ព័ត៌មានចុងក្រោយ
  • ជប៉ុន ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជាដើម្បីគាំទ្រគម្រោងចំនួនពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 7, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន បានសម្រេចពង្រីកទឹកប្រាក់ចំនួន ៣០០ លានយ៉េនប្រមាណ ២.៧ លានដុល្លារជាជំនួយឥតសំណង និង ២៥ ពាន់លានយ៉េនប្រមាណ ២២៧ លានដុល្លារជាប្រាក់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រគម្រោងចំនួន ២ ។ សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅរសៀលនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានជំនួយឥតសំណងសម្រាប់ “ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ” នឹងគាំទ្រដល់នគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃក្នុងការផ្គត់ផ្គង់សម្ភារៈ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នទាំងនោះតាមរយៈការផ្តល់សម្ភារៈរួមទាំងយានយន្តសម្រាប់ការពារសន្តិសុខ ដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។ គេរំពឹងថា សម្ភារៈទាំងនេះនឹងជួយឱ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសីទអន្ដរជាតិដែលនឹងមកដល់នឹងត្រូវធ្វើឡើងដោយសុវត្ថិភាព

  • ត្រឹមរយៈពេល ៩ ខែនៃឆ្នាំនេះ តំបន់ការពារធម្មជាតិទាញចំណូលពីភ្ញៀវទេសចរជាង ២៥ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Chan Sreyny

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ការពារធម្មជាតិ បានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥.២១ លានដុល្លារ( ២៥លាន ២សែន ១ម៉ឺនដុល្លារ)។ ឯកឧត្តមបញ្ជាក់ថា ចំណូលទាំងនេះបានទទួលពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥៣ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិជាង ៥២ ម៉ឺននាក់ដែលចូលទៅទទួលយកសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបាន និងកំពុងនាំយកនូវចំណូលថវិការាប់លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឯកឧត្តមបន្តថា ចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់ទេសភាពនៃតំបន់ការពារធម្មជាតិឆ្នាំនេះកើនឡើង ដោយកាលពីឆ្នាំទៅគឺមានតែជាង ៤០ ម៉ឺននាក់ជាមួយចំណូលតែជាង ១៨.៩០ លានដុល្លារប៉ុណ្ណោះ(

  • ប្រទេសថៃ កំពុងពិចារណាលើផែនការបើកឲ្យប្រជាជនចិន ចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 6, 2020 Khmernote

    ដោយមិនមានពាក្យសុំទិដ្ឋាការទេសចរណ៍ពិសេសថ្មីសម្រាប់ខែវិច្ឆិកា បន្ទាប់ពីបានដាក់ចេញវិធានការណ៍ផ្ដល់ទិដ្ឋការពិសេសដើម្បីទាញភ្ញៀវត្រលប់មកវិញ រដ្ឋាភិបាលថៃកំពុងពិចារណាលើផែនការលើការចេញចូលដោយមិនបាច់ធ្វើចត្តាឡីស័កជាមួយប្រទេសចិន។ ក្រុមមន្រ្តីសង្ឃឹមថាប្រសិនបើផែនការត្រូវបានអនុម័ត គ្រោងការណ៍នេះអាចនឹងត្រូវដាក់ឱ្យដំណើរការទាន់ពេលវេលាសម្រាប់ពិធីបុណ្យចូលឆ្នាំចិននៅខែកុម្ភៈ ខណៈបច្ចុប្បន្ននេះប្រទេសចិនមានខេត្តចំនួន ២២ ដែលមានហានិភ័យទាប ពោលគឺមិនបានកត់ត្រាករណី Covid-19 ក្នុងរយៈពេលជាង ១៥០ ថ្ងៃ។ យោងតាមកាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាលោក Phiphat Ratchakitprakarn នឹងជួបពិភាក្សាគ្នានៅឯស្ថានទូតចិនដែលក្រសួងការបរទេសនៃប្រទេសនឹងពិភាក្សាអំពីជំហានបន្ទាប់ ផែនការធ្វើដំណើររួមគ្នា (travel bubble) បន្ទាប់មកនឹងត្រូវការការយល់ព្រមចុងក្រោយពីលោកប្រាយុទ្ធ ចាន់អូចា និងសមភាគីចិនរបស់លោក គឺប្រធានាធិបតី ស៊ី ជិនពីង។ ជាមួយគ្នានេះមន្ត្រីថៃក៏កំពុងបង្វែរការចាប់អារម្មណ៍មកប្រទេសស្វីសផងដែរ ដោយសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ស្វីសស្នាក់នៅរយៈពេលយូរលើទិដ្ឋាការចូលនិវត្តន៍ដែលមិនមែនជាជនអន្តោប្រវេសន៍។ ជាងនេះទៅទៀតមន្រ្តីថៃក៏កំពុងពិភាក្សាផងដែរ លើលទ្ធភាពនៃការប្រើប្រាស់រមណីយដ្ឋានវាយកូនហ្គោល ដែលជាកន្លែងដាក់ដាច់ដោយឡែករបស់រដ្ឋក្នុងតំបន់ ដោយហេតុនេះផ្តល់ឱ្យភ្ញៀវនូវថ្ងៃឈប់សម្រាកដើម្បីលេងហ្គោល

  • ដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យកម្ពុជាបាត់បង់ថវិកាជាតិ និងឯកជន ៣៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Khmernote

    បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យកម្ពុជាបាត់បង់ថវិកាជាតិ និងឯកជន ប្រមាណ ៣៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ និងរបួសពី ១០ ទៅ ១៥នាក់ នេះដោយយោងតាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាង ៩៣% បង្កឡើងដោយកកត្តាមនុស្សដោយសារការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរក្នុងពេលស្រវឹង ការប្រើប្រាស់គ្រឿង

  • ចិន ហាមឃាត់អ្នកធ្វើដំណើរដែលមកពីប្រទេសទាំងនេះ និងដាក់ចេញនូវការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុតដោយសារករណីឆ្លងជំងឺ Covid-19 កើនឡើងពាសពេញពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Chan Sreyny

    ប្រទេសចិន បានហាមឃាត់អ្នកធ្វើដំណើរដែលមិនមែនជាជនជាតិចិនមកពីចក្រភពអង់គ្លេស បារាំង ប៊ែលហ្សិក ហ្វីលីពីន និងឥណ្ឌាដោយដាក់ចេញនូវការទប់ស្កាត់តឹងរ៉ឹងបំផុតនៃប្រទេសណាមួយ ដោយសារតែករណីឆ្លងជំងឺ Covid-19 បានកើនឡើងពាសពេញពិភពលោក។ សភាពាណិជ្ជកម្មអង់គ្លេសនៅប្រទេសចិនបាននិយាយថា « យើងមានការព្រួយបារម្ភដោយសារការពន្យាពេលនៃការប្រកាស និងបំរាមហាមឃាត់ការចូលហើយរង់ចាំការបញ្ជាក់បន្ថែមទៀតថា តើពេលណាវានឹងត្រូវដកចេញ »។ ការផ្អាកនេះ គឺជាការផ្លាស់ប្តូរផ្នែកខ្លះនៃការបន្ធូរបន្ថយមួយនៅថ្ងៃទី ២៨ ខែកញ្ញា នៅពេលដែលប្រទេសចិនបានអនុញ្ញាតឱ្យជនបរទេសទាំងអស់ដែលមានលិខិតអនុញ្ញាតស្នាក់នៅត្រឹមត្រូវចូល។ នៅក្នុងខែមីនា ប្រទេសចិនបានហាមឃាត់ការចូលរបស់ជនបរទេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនដែលគ្រោងធ្វើទស្សនកិច្ចនៅខែវិច្ឆិកា ទៅកាន់ប្រទេសចិនបានប្រញាប់ប្រញាល់កក់ជើងហោះហើរមុនពេលកំណត់ ដើម្បីបញ្ចៀសការរឹតត្បិតដែលអាចកើតមានដោយសារតែការចូលជាធរមានសម្រាប់ប្រទេសដទៃទៀតចាប់ពីថ្ងៃសុក្រ។ ចាប់ពីថ្ងៃសុក្រនេះ អ្នកដំណើរទាំងអស់មកពីសហរដ្ឋអាមេរិក បារាំង អាឡឺម៉ង់ និងថៃដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនដីគោក ត្រូវតែធ្វើតេស្តិ៍អាស៊ីដ និងតេស្តឈាមរកអង្គទីគ័រប្រឆាំងនឹងជំងឺ Covid-19

  • អគ្គនាយករង (OCIC) បង្ហើបថា ផ្សាររាត្រី និងផ្លូវថ្មើរជើងនឹងត្រូវសាងសង់នៅតំបន់ជុំវិញកោះពេជ្រ សម្រាប់អ្នកភ្នំពេញ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសកម្សាន្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Khmernote

    យោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់ក្រសួងព័ត៌មាន អគ្គនាយករងនៃសាជីវកម្មវិនិយោគកម្ពុជាក្រៅប្រទេស (OCIC) បានបង្ហើបថា ផ្សាររាត្រី និងផ្លូវថ្មើរជើងនឹងត្រូវសាងសង់នៅតំបន់ជុំវិញកោះពេជ្រ សម្រាប់ប្រជាជនរស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ ​លោក​ទូច​ សំណាង អគ្គនាយករងនៃសាជីវកម្មវិនិយោគកម្ពុជា-ចិនក្រៅប្រទេស (OCIC) បានបង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា បច្ចុប្បន្នការអភិវឌ្ឍន៍ទីក្រុងពាណិជ្ជកម្មកោះពេជ្រទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ផ្សាររាត្រី និងផ្លូវថ្មើរជើងនៅតំបន់ជុំវិញកោះពេជ្រ ដែលជាផ្នែកសំខាន់បំផុតនៃផែនការអភិវឌ្ឍរួមរបស់កោះនេះ។ សូមជម្រាបថា រហូតមកដល់ពេលនេះតំបន់អភិវឌ្ឍន៍នៃកោះពេជ្រទាំងមូលមានត្រឹមតែ ៥០% នៃផ្ទៃដីសរុប ហើយមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍នៅលើកោះនេះក៏នឹងត្រូវផ្លាស់ទៅទីក្រុងរណប ជ្រោយចង្វារ នាពេលអនាគតផងដែរ។ នាពេលបច្ចុប្បន្នកោះពេជ្រកំពុងបោះជំហានយ៉ាងលឿននៃការអភិវឌ្ឍន៍ តំបន់ជាច្រើនបានចាប់ផ្តើមសាងសង់ផ្លូវដើរ និងភោជនីយដ្ឋានដ៏ទូលំទូលាយដើម្បីបម្រើដល់ប្រជាពលរដ្ឋដែលសម្រាកនិងទស្សនានៅពេលរាត្រី។ ប្រែសម្រួល៖ លីនី ប្រភព៖ ក្រសួងព័ត៌មាន

  • មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 ថៃអនុម័តការដាក់ឱ្យនៅដាច់ដោយឡែកត្រឹម ១០ ថ្ងៃសម្រាប់ភ្ញៀវទេសចរបរទេសមកពីប្រទេសទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Chan Sreyny

    អនុគណៈកម្មាធិការនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 ថៃ (CCSA) បានអនុម័តកាត់បន្ថយការដាក់ឱ្យនៅដាច់ដោយឡែកត្រឹម ១០ ថ្ងៃសម្រាប់ភ្ញៀវទេសចរបរទេសមកពីប្រទេសដែលមានហានិភ័យឆ្លងដូចគ្នា ឬខ្ពស់ជាងប្រទេសថៃបន្តិចបន្តួច។ លោក Kiattiphum Wongrajit រដ្ឋលេខាធិការអចិន្ត្រៃយ៍សុខាភិបាលថៃបាននិយាយថា អ្នកធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យខ្ពស់ នឹងនៅតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។ គណៈកម្មាធិការជឿជាក់ថាការកាត់រយៈពេលដាច់ដោយឡែកពីគ្នានឹងទាក់ទាញភ្ញៀវទេសចរមកប្រទេសថៃកាន់តែច្រើន។ ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការសាកល្បងផ្នែកវេជ្ជសាស្រ្តបានរកឃើញថា ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ និង ១៤ ថ្ងៃមានលទ្ធផលដូចគ្នា។ លោក Kiattiphum បានបន្ថែមថា បន្ទាប់ពីរយៈពេល ១០ ថ្ងៃវាគួរតែអាចឱ្យអ្នកទេសចរធ្វើដំណើរទៅខេត្តយ៉ាងហោចណាស់ ១០ ដែលមានវិធានការបង្ការជំងឺដែលរួមមាន៖ ខេត្ត

  • ទីក្រុងប៉ារីសប្រទេសបារាំង ហាមឃាត់ការដឹកជញ្ជូនអាហារ និងភេសជ្ជៈនៅពេលយប់ដើម្បីដោះស្រាយវិបិត្តជំងឺ Covid-19 ដែលកំពុងរាលដាលកាន់តែអាក្រក់ទៅៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 6, 2020 Chan Sreyny

    យោងតាមប៉ូលីសនៅទីក្រុងប៉ារីសប្រទេសបារាំងបានឱ្យដឹងថា ទីក្រុងប៉ារីសនឹងហាមឃាត់ការដឹកជញ្ជូន និងយកទៅផ្ទះសំរាប់ម្ហូប និងស្រាដែលបានរៀបចំនៅចន្លោះម៉ោង ១០ យប់ដល់ម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុកចាប់ពីថ្ងៃសុក្រ ទី ៦ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ រដ្ឋបាលក្រុងប៉ារីសក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ និងការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុលនៅតាមទីសាធារណៈ នឹងត្រូវហាមឃាត់នៅពេលយប់ចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា។ ទន្ទឹមនឹងនេះ​ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដាក់ចេញនូវការចាក់សោប្រទេសថ្មីកាលពីខែមុន ដោយបង្ខំឱ្យហាងដែលមិនចាំបាច់យត្រូវបិទទ្វារ។ ប៉ុន្តែមួយសប្តាហ៍នៃការចាក់សោរប្រទេសបារាំងនៅតែមានករណីឆ្លងជំងឺ Covid-19 ថ្មីជាង ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយអង្គភាពថែទាំយ៉ាងច្រើននៅទូទាំងប្រទេសកំពុងស្ថិតក្នុងភាពតានតឹង ដោយសារគ្រែ ICU