ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់អារ៉ាប់រួមព្រមានពីការកាត់បន្ថយបុគ្គលិកភា្លមៗបន្ទាប់ពីជំងឺ Covid-19 បន្តរីករាលដាលកាន់តែខ្លាំង
អាជីវកម្ម November 11, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេសអារ៉ាប់រួម បានព្រមានដល់អាកាសយានិកនៃការបញ្ឈប់ជាបន្ទាន់នៅសប្តាហ៍នេះ ដោយសារតែតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែមិនងើបឡើងវិញឆាប់រហ័សដូចការរំពឹងទុក ដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 ។

ការព្រមាននៅក្នុងលិខិតមួយទៅកាន់អាកាសយានិក ដែលត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា ខ្លួនកំពុងជំរុញផែនការដើម្បីកាត់បន្ថយទៅក្រុមហ៊ុនអាកាសចរណ៍ធុនមធ្យម។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Etihad Airways បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបានជួលអ្នកបើកយន្តហោះជិត ២,០០០ នាក់គិតត្រឹមខែកុម្ភៈ។ ប្រភពដដែលបាននិយាយថា បុគ្គលិករាប់រយនាក់រួមទាំងអាកាសយានិកខ្លះត្រូវបានបញ្ឈប់មុនពេលមានការកាត់បន្ថយបុគ្គលិកលើកចុងក្រោយ។

គួរឱ្យដឹងផងដែរថា រលកថ្មីនៃការឆ្លងជំងឺ Covid-19 និងការចាក់សោរនៅទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងទៀតបានធ្វើឱ្យមានភាពមិនច្បាស់លាស់បន្ថែមទៀតសម្រាប់ឧស្សាហកម្មអាកាសចរណ៍ ខណៈពេលដែលវាប្រឈមនឹងវិបត្តិដ៏អាក្រក់បំផុត៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia