប្រធានមន្ទីរបន្ថែមថា ស្រូវដើមរដូវ ឬ ហៅថាស្រូវស្រាល មានដូចជាស្រូវសែនក្រអូប ស្រូវអ៊ីអ៊ែ ជាដើមនោះ

  • មនុស្សភាគច្រើនប្រហែលមិនបានដឹង លោក Steve Jobs អាចជោគជ័យមកដល់សព្វថ្ងៃ ដោយសារ​ច្បាប់មាសទាំង ៥  នេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ November 5, 2020 Khmernote

    លោក Steve Jobs ស្ថាបនិក្រុមហ៊ុន Apple មិនត្រឹមតែផ្លាស់ប្ដូរមនុស្ស ដោយការបង្កើតបច្ចេកវិទ្យាដ៏ទំនើបនោះទេ ប៉ុន្តែតាមរយៈសម្ដី ក្បួនខ្នាតនៃការដឹកនាំជីវិតរបស់គាត់ក៏បានបង្រៀនមនុស្សជាច្រើនឲ្យផ្លាស់ប្ដូរខ្លួនឯង ដើម្បីឈានទៅការសម្រេចក្ដីសុបិន្ត ឬភាពជោគជ័យដូចរូបគាត់ដែរ​។ រាប់ចាប់ពីការតស៊ូក្នុងជីវិត ការចាប់ផ្ដើមបង្កើតក្រុមហ៊ុន ការបរាជ័យ ភាពជោគជ័យ រហូតដល់ការស្លាប់របស់ស្ថាបនិករូបនេះបានបង្រៀនមនុស្សជាច្រើន។ យ៉ាងណាមិញថ្ងៃ យើងនឹងបង្ហាញច្បាប់មាសចំនួន ៥ ដែលបានដឹកនាំលោក Steve Jobs ទៅរកភាពជោគជ័យក្លាយជាកំពូលអ្នកច្នៃប្រឌិតបច្ចេកវិទ្យា៖ ១.ធ្វើអ្វីដែលអ្នកចូលចិត្ត៖ Jobs ធ្លាប់បាននិយាយថា “មនុស្សដែលមានចំណង់ចំណូលចិត្តអាចផ្លាស់ប្តូរពិភពលោកឱ្យកាន់តែប្រសើរឡើង។ នៅពេលសួរអំពីដំបូន្មានដែលគាត់នឹងផ្តល់ឲ្យអ្នកដែលចង់ក្លាយជាសហគ្រិនគាត់បាននិយាយថា៖ «ខ្ញុំនឹងទទួលបានការងារជាអ្នកបើករថយន្តក្រុង ឬអ្វីផ្សេងរហូតដល់ខ្ញុំបានរកឃើញនូវអ្វីដែលខ្ញុំពិតជាពេញចិត្ត ចំណង់ចំណូលចិត្តគឺជាអ្វីគ្រប់យ៉ាង »។ ២.ភ្ជាប់ទំនាក់ទំនង៖ ភ្ជាប់ទំនាក់ទំនងនៅក្នុងនេះមិនមែនជាទំនាក់ទំនងមិត្តភាពនោះទេ

  • ឥណ្ឌូនេស៊ី មើលឃើញពីការធ្លាក់ចុះសេដ្ឋកិច្ចលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 5, 2020 Chan Sreyny

    ទិន្នន័យផ្លូវការមួយបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សនៅក្នុងត្រីមាសទី៣ ដោយសារជំងឺរាតត្បាត Covid-19 បានប៉ះពាល់ដល់ការប្រើប្រាស់ និងសកម្មភាពជំនួញនៅក្នុងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រភពដដែលបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ៣.៤៩% ក្នុងខែកក្កដា-កញ្ញា។ វិបត្តិសេដ្ឋកិច្ចដំបូងរបស់ឥណ្ឌូនេស៊ី គឺបានកើតឡើងកាលពីវិបត្តិសេដ្ឋកិច្ចអាស៊ីក្នុងឆ្នាំ ១៩៩៨ ហើយសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបានធ្លាក់ចុះពីរត្រីមាសជាប់ៗគា្ន ខណៈពេលដែលប្រទេសនេះកំពុងទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ Covid-19 ។ ទន្ទឹមនឹងនេះ លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថា « ការធ្លាក់ចុះនៃការប្រើប្រាស់ និងការវិនិយោគឯកជនបានធូរស្រាលនៅក្នុងត្រីមាសទី៣ បន្ទាប់ពីទទួលរងនូវការវាយលុកកាន់តែខ្លាំងនៅក្នុងរយៈពេល ៣ ខែមុន »។

  • ទោះបីមានកូវីដ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែកើនឡើង ក្នុងរយៈពេល ៩ខែនៃឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 5, 2020 Khmernote

    ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៥,០៦០ លានដុល្លារគិតត្រឹមខែកញ្ញាឆ្នាំនេះ ឬ កើនឡើង ១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីមានវិបត្ដិកូវីដ-១៩។ យោងតាមការិយាល័យត្រួតពិនិត្យសហរដ្ឋអាមេរិកក្នុងរយៈពេល ៩ខែនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤,៨២៨ លានដុល្លារទៅកាន់សហរដ្ឋអាមេរិកដែលកើនឡើង ២២%។ មួយវិញទៀតការនាំចូលពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាមានការថយចុះយ៉ាងខ្លាំងដោយធ្លាក់ចុះ ៧២% ស្មើនឹង ២៣២ លានដុល្លារក្នុងរយៈពេលដូចគ្នា។ ផលិតផលនាំចេញសំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិករួមមាន វាយនភណ្ឌស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈការនាំចូលរបស់អាមេរិករួមមាន យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។ សូមជម្រាបផងដែរថា ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីខែកក្កដាឆ្នាំ២០១៦ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានអត្ថប្រយោជន៍មិនគិតពន្ធសម្រាប់ការនាំចេញទំនិញធ្វើដំណើរដូចជាឥវ៉ាន់កាបូបស្ពាយ កាបូបដៃ និងកាបូប នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ

  • BURGER King នៅអង់គ្លេស ជំរុញឲ្យអតិថិជនរបស់ខ្លួនទៅទិញម្ហូបនៅ McDonald’s ដើម្បីជួយដល់បុគ្គលិករាប់ពាន់នាក់ អំឡុងសម័យកូវីដ ដោយមិនគិតពីជាថាគូរប្រកួតប្រជែង ឬ ដើម្បីទទួលបានផលប្រយោជន៍តែឯង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 5, 2020 Khmernote

    ដូចដែលយើងបានដឹងរួចមកហើយថា វីរុស Covid-19 បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចដែលក្នុងនោះបណ្ដាលឲ្យអាជីវកម្មតូច ធំ លំដាប់ៗ ខាតបង់ចំណូល និងភាគច្រើនឈានដល់ការបិទអាជីវកម្មទាំងស្រុងតែម្ដង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅមានអាជីវកម្មមួយចំនួននៅតែបន្តប្រតិបត្តិការ ហើយអាជីវកម្មខ្លះក៏ទាញយកប្រយោជន៍បានយ៉ាងច្រើនផងដែរ។ យោងតាមការចុះផ្សាយពីសារព័ត៌មាន The Sun បានឲ្យដឹងថា ខណៈពេលដែលវីរុសបានរាតត្បាតហើយតម្រូវឲ្យរដ្ឋាភិបាលអង់គ្លេសបិទទ្វារប្រទេស ឧស្សាហកម្មភោជនីយដ្ឋានបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ហើយដើម្បីជួយដល់ឧស្សាហកម្មនេះឲ្យនូវតែបន្តដំណើរការ កាលពីពេលថ្មីៗនេះ យីហោអាហាររហ័សដ៏ល្បី BURGER King បានធ្វើរឿងដ៏គួរឲ្យគោរពមួយគឺ ជំរុញឲ្យអតិថិជនរបស់ខ្លួន ទៅបញ្ជាទិញនៅ McDonald’s ដើម្បីជួយឧស្សាហកម្មភោជនីយដ្ឋានដោយមិនគិតថាជាគូរប្រកួតប្រជែង ឬ ដើម្បីទទួលបានផលប្រយោជន៍តែឯង។ នៅក្នុងសារទៅកាន់អ្នកគាំទ្រ យីហោ BURGER King បានជំរុញឱ្យអតិថិជនបញ្ជាទិញពីគូប្រជែងរបស់ខ្លួនដើម្បីគាំទ្រដល់

  • រដ្ឋបាលខេត្តកែបគ្រោងពង្រីកឆ្នេរ និងអភិវឌ្ឍន៍កន្លែងកម្សាន្តមួយចំនួនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 5, 2020 Chan Sreyny

    លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា តាមផែនការរបស់ខេត្តនៅឆ្នាំ ២០២១ គឺកែលម្អផ្លូវចូលតំបន់ភ្នំវល្លិ រៀបចំផ្លូវប្របមាត់សមុទ្រពីទីរួមខេត្តដល់ឆ្នេរអង្កោល និងកែលម្អកំពង់ផែទេសចរណ៍នៅកោះទន្សាយ។ លោកបានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីនេះខេត្តក៏មានគម្រោងជួសជុលផ្លូវដើរឡើងលើឧទ្យានកែប ឱ្យមានលក្ខណៈស្តង់ដារស្អាត ដោយមានការសាងសង់បន្ទប់ទឹក កន្លែងផ្តល់ព័ត៌មាន កន្លែងសម្រាកអង្គុយលំហែ សម្រាប់ភ្ញៀវទេសចរ ខណៈដែលតំបន់នោះគឺជាកន្លែងមួយមានសក្តានុពលខាងផ្នែកធនធានធម្មជាតិ។ លោកបានបន្ថែមទៀតថា ការរៀបចំផ្លូវប្របមាត់សមុទ្រពីទីរួមខេត្តដល់ឆ្នេរអង្កោលដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ជាឆ្នេរដែលមានខ្សាច់ធម្មជាតិសស្អាត ដែលជាគោលដៅទេសចរណ៍ថ្មីមួយ ដើម្បីបង្វែរភ្ញៀវទេសចរទៅកម្សាន្តកន្លែងថ្មីៗ។ លោក​បញ្ជាក់​ថា​ « កាលណាយើងពង្រីកផលិតផលទេសចរណ៍ក៏ដូចជាធ្វើផ្លូវឱ្យបានស្អាតពង្រីកតំបន់ឆ្នេរជាដើម វាបានជះឥទ្ធិពលល្អសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន សហគមន៍ និងងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារតាមរយៈគម្រោងអភិវឌ្ឍផែនការរបស់ខេត្ត។ ហើយទី២ បម្រើឱ្យផ្នែកទេសចរណ៍ ភ្ញៀវមកកម្សាន្តសប្បាយកុំឱ្យមកកកកុញតំបន់ឆ្នេរនៅក្នុងក្រុងតែមួយកន្លែង ព្រោះកន្លងមកកែបដឹងហើយតាមសារព័ត៌មាន បុណ្យទានម្តងៗភ្ញៀវមកកកកុញមកតំបន់ឆ្នេរលេងទឹកតែនៅក្នុងក្រុងហ្នឹង

  • ការនាំចេញអង្កររបស់ថៃទំនងជាធ្លាក់ចុះ ៥០% នៅឆ្នាំនេះ ហើយស្ថានភាពអាចកាន់តែអាក្រក់នៅឆ្នាំ ២០២១ ដោយសារកត្តាទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 5, 2020 Chan Sreyny

    សមាគមនាំចេញអង្ករថៃ ប៉ាន់ស្មានការនាំចេញអង្ករសរុបសម្រាប់ឆ្នាំ ២០២០ មានចំនួន ៥ លានតោន ពោលគឺមានតែពាក់កណ្តាលនៃតួលេខកាលពីឆ្នាំមុនចំនួន ១០ លានតោន។ លោក Wichai Sriprasert ប្រធានកិត្តិយសបាននិយាយថា « ឆ្នាំក្រោយស្ថានការណ៍អាចនឹងអាក្រក់ជាងនេះ ដោយសារកម្រិតទឹកនៅក្នុងទំនប់ទឹកធំៗចំនួន ៣៥ នៅតែទាបជាងឆ្នាំមុន ខណៈរដូវភ្លៀងនឹងបញ្ចប់ឆាប់ៗនេះ។ ដូច្នេះទិន្នផលស្រូវនៅឆ្នាំ ២០២១ អាចនឹងទាបជាងឆ្នាំនេះ »។ លោកបន្តថា « លើសពីនេះទៀតប្រទេសចិនឥឡូវនេះមានស្រូវច្រើនជាង ១០០ លានតោននៅក្នុងស្តុករបស់ពួកគេ ដូច្នេះពួកគេអាចប្រកួតប្រជែងជាមួយយើងនៅក្នុងទីផ្សារបរទេសដូចជា អាហ្វ្រិកដោយប្រើយុទ្ធសាស្ត្រកាត់បន្ថយតម្លៃ ព្រោះតម្លៃផលិតកម្មស្រូវរបស់យើងនៅតែខ្ពស់ជាងគូប្រជែងរបស់យើង »។ លោក Wichai