- អាជីវកម្មអាជីវកម្ម November 5, 2020 Khmernote
ដូចដែលយើងបានដឹងរួចមកហើយថា វីរុស Covid-19 បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចដែលក្នុងនោះបណ្ដាលឲ្យអាជីវកម្មតូច ធំ លំដាប់ៗ ខាតបង់ចំណូល និងភាគច្រើនឈានដល់ការបិទអាជីវកម្មទាំងស្រុងតែម្ដង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅមានអាជីវកម្មមួយចំនួននៅតែបន្តប្រតិបត្តិការ ហើយអាជីវកម្មខ្លះក៏ទាញយកប្រយោជន៍បានយ៉ាងច្រើនផងដែរ។ យោងតាមការចុះផ្សាយពីសារព័ត៌មាន The Sun បានឲ្យដឹងថា ខណៈពេលដែលវីរុសបានរាតត្បាតហើយតម្រូវឲ្យរដ្ឋាភិបាលអង់គ្លេសបិទទ្វារប្រទេស ឧស្សាហកម្មភោជនីយដ្ឋានបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ហើយដើម្បីជួយដល់ឧស្សាហកម្មនេះឲ្យនូវតែបន្តដំណើរការ កាលពីពេលថ្មីៗនេះ យីហោអាហាររហ័សដ៏ល្បី BURGER King បានធ្វើរឿងដ៏គួរឲ្យគោរពមួយគឺ ជំរុញឲ្យអតិថិជនរបស់ខ្លួន ទៅបញ្ជាទិញនៅ McDonald’s ដើម្បីជួយឧស្សាហកម្មភោជនីយដ្ឋានដោយមិនគិតថាជាគូរប្រកួតប្រជែង ឬ ដើម្បីទទួលបានផលប្រយោជន៍តែឯង។ នៅក្នុងសារទៅកាន់អ្នកគាំទ្រ យីហោ BURGER King បានជំរុញឱ្យអតិថិជនបញ្ជាទិញពីគូប្រជែងរបស់ខ្លួនដើម្បីគាំទ្រដល់
- ទេសចរណ៍ទេសចរណ៍ November 5, 2020 Chan Sreyny
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា តាមផែនការរបស់ខេត្តនៅឆ្នាំ ២០២១ គឺកែលម្អផ្លូវចូលតំបន់ភ្នំវល្លិ រៀបចំផ្លូវប្របមាត់សមុទ្រពីទីរួមខេត្តដល់ឆ្នេរអង្កោល និងកែលម្អកំពង់ផែទេសចរណ៍នៅកោះទន្សាយ។ លោកបានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីនេះខេត្តក៏មានគម្រោងជួសជុលផ្លូវដើរឡើងលើឧទ្យានកែប ឱ្យមានលក្ខណៈស្តង់ដារស្អាត ដោយមានការសាងសង់បន្ទប់ទឹក កន្លែងផ្តល់ព័ត៌មាន កន្លែងសម្រាកអង្គុយលំហែ សម្រាប់ភ្ញៀវទេសចរ ខណៈដែលតំបន់នោះគឺជាកន្លែងមួយមានសក្តានុពលខាងផ្នែកធនធានធម្មជាតិ។ លោកបានបន្ថែមទៀតថា ការរៀបចំផ្លូវប្របមាត់សមុទ្រពីទីរួមខេត្តដល់ឆ្នេរអង្កោលដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ជាឆ្នេរដែលមានខ្សាច់ធម្មជាតិសស្អាត ដែលជាគោលដៅទេសចរណ៍ថ្មីមួយ ដើម្បីបង្វែរភ្ញៀវទេសចរទៅកម្សាន្តកន្លែងថ្មីៗ។ លោកបញ្ជាក់ថា « កាលណាយើងពង្រីកផលិតផលទេសចរណ៍ក៏ដូចជាធ្វើផ្លូវឱ្យបានស្អាតពង្រីកតំបន់ឆ្នេរជាដើម វាបានជះឥទ្ធិពលល្អសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន សហគមន៍ និងងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារតាមរយៈគម្រោងអភិវឌ្ឍផែនការរបស់ខេត្ត។ ហើយទី២ បម្រើឱ្យផ្នែកទេសចរណ៍ ភ្ញៀវមកកម្សាន្តសប្បាយកុំឱ្យមកកកកុញតំបន់ឆ្នេរនៅក្នុងក្រុងតែមួយកន្លែង ព្រោះកន្លងមកកែបដឹងហើយតាមសារព័ត៌មាន បុណ្យទានម្តងៗភ្ញៀវមកកកកុញមកតំបន់ឆ្នេរលេងទឹកតែនៅក្នុងក្រុងហ្នឹង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2020 Chan Sreyny
សមាគមនាំចេញអង្ករថៃ ប៉ាន់ស្មានការនាំចេញអង្ករសរុបសម្រាប់ឆ្នាំ ២០២០ មានចំនួន ៥ លានតោន ពោលគឺមានតែពាក់កណ្តាលនៃតួលេខកាលពីឆ្នាំមុនចំនួន ១០ លានតោន។ លោក Wichai Sriprasert ប្រធានកិត្តិយសបាននិយាយថា « ឆ្នាំក្រោយស្ថានការណ៍អាចនឹងអាក្រក់ជាងនេះ ដោយសារកម្រិតទឹកនៅក្នុងទំនប់ទឹកធំៗចំនួន ៣៥ នៅតែទាបជាងឆ្នាំមុន ខណៈរដូវភ្លៀងនឹងបញ្ចប់ឆាប់ៗនេះ។ ដូច្នេះទិន្នផលស្រូវនៅឆ្នាំ ២០២១ អាចនឹងទាបជាងឆ្នាំនេះ »។ លោកបន្តថា « លើសពីនេះទៀតប្រទេសចិនឥឡូវនេះមានស្រូវច្រើនជាង ១០០ លានតោននៅក្នុងស្តុករបស់ពួកគេ ដូច្នេះពួកគេអាចប្រកួតប្រជែងជាមួយយើងនៅក្នុងទីផ្សារបរទេសដូចជា អាហ្វ្រិកដោយប្រើយុទ្ធសាស្ត្រកាត់បន្ថយតម្លៃ ព្រោះតម្លៃផលិតកម្មស្រូវរបស់យើងនៅតែខ្ពស់ជាងគូប្រជែងរបស់យើង »។ លោក Wichai
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2020 Khmernote
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ប្រសិនបើបេក្ខភាពបក្សប្រជាធិបតេយ្យ លោក Joe Biden ឈ្នះឆ្នោតប្រធានាធិបតីអាមេរិកដូចដែលការស្ទង់មតិបានប៉ាន់ប្រមាណ វានឹងក្លាយជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចអាមេរិកសកលលោក និងប្រទេសថៃ។ ស្ថាប័នស្រាវជ្រាវបានព្យាករណ៍ថា ជោគជ័យរបស់លោក Biden នឹងនាំឱ្យកំណើនសេដ្ឋកិច្ចរបស់អាមេរិកកើនឡើង ៣% ក្នុងឆ្នាំ ២០២១។ ក្រុមបក្សប្រជាធិបតេយ្យត្រូវបានគេរំពឹងថា នឹងឈ្នះសំឡេងភាគច្រើនដែលអាចធ្វើឱ្យរដ្ឋបាលលោក Biden អនុម័តសេចក្តីព្រាងច្បាប់ថវិកា និងគោលនយោបាយសេដ្ឋកិច្ចយ៉ាងរលូន ហើយក៏ជំរុញសេដ្ឋកិច្ចអាមេរិកផងដែរ។ ទន្ទឹមនឹងនេះហានិភ័យសេដ្ឋកិច្ចសកលក៏នឹងធ្លាក់ចុះក្រោមដោយសារលោក Biden ដែរ ខណៈពេលដែលប្រាក់បាតនៅក្នុងប្រទេសថៃនឹងកើនឡើងពីអត្រាប្រាក់ដុល្លារ ៣១.១៥ បាតក្នុងមួយដុល្លារ។ តាមការស្រាវជ្រាវបានឱ្យដឹងថា « រាល់ ១ ភាគរយនៃកំណើនរបស់អាមេរិកនឹងប្រែទៅជាកំណើនសេដ្ឋកិច្ចថៃកម្រិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ចិន អាចកើនឡើងទ្វេដងនៅឆ្នាំ ២០៣៥ ហើយប្រទេសនេះអាចឈានដល់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈពេលដែលបក្សកុម្មុយនិស្តបានបង្ហាញផែនការប្រកបដោយមហិច្ឆតាសម្រាប់អនាគតប្រទេសជាតិ នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតីចិនលោក Xi Jinping ។ លោក Xi Jinping បាននិយាយនៅក្នុងសុន្ទរកថារបស់គណបក្សថា « វាអាចធ្វើបានទាំងស្រុងដើម្បីឈានដល់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តាមស្តង់ដារបច្ចុប្បន្ន នៅចុងបញ្ចប់នៃផែនការប្រាំឆ្នាំទី១៤ និងបង្កើនទិន្នផលសេដ្ឋកិច្ចទ្វេដង ឬប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០៣៥ »។ ប្រទេសចិនមានសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោក ដោយធនាគារផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានចាត់ថ្នាក់ប្រទេសចិនថា ជាប្រទេសមានសេដ្ឋកិច្ចមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ១០,៤១០ ដុល្លារ។ ទន្ទឹមនឹងនេះ គោលដៅចុងក្រោយរបស់លោក Xi Jinping គឺស្រដៀងគ្នាទៅនឹងគោលដៅបច្ចុប្បន្នដើម្បីបង្កើន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2020 Khmernote
យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញកង់ជាងជាង ១,៥ លានគ្រឿងទៅកាន់ទីផ្សារបរទេសគិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ដោយរកចំណូលបានជិត ៤០០ លានដុល្លារអាមេរិក។ នេះបើយោងតាមកាការចេញផ្សាយដោយក្រសួងព័ត៌មាន។ ប្រភពដដែលបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា នៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញកង់ចំនួនកន្លះលានកង់ទៅទីផ្សារសហរដ្ឋអាមេរិក និង ៣៦០,០០០ ផ្សេងទៀតទៅកាន់ប្រទេសអាឡឺម៉ង់ ខណៈដែល ២៧០,០០០ គ្រឿង និង ១៥០,០០០ គ្រឿងត្រូវបានដឹកជញ្ជូនទៅចក្រភពអង់គ្លេស និងបែលហ្ស៊ិក។ ជាមួយគ្នានេះទីផ្សារសំខាន់ផ្សេងទៀតសម្រាប់កង់នៅប្រទេសកម្ពុជាគឺមាន ប្រទេសហូឡង់ និងអូស្ត្រាលីដែលមាន ៩០,០០០ និង ១០០,០០០ គ្រឿង។ ដោយឡែកនៅឆមាសទីមួយនៃឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញកង់ចំនួន ១,១ លានគ្រឿងដែលរកចំណូលបាន ២៤១
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 4, 2020 Chan Sreyny
ក្រសួងពាណិជ្ជកម្មថៃ បានកាត់បន្ថយតម្លៃទំនិញប្រើប្រាស់ក្នុងផ្ទះជាង ១៣,០០០ មុខទំនិញក្រោមការបញ្ចុះតម្លៃប្រចាំខែទី ៧ ដើម្បីជួយកាត់បន្ថយថ្លៃដើមសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងអំឡុងពេលមានវិបត្តិជំងឺ Covid-19 ។ ការបញ្ចុះតម្លៃឧបត្ថម្ភធនរបស់រដ្ឋាភិបាល បានចាប់ផ្តើមនៅក្នុងខែមេសា ក្រោមការសហការជាមួយក្រុមហ៊ុនផលិត អ្នកចែកចាយ និងហាងនៅទូទាំងប្រទេស។ ផលិតផលមាន ៦ ប្រភេទត្រូវបានគេបញ្ចុះតម្លៃដូចជា៖ អាហារ និងភេសជ្ជៈ អាហារឆ្អិនក្លាសេ ទឹកជ្រលក់ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ សាប៊ូ និងគ្រឿងសំអាតរាងកាយ និងផលិតផលបោកគក់។ តម្លៃទំនិញសរុប ១៣,៧៩០ មុខទំនិញត្រូវបានកាត់បន្ថយ ដោយមានការបញ្ចុះតម្លៃអតិបរមា ៧០% លើទំនិញសម្អាតដូចជា សាប៊ូបោកខោអាវ សាប៊ូលាងសម្អាតដៃ។ គួឱ្យដឹងផងដែរថា ការបញ្ចុះតម្លៃនៅជុំទី
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 4, 2020 Chan Sreyny
យោងតាមការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងថា តម្លៃនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់សរុបរបស់វៀតណាមក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៩.៣% បើធៀបនឹងឆ្នាំមុន។ ទីផ្សារនាំចេញធំជាងគេរបស់វៀតណាមរួមមាន៖ ប្រទេសចិន ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងខែតុលា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាមបានធ្លាក់ចុះ ៣.២% បើធៀបនឹងឆ្នាំមុន។ សមាគមវាយនភ័ណ្ឌនិងកាត់ដេរសម្លៀកបំពាក់វៀតណាមបាននិយាយថា ជំងឺរាតត្បាត Covid-19 បានបណ្តាលឱ្យខូចខាតទ្វេដងដល់វិស័យកាត់ដេរ និងវាយនភណ្ឌរបស់ប្រទេសវៀតណាម ដោយសារវាបានបង្អាក់ការផ្គត់ផ្គង់សម្ភារៈ និងការថយចុះតម្រូវការសកល។ គួរឱ្យដឹងផងដែរថា វៀតណាមបានកត់ត្រាចំណូលនៃការនាំចេញប្រមាណ ៣២.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៦.៩% បើធៀបនឹងឆ្នាំ ២០១៨










