ព័ត៌មានចុងក្រោយ
  • អូស្រ្តាលីអាចនឹងបើកព្រំដែនឡើងវិញ ក្រោយមិនមានករណីឆ្លង ៣ ថ្ងៃជាប់ៗគ្នា តែបើកសម្រាប់តែប្រទេសក្នុងតំបន់នេះប៉ុណ្ណោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2020 Khmernote

    អូស្រ្តាលីកំពុងពិចារណាបើកព្រំដែនរបស់ខ្លួនសម្រាប់ប្រទេសអាស៊ី រួមទាំងផ្នែកខ្លះនៃប្រទេសចិនបន្ទាប់ពីប្រទេសនេះមិនបានកត់ត្រាករណីឆ្លងថ្មីក្នុងតំបន់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ហើយខណៈពេលដែលទីក្រុង Canberra កំពុងព្យាយាមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយត្រូវរងការវាយប្រហារដោយវីរុស Covid-19។​ នេះបើយោងតាមប្រសាសន៍របស់លោក Scott Morrison នៅថ្ងៃអង្គារទី ១០ ខែវិច្ឆិកានេះ។ លោកនាយករដ្ឋមន្រ្តី បានប្រាប់អ្នកយកព័ត៌មាននៅ Canberra ថា៖ « យើងកំពុងពិនិត្យមើលថាតើការរៀបចំបែបណា ដែលអាចនាំភ្ញៀវទេសចរមក តាមរយៈការរៀបចំដាច់ដោយឡែកសម្រាប់ប្រទេសដែលមានហានិភ័យទាប »។ ដោយប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលប្រទេសអូស្ត្រាលីបានរឹតត្បិតការចូល។ ការពិចារណាលើការបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរកើតឡើងនៅពេលដែលលោក Morrison បាននិយាយថា ប្រទេសអូស្រ្តាលីមិនបានកត់ត្រាករណីឆ្លងវីរុសថ្មីនៅក្នុងតំបន់អស់រយៈពេល ៣ ថ្ងៃ។ លោកបានបន្តថា អូស្រ្តាលីនៅតែបដិសេធការចូលពីសហរដ្ឋអាមេរិក ឬ អឺរ៉ុប ប៉ុន្តែបានអនុញ្ញាតឱ្យប្រជាជនពីកន្លែងដែលមានហានិភ័យទាបដូចជា

  • កសិករក្នុងខេត្តស្ទឹងត្រែង នាំគ្នាងាកមកដាំដំណាំមួយប្រភេទនេះដែលចំណាយរយៈពេលខ្លីទទួលបានទិន្នផលល្អ និងកំពុងមានតម្រូវការក្នុងទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 10, 2020 Chan Sreyny

    កសិករនៅឃុំស្រែ​គរ ស្រុកសេសាន ខេត្តស្ទឹងត្រែង​ បាននាំគ្នាដាំដុះដំណាំល្ងរយៈពេលខ្លីទទួលបានទិន្នផលល្អ ហើយមានតម្រូវការទីផ្សារទៀតដោយមានការបញ្ជាទិញពីអតិថិជនច្រើនជាងឆ្នាំ ២០១៨ និង ២០១៩។ ក្នុងសកម្មភាពប្រមូលផលល្ងនៅឃុំស្រែគរ លោក ញាំង អុន កសិករនៅភូមិ-ឃុំស្រែគរ បានបញ្ជាក់ថា ឆ្នាំនេះកសិករបានផុលផុសនាំគ្នាដំាដំណាំល្ងរយៈពេលខ្លី ព្រោះវាឆាប់បានទទួលផលហើយមានការបញ្ជាទិញពីឈ្មួញ ស្រួលលក់នៅក្នុងភូមិដោយមិនបាច់ចេញទៅទីផ្សារទេ។ លោកបន្តថា ឆ្នាំនេះកសិករអាចរកប្រាក់ចំណូលពីដំណាំល្ងនេះបានមួយចំណែកធំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ បន្ទាប់ពីកាលពីដើមឆ្នាំរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផលកសិកម្មមួយចំនួនពិបាកក្នុងការលក់ចេញដូចជា៖ ស្វាយចន្ទី ដំឡូងមីជាដើមត្រូវឈ្មួញទំលាក់ថ្លៃធ្វើឱ្យកសិករបាក់ទឹកចិត្តព្រោះចំណាយដើមទុនច្រើនលក់បានប្រាក់តិច ដូចជាគ្រាប់ស្វាយចន្ទីមួយគីឡូក្រាមមានតម្លៃតែ ២,៥០០ ទៅ ៣,០០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ចុងឆ្នាំនេះ កសិផលទំាងនេះមានទីផ្សារល្អជាងពេលកន្លងទៅ។ លោកស្រី សាលី ខន កសិករនៅភូមិស្រែគរ

  • គណៈរដ្ឋមន្រ្តីថៃ យល់ព្រមលើគម្រោងធានាតម្លៃអង្ករសម្រាប់កសិករ ដោយសារធ្លាក់ចុះនៃការនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2020 Chan Sreyny

    ឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្លៃអង្ករផ្កាម្លិះ ដោយសារការធ្លាក់ចុះនៃការនាំចេញ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ដោយសារវិបត្តិជំងឺ Covid-19 គណៈរដ្ឋមន្រ្តីថៃបានផ្តល់នូវផែនការឆ្ពោះទៅរកការធានាតម្លៃស្រូវសម្រាប់កសិករ ដែលនឹងប្រមូលផលស្រូវរបស់ពួកគេនៅចុងបញ្ចប់នៃរដូវវស្សា។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Ratchada Dhnadirek បាននិយាយនៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកានេះថា តាមគ្រោងការណ៍តម្លៃស្រូវក្នុងមួយតោននឹងត្រូវបានធានាក្នុងតម្លៃ ១៥,០០០ បាតសម្រាប់អង្ករផ្កាម្លិះ ១៤,០០០ បាតសម្រាប់អង្ករផ្កាម្លិះក្រៅរដូវ ១០,០០០ បាតសម្រាប់អង្ករធម្មតា ១១,០០០ បាតសម្រាប់អង្ករផាធុនថានី និង ១២,០០០ បាតសម្រាប់អង្ករស្អិត។ គណៈរដ្ឋមន្រ្តីក៏បានយល់ព្រមផងដែរ នូវគម្រោងនានាដើម្បីជម្រុញកសិករ សហករណ៍ ស្ថាប័នកសិកម្ម ក៏ដូចជាឈ្មួញអង្ករឱ្យស្តុកទុកអង្ករដើម្បីរក្សាស្ថិរភាពតម្លៃទីផ្សារ។ ក្រសួងកសិកម្ម និងសហករណ៍រំពឹងថា នឹងអាចផលិតស្រូវបានច្រើននៅឆ្នាំនេះដោយសារការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់។ ប្រការនេះ

  • មហាសេដ្ឋី Bill Gates ធ្លាប់និយាយថា៖ « ដើម្បីបញ្ឈប់ជំងឺ Covid-19 ពិភពលោកត្រូវការវ៉ាក់សាំងចំនួន ៧ ពាន់លានដូស » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ November 10, 2020 Khmernote

    លោក Bill Gates ដែលត្រូវបានមនុស្សជាច្រើនស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តធម៌ក្នុងនាមជាម្ចាស់មូលនិធិ Bill & Melinda Gates ធ្លាប់បាននិយាយថា ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសរាតត្បាត Covid-19 ពិភពលោកត្រូវការវ៉ាក់សាំងចំនួន ៧ ពាន់លានដូស។ ការលើកឡើងរបស់មហាសេដ្ឋីរូបនេះគឺ ធ្វើឡើងនៅលើប្លុកផុសរបស់គាត់ក្នុងអំឡុងខែមេសា ឆ្នាំ២០២០នេះ ពោលគឺនៅពេលដែលប្រទេស និងក្រុមហ៊ុនឱសថនានាចាប់ផ្ដើមស្រាវជ្រាវ និងផលិតវ៉ាក់សាំង Covid-19។ យ៉ាងណាមិញគិតមកទល់ខែវិច្ឆិកា ចុងឆ្នាំនេះ យោងតាមសារព័ត៌មាន CNBC បានចេញផ្សាយថា ជាដំណឹងល្អសម្រាប់អ្នកវិទ្យសាស្រ្ត និងមនុស្សជាតិ ខណៈក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បានប្រកាសកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងប្រឆាំងជំងឺ

  • ដើម្បីការពារកូវីដ ដោយសុវត្ថិភាពនៅឆ្នាំក្រោយ ម៉ាឡេស៊ីត្រូវការថវិកាជាង ២.៤ ពាន់លានដុល្លារទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2020 Khmernote

    កាសែត New Straits Times បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីត្រូវការថវិកាចំនួន ១០ ពាន់លានរីងហ្គីត (ជាង ២.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីការពារជំងឺរាតត្បាតឆ្លងទ្វីប Covid-19 នៅឆ្នាំក្រោយដោយសុវត្ថិភាព។ យោងតាមលោកស្រីវេជ្ជបណ្ឌិត Maznah Dahlui អ្នកស្រាវជ្រាវនាំមុខក្នុងការវិភាគ និងយុទ្ធសាស្រ្តរោគរាតត្បាត Covid-19 ក្រោមការត្រួតពិនិត្យរបស់ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់ប្រទេសនេះ ថវិកាដែលបូកបន្ថែមនឹងរាប់បញ្ចូលការព្យាបាលការទាក់ទងការតាមដាន ការធ្វើតេស្ត រួមទាំងការចំណាយសម្រាប់ការចែកចាយ និងគ្រប់គ្រងវ៉ាក់សាំងនៅពេលជោគជ័យ។ លោកស្រីបាននិយាយថា រហូតមកដល់ពេលនេះក្រសួងបានចំណាយប្រាក់ប្រមាណ ២ ពាន់លានរីងហ្គីដលើការទប់ស្កាត់ការរីករាលដាលរបស់ Covid-19 ។ ក្នុងនោះថវិកា ៨២០

  • ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក Pfizer អះអាងថាវ៉ាក់សាំងពិសោធរបស់ខ្លួនមានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារជំងឺ Covid-19 និងដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់នៅអាមេរិកក្នុងពេលឆាប់ៗនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 10, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិកឈ្មោះ Pfizer Inc បានប្រកាសថា វ៉ាក់សាំងពិសោធរបស់ខ្លួនមានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារជំងឺ Covid-19 ក្នុងពេលសិក្សានៅដំណាក់កាលចុងក្រោយ ដោយបង្កើនការរំពឹងទុកនៃរបកគំឃើញមួយក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ។ Pfizer ត្រូវបានគេរំពឹងថា នឹងដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់នៅសហរដ្ឋអាមេរិកសម្រាប់វ៉ាក់សាំងដែលមានសក្តានុពលនៅដើមខែនេះ បន្ទាប់ពីប្រមូលទិន្នន័យសុវត្ថិភាពបន្ថែម។ ក្រុមហ៊ុនមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្គត់ផ្គង់ប្រទេសវ៉ាក់សាំងចំនួន ១២០ លានដូសសំរាប់ប្រជាជន ៦០ លាននាក់ ឫប្រហែលពាក់កណ្តាលនៃប្រជាជនរបស់ខ្លួន។ ទន្ទឹមនឹងនេះ Pfizer និងដៃគូអាល្លឺម៉ង់ BioNTech SE គឺជាអ្នកផលិតឱសថដំបូងគេក្នុងចំណោមអ្នកផលិតថ្នាំនៅសហរដ្ឋអាមេរិក និងនៅអ៊ឺរ៉ុបដែលបង្ហាញថាវ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ ដែលបណ្តាលមកពីជំងឺ Covid-19 នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ។ Pfizer បាននិយាយថា លទ្ធផលបានបង្ហាញថាវ៉ាក់សាំងនេះអាចជួយការពារការជំងឺ

  • ប្រជាជនជប៉ុនជាង ៧ ម៉ឺននាក់បាត់បង់ ឬជិតបាត់បង់ការងារដោយសារកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2020 Chan Sreyny

    យោងតាមក្រសួងការងាររបស់ជប៉ុនបានឱ្យដឹងថា ប្រជាជនជាង ៧ ម៉ឺននាក់នៅក្នុងប្រទេសជប៉ុនបានបាត់បង់ ឬជិតបាត់បង់ការងារដោយសារជំងឺរាតត្បាត Covid-19 ។ ក្រសួងការងារជប៉ុន កំពុងពិនិត្យករណីបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ ឬមិនទាន់មានកិច្ចសន្យាបន្តទៀតព្រោះថៅកែរបស់ពួកគេកំពុងជួបការលំបាកក្នុងការធ្លាក់ចុះនូវអាជីវកម្ម។ ក្រុមមន្រ្តីជប៉ុនបានរកឃើញថា មានមនុស្សចំនួន ៧០,២៤២ នាក់បានប្រឈមមុខ ឬកំពុងប្រឈមនឹងភាពអត់ការងារធ្វើនៅចន្លោះខែមករា រហូតដល់ថ្ងៃទី ៦ ខែវិច្ឆិកា។ ទន្ទឹមនឹងនេះ ពួកគេជឿជាក់ថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះព្រោះពួកគេរួមបញ្ចូលតែករណីដែលគេដក់ស្រង់ពីការិយាល័យការងារក្នុងតំបន់ និងការិយាល័យការងារសាធារណៈប៉ុណ្ណោះ។ ទិន្នន័យគិតត្រឹមថ្ងៃទី ៣០ ខែតុលា បានបង្ហាញថា វិស័យផលិតកម្មត្រូវបានទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយបាត់បង់ការងារចំនួន ១២,៩៧៩ ។ នៅក្នុងផ្នែកលក់រាយបុគ្គលិកចំនួន ៩,៣៧៨ នាក់ត្រូវបានបញ្ឈប់ ខណៈពេលដែលបុគ្គលិកសណ្ឋាគារចំនួន

  • ការនាំចេញជ្រូក មាន់របស់ថៃកើនខ្ពស់នៅឆ្នាំ​នេះ  រកចំណូលចូលខ្ទង់ពាន់លានដុល្លារដោយសារកត្តាពីរយ៉ាង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2020 Khmernote

    យោងតាមនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃបានឲ្យដឹងថា ការនាំចេញជ្រូក និងមាន់របស់ប្រទេសថៃក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ គឺកើនខ្ពស់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Sorawit Thanito អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការទទួលបានជោគជ័យនេះគឺមកពីសុវត្ថិភាពចំណីអាហារ និងតុល្យភាពក្នុងផលិតកម្មរបស់ប្រទេសថៃ។ លោក Sorawit Thanito បានបន្តឲ្យដឹងថា ប្រទេសថៃបាននាំចេញជ្រូកចំនួន ២ លានក្បាលក្នុងតម្លៃ ១៣ ពាន់លានបាត (ប្រមាណ ៤២៦ លានដុល្លារ) ចាប់ពីខែមករាដល់ខែតុលាក្នុងឆ្នាំនេះ ដែលមានការកើនឡើង ៣៤៤.៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះលោកបានបន្ថែមថា សាច់មាន់ចំនួន ៧៦៩,០០០ តោន និងផលិតផលពាក់ព័ន្ធដែលមានតម្លៃ