ព័ត៌មានចុងក្រោយ
  • ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំ ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2020 Chan Sreyny

    ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ យោងតាមស្ថិតិពីការិយាល័យ US Census Bureau របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាង ៥ ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា ដែលកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤.៨ ពាន់លានដុល្លារទៅកាន់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកើនឡើង ២១% បើធៀបនឹងឆ្នាំមុន ខណៈពេលដែលការនាំចូលទំនិញមានតម្លៃសរុប ២៣២ លានដុល្លារធ្លាក់ចុះ ៤០% ។ មន្ដ្រីទទួលបន្ទុកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញលោក Arend Zwartjes បានមានប្រសាសន៍ថា កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីការចូលទៅកាន់ទីផ្សារអាមេរិក ដោយមិនចាំបាច់បង់ពន្ធតាមរយៈកម្មវិធីអនុគ្រោះពន្ធទូទៅ (GSP)

  • វៀតណាមចំណាយប្រាក់ជាង ៩.៥ ពាន់លានដុល្លារក្នុងការនាំចូលក្រណាត់ដោយបានបង្ហាញពីការធ្លាក់ចុះ ១៣% ក្នុងរយៈពេល ១០ ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 7, 2020 Chan Sreyny

    យោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបានចំណាយប្រាក់ជាង ៩.៥ ពាន់លានដុល្លារ ក្នុងការនាំចូលក្រណាត់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដោយបានបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំ ១៣% ។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ទីផ្សារនាំចូលសម្លៀកបំពាក់ធំបំផុតរបស់ប្រទេសរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ចន្លោះពីខែមករា ដល់ខែតុលា វៀតណាមបាននាំចូលកប្បាសជាង ១.២ លានតោនដែលមានតម្លៃជាង ១.៩ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ១.២% គិតជាបរិមាណ និង ១៤.៥% គិតជាតម្លៃ។ ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសនេះក៏បានចំណាយប្រាក់ជាង ១.៦ ពាន់លានដុល្លារធ្លាក់ចុះ ២០.១% ក្នុងការនាំចូលអំបោះ ៨៣២,០០០

  • រដ្ឋាភិបាលសិង្ហបុរីផ្តល់ជំនួយសង្គ្រោះ និងស្តារគ្រោះមហន្តរាយជាថវិកា ដល់កម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 7, 2020 Khmernote

    រដ្ឋាភិបាលសិង្ហបុរីនឹងបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារ តាមរយៈកាកបាទក្រហមសិង្ហបុរី ( Singapore Red Cross) ក្នុងការផ្តល់ជំនួយសង្គ្រោះ និងស្តារគ្រោះមហន្តរាយនៅប្រទេសវៀតណាម កម្ពុជា ឡាវ និងហ្វីលីពីន។ ការបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីកាកបាទក្រហមសិង្ហបុរីធ្វើការអំពាវនាវជាសាធារណៈ ដើម្បីជួយដល់ប្រទេសទាំង​ ៤ ខាងលើ។ ក្រសួងការបរទេសរបស់សិង្ហបុរីបានឲ្យនៅថ្ងៃទី៥ ខែវិច្ឆិកាថា ការចូលរួមវិភាគទានបន្ថែមពីលើការបរិច្ចាគលើកមុនរបស់ SRC មានចំនួន ៥០,០០០ ដុល្លារសិង្ហបុរី (៣៦,៨៤៩ ដុល្លារអាមេរិក) ដល់កាកបាទក្រហមហ្វ៊ីលីពីន និងកាកបាទក្រហមនៅវៀតណាម កម្ពុជា និងឡាវនីមួយៗ ក្នុងថវិកាប្រមាណ ៣៣,០០០ ដុល្លារសិង្ហបុរី

  • ដំណាំមួយប្រភេទនេះងាយស្រួលក្នុងការដាំ និងថែទាំហើយកំពុងមានទីផ្សារល្អដោយក្នុងមួយគីឡូតម្លៃចាប់ពី ៨,០០០រៀល ទៅ ១០,០០០រៀល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 7, 2020 Chan Sreyny

    របរដាំខ្ទឹមសន្លឹករបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង កំពុងមានទីផ្សារល្អដោយអាចរកចំណូលបន្ថែម ពីការធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោកស្រី ឈិន កញ្ញា មន្រ្តីសម្របសម្រួលការដាំខ្ទឹមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំងបានប្រកបរបរដាំខ្ទឹមសន្លឹកបន្ថែមក្រៅពីការធ្វើស្រែចម្ការ ដោយសារតែពេលនេះខ្ទឹមសន្លឹកកំពុងតែមានទីផ្សារល្អ។ លោកស្រីបានបន្តថា ប្រជាកសិករប្រមាណជាង ៩០% បានប្រកបរបរដាំខ្ទឹមសន្លឹកនេះ ដោយសារតែវាងាយដាំ ងាយថែទាំ ព្រមទាំងលក់បានក្នុងតម្លៃសមរម្យ ដោយក្នុង ១គីឡូក្រាមអាចលក់បានចាប់ពី ៨,០០០រៀល ទៅ ១០,០០០រៀល។ លោកស្រីបានបន្តទៀតថា មន្ទីរក៏បានចុះណែនាំ និងផ្តល់បច្ចេកទេសដល់កសិករក្នុងការដាំដុះខ្ទឹមសន្លឹកនេះ ដោយធ្វើយ៉ាងណាជំរុញឱ្យកសិករអនុវត្តទៅតាមបច្ចេកទេស ដើម្បីឱ្យឆាប់ទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា។ លោកស្រីមានប្រសាសន៍ថា « ដំណាំខ្ទឹមនេះ

  • សមាគមភ្នាក់ងារទេសចរណ៍ថៃ កំពុងជម្រុញឲ្យមានការធ្វើដំណើរដោយមិនបាច់ធ្វើចត្តាឡីស័ក ដែលជាឧបសគ្គដ៏ធំសម្រាប់វិស័យទេសចរណ៍ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 7, 2020 Khmernote

    សមាគមភ្នាក់ងារទេសចរណ៍ថៃ (TTAA) និយាយថា ការបង្កើតការធ្វើដំណើរ (travel bubbles) រវាងប្រទេសដែលមានហានិភ័យទាបនៃវីរុស Covid-19 ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក គឺមានសារៈសំខាន់ណាស់ ក្នុងការជួយឧស្សាហកម្មទេសចរណ៍ ព្រោះតម្រូវការមានការកើនឡើងសម្រាប់ការធ្វើដំណើរទៅបរទេស។ លោក Suthiphong Pheunphiphop ប្រធានសមាគម (TTAA) បានមានប្រសាសន៍ថា ប្រសិនបើមិនមានករណីកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ ឬ ក្រៅប្រទេសទេនោះ ស្ថានភាពវិស័យទេសចរណ៍អាចនឹងប្រសើរឡើងជាបណ្តើរៗ នៅខែមិថុនាឆ្នាំក្រោយ ដោយចាប់ផ្តើមពីភ្ញៀវទេសចរមកពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រសិនបើការចូលដោយពុំចាំបាច់​តម្រូវឲ្យធ្វើចត្តាឡីស័កត្រូវបានអនុញ្ញាត។ លោកបានបន្តថា ជំហានដំបូងនេះ គឺជាការរៀបចំមួយដែលអនុញ្ញាតឱ្យប្រតិបត្តិករធ្វើដំណើរទៅក្រៅប្រទេសថៃ ចាប់ផ្តើមចាប់យកទីផ្សារនេះឡើងវិញដោយការបំពេញជើងហោះហើរ។ លោក Suthiphong បានមានប្រសាសន៍ថា៖ «ការទាមទារឱ្យធ្វើចត្តាឡីស័ក គឺជាឧបសគ្គដល់វិស័យទេសចរណ៍

  • ឯកឧត្តម ស៊ុន ចាន់ថុល៖ បច្ចុប្បន្នរថយន្ត និងម៉ូតូ ៥,៨លាន គ្រឿងកំពុងចរាចរណ៍នៅក្នុង​ប្រទេសកើនឡើងយ៉ាងគំហុកដោយសារកត្តាពីរយ៉ាងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 7, 2020 Khmernote

    យោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្នមានរថយន្ត និងម៉ូតូចំនួន ៥.៨ លានគ្រឿង ដែលកំពុងចរាចរណ៍នៅក្នុងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបង្ហាញតួលេខនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ប្រមាណ ២ទសវត្សរ៍។ កត្តា​ទាំងនេះ​ គឺជា​ចលករ​ធ្វើឱ្យ​ចំនួន​យានយន្ត​មានការ​កើនឡើង​យ៉ាងគំហុក ហើយ​មកដល់ពេលនេះ​កម្ពុ​ជាមាន​រថយន្ត និង​ម៉ូតូ​មាន​ចំនួន ៥,៨លាន គ្រឿង

  • ត្រឹមរយៈពេល ៦ ខែក្រុមហ៊ុនអាកាសចរណ៍ SIA Group របស់សិង្ហបុរីខាតបង់ប្រាក់សុទ្ធជិត ៣ ពាន់លានដុល្លារដោយសារចំនួនអ្នកធ្វើដំណើរធ្លាក់ចុះជិត ៩៩% អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 7, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ SIA Group របស់សិង្ហបុរីបានរាយការណ៍អំពីការខាតបង់សុទ្ធចំនួន ៣.៥ ពាន់លានដុល្លារសិង្ហបុរី (ជិត ៣ ពាន់លានដុល្លារ) នៅឆមាសទី១ ខណៈពេលដែលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍អ្នកដំណើរនៅពេលដែលជំងឺរាតត្បាត Covid-19 កំពុងបន្តរីករាលដាលពាសពេញពិភពលោក។ ចំនួនអ្នកដំណើរបានធ្លាក់ចុះ ៩៨.៩% ដោយសារការរឹតបន្តឹងព្រំដែនពិភពលោក និងការរឹតត្បិតការធ្វើដំណើរ។ ប្រាក់ចំណូលបានធ្លាក់ចុះ ៦.៦៩ ពាន់លានដុល្លារសិង្ហបុរីពីបើធៀបនឹងឆ្នាំមុន មកនៅត្រឹម ១.៦៣ ពាន់លានដុល្លារសិង្ហបុរីនៅឆមាសទី១ នៃឆ្នាំហិរញ្ញវត្ថុដោយធ្លាក់ចុះ ៨០.៤% ។ ប្រាក់ចំណូលរបស់អ្នកដំណើរបានធ្លាក់ចុះយ៉ាងខ្លាំង នៅពេលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) SilkAir និង Scoot បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិ។ ទន្ទឹមនឹងនេះ

  • ប្រហែលទប់លែងជាប់! ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways ប្រកាសដាក់លក់យន្តហោះ ៣៤ គ្រឿង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 7, 2020 Khmernote

    យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រោយពីប្រកាសក្ស័យធនកាលពីពាក់កណ្ដាលឆ្នាំ ពេលនេះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways បានដាក់លក់យន្តហោះដឹកអ្នកដំណើររបស់ខ្លួនចំនួន ៣៤ គ្រឿង។ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចលក់ចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ។ ប្រភពដដែលបានឲ្យដឹងថា យន្តហោះដែលក្រុមហ៊ុនបានដាក់លក់នៅលើគេហទំព័ររបស់​ខ្លួនរួមមាន៖ យន្ដហោះប៊ូអ៊ីញ ៧៤៧-៤០០ ចំនួន ១០ គ្រឿងផលិតនៅចន្លោះឆ្នាំ ១៩៩៣-២០០៣, យន្ដហោះប៊ូអ៊ីញ ៧៧៧-២០០ ចំនួន ៦ គ្រឿងត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៩៦-១៩៩៨ និង ប៊ូអ៊ីញ ៧៧៧-៣០០ ចំនួន ៦ គ្រឿងផលិតចាប់ពីឆ្នាំ