មនុស្សភាគច្រើនប្រហែលមិនបានដឹង លោក Steve Jobs អាចជោគជ័យមកដល់សព្វថ្ងៃ ដោយសារ​ច្បាប់មាសទាំង ៥ នេះ
បុគ្គលជោគជ័យ November 5, 2020 Khmernote

លោក Steve Jobs ស្ថាបនិក្រុមហ៊ុន Apple មិនត្រឹមតែផ្លាស់ប្ដូរមនុស្ស ដោយការបង្កើតបច្ចេកវិទ្យាដ៏ទំនើបនោះទេ ប៉ុន្តែតាមរយៈសម្ដី ក្បួនខ្នាតនៃការដឹកនាំជីវិតរបស់គាត់ក៏បានបង្រៀនមនុស្សជាច្រើនឲ្យផ្លាស់ប្ដូរខ្លួនឯង ដើម្បីឈានទៅការសម្រេចក្ដីសុបិន្ត ឬភាពជោគជ័យដូចរូបគាត់ដែរ​។ រាប់ចាប់ពីការតស៊ូក្នុងជីវិត ការចាប់ផ្ដើមបង្កើតក្រុមហ៊ុន ការបរាជ័យ ភាពជោគជ័យ រហូតដល់ការស្លាប់របស់ស្ថាបនិករូបនេះបានបង្រៀនមនុស្សជាច្រើន។

យ៉ាងណាមិញថ្ងៃ យើងនឹងបង្ហាញច្បាប់មាសចំនួន ៥ ដែលបានដឹកនាំលោក Steve Jobs ទៅរកភាពជោគជ័យក្លាយជាកំពូលអ្នកច្នៃប្រឌិតបច្ចេកវិទ្យា៖

១.ធ្វើអ្វីដែលអ្នកចូលចិត្ត៖ Jobs ធ្លាប់បាននិយាយថា “មនុស្សដែលមានចំណង់ចំណូលចិត្តអាចផ្លាស់ប្តូរពិភពលោកឱ្យកាន់តែប្រសើរឡើង។ នៅពេលសួរអំពីដំបូន្មានដែលគាត់នឹងផ្តល់ឲ្យអ្នកដែលចង់ក្លាយជាសហគ្រិនគាត់បាននិយាយថា៖ «ខ្ញុំនឹងទទួលបានការងារជាអ្នកបើករថយន្តក្រុង ឬអ្វីផ្សេងរហូតដល់ខ្ញុំបានរកឃើញនូវអ្វីដែលខ្ញុំពិតជាពេញចិត្ត ចំណង់ចំណូលចិត្តគឺជាអ្វីគ្រប់យ៉ាង »។

២.ភ្ជាប់ទំនាក់ទំនង៖ ភ្ជាប់ទំនាក់ទំនងនៅក្នុងនេះមិនមែនជាទំនាក់ទំនងមិត្តភាពនោះទេ ប៉ុន្តែផ្ដោតលើការភ្ជាប់ទំនាក់រវាងគំនិត ឬ វិស័យណាមួយ។ លោក Jobs ធ្លាប់បាននិយាយថា៖ « ការច្នៃប្រឌិត គឺការកំពុងភ្ជាប់អ្វីមួយ »។ គាត់ចង់មានន័យថាមនុស្សដែលមានបទពិសោធជីវិតទូលំទូលាយ អាចមើលឃើញអ្វីដែលអ្នកដទៃនឹក។ ជាក់ស្ដែងគាត់បានរៀនថ្នាក់អក្សរផ្ចង់ ទាំងដែលគាត់មិនដែលប្រើប្រាស់ចំណេះនេះទេនៅក្នុងជីវិតរបស់គាត់ រហូតដល់គាត់បានបង្កើត Macintosh។ គាត់បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា និងអាស៊ី ហើយគាត់សិក្សាផ្នែករចនា និងបដិសណ្ឋារកិច្ច ដើម្បីភ្ជាប់គំនិតពីវិស័យផ្សេងៗគ្នា។

៣.និយាយថាទេចំពោះ ១,០០០ រឿង៖ Jobs មានមោទនភាពចំពោះអ្វីដែល Apple ជ្រើសរើសមិនធ្វើ ដូចដែលគាត់បានធ្វើពីអ្វីដែល Apple បានធ្វើ។ នៅពេលដែលគាត់ត្រលប់មក Apple វិញក្នុងឆ្នាំ ១៩៩៧ គាត់បានយកក្រុមហ៊ុនមួយដែលមានផលិតផល ៣៥០ ហើយកាត់បន្ថយវាមកត្រឹម ១០ ផលិតផលក្នុងរយៈពេល ២ឆ្នាំ។ ចង់ដឹងថាហេតុអ្វីទេ?? ព្រោះគាត់អាចរកឃើញ និងបែងចែកលើផលិតផលនីមួយៗថាតើមួយណាល្អជាងមួយណា។

៤. បង្កើតបទពិសោធន៍ប្លែកៗ៖ លោក Jobs ក៏បានស្វែងរកការច្នៃប្រឌិតនៅក្នុងបទពិសោធន៍សេវាកម្មអតិថិជនដែរ នៅពេលដែលគាត់បានបង្កើតគំនិតសម្រាប់ Apple Store ដំបូងគាត់បាននិយាយថា ពួកគេនឹងមានភាពខុសគ្នាពីព្រោះជំនួសឱ្យការគ្រាន់តែផ្លាស់ប្តូរប្រអប់ ឬ Store នឹងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ អ្វីៗទាំងអស់អំពីបទពិសោធន៍ដែលអ្នកមាននៅពេលអ្នកដើរចូលក្នុងហាងអេបផល គឺមានគោលបំណងធ្វើឱ្យជីវិតរបស់អ្នកមានភាពប្រសើរឡើង និងបង្កើតទំនាក់ទំនងអារម្មណ៍រវាងអ្នកនិងយីហោអេបផល។

៥.លក់ក្តីសុបិនមិនមែនផលិតផលទេ៖ ស្ថាបនិករូបនេះបានចាប់យកការស្រមើលស្រមៃរបស់យើង ពីព្រោះគាត់ពិតជាយល់ពីអតិថិជនរបស់គាត់។ គាត់ដឹងថា tablets នឹងមិនចាប់យកការស្រមើលស្រមៃរបស់យើងទេ ប្រសិនបើវាស្មុគស្មាញពេក។ លោក Jobs បានបង្រៀនថា ប្រសិនបើអ្នកជួយអតិថិជនរបស់អ្នកឱ្យសម្រេចក្តីសុបិនរបស់អ្នក អ្នកនឹងឈ្នះពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur