ដើម្បីរកប្រាក់ចំណូលបន្ថែមក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បង្កើតយុទ្ធសាស្ត្រថ្មីដោយលក់ផលិតផលជាង ៤០០ មុខនៅលើហ្វេសប៊ុក
អាជីវកម្ម
November 11, 2020
Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) កំពុងលក់ផលិតផលជាង ៤០០ មុខតាមរយៈហាង TG Warehouse Sale នៅលើហ្វេសប៊ុករបស់ខ្លួនដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ក្រុមហ៊ុន។
ការផ្លាស់ប្តូរនេះ ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមអ្នកគ្រប់គ្រងរបស់ THAI ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ចាន និងប្រដាប់ប្រដាប្រើប្រាស់ឱ្យសមនឹងចំនួនជើងហោះហើរដែលត្រូវបានគេរំពឹងថា នឹងថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខដោយសារតែវិបត្តិជំងឺ Covid-19 ៕


អត្ថបទ៖ នីតា
ប្រភព៖ nationthailand
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


