- សេដ្ឋកិច្ចសេដ្ឋកិច្ច November 13, 2020 Khmernote
ប្រាក់ចំណូលដុលរបស់កម្ពុជាពីការនាំចេញមាសក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំនេះ បានកើនឡើងដល់ ២.២២ ពាន់លានដុល្លារឬ ស្មើនឹងការកើនឡើង ៧១៦.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពត្រូវបានចែករំលែកដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់ទុកលើការនាំចេញមាស ជាទំនិញដែលមានកំណើនលឿនបំផុតរបស់កម្ពុជា។ ជាក់ស្ដែងការនាំចេញសរុបរបស់កម្ពុជាមានចំនួន ១៤.១ ពាន់លានដុល្លារសម្រាប់រយៈពេល ៩ ខែដំបូង ពោលគឺកើនឡើងជិត ២១% ហើយការនាំចេញដ៏សំខាន់របស់ប្រទេសបន្ទាប់ពីមាសក្នុងអំឡុងពេលនេះ គឺអង្ករ កង់ ឧបករណ៍អគ្គិសនី និងផលិតផលកសិកម្មផ្សេងទៀតរួមមានសណ្តែកសៀង គ្រាប់ស្វាយចន្ទី និងចេក។ សូមជម្រាបថា ក្នុងអំឡុងពេល ៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 13, 2020 Chan Sreyny
ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវា៉ត់បៃតងក្នុងវិស័យទេសចរណ៍ក្នុងគោលបំណងសំខាន់គឺ ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាមានបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុនផងដែរ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាមួយលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។
- អាជីវកម្មអាជីវកម្ម November 13, 2020 Khmernote
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបន្ថែមបំណុលកាន់តែច្រើនថែមទៀតលើការខាតបង់ក្នុងមួយទសវត្សចុងក្រោយនេះ ដោយនៅពេលនេះបំណុលក្រុមហ៊ុនអាកាសចរណ៍ជាតិ ខ្ពស់ជាងបំណុលឆ្នាំមុន ៤ ដង។ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបការលំបាករួចទៅហើយ ត្រូវបានបើកដំណើរការផ្នែកខ្លះតាំងពីចុងខែមីនា ហើយនៅចុងសប្តាហ៍មុនក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានដាក់យន្ដហោះចាស់របស់ខ្លួនចំនួន ៣៤ គ្រឿងសម្រាប់លក់ និងនិយោជិកចំនួន ៥,០០០ នាក់ក៏ត្រូវបានផ្តល់ជូននូវការចូលនិវត្តមុនកាលកំណត់នៅក្រោមផែនការស្តារនីតិសម្បទានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនក៏កំពុងលក់គ្រឿងបន្លាស់ និងរបស់របរផ្សេងៗទៀតនៅក្នុងឃ្លាំង ក៏ដូចជាការជួលផ្នែកខ្លះនៃការិយាល័យរបស់ខ្លួនដើម្បីសន្សំសំចៃថ្លៃដើម។ ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron និយាយថា ការខាតបង់សុទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងត្រីមាសទី៣ រហូតដល់ចុងខែកញ្ញា ឆ្នាំនេះមានចំនួន ២១.៥ ពាន់លានបាត (ប្រមាណ ៧១០ លានដុល្លារ)។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 13, 2020 Chan Sreyny
រដ្ឋាភិបាលឥណ្ឌា បានប្រកាសពីវិធានការណ៍ថ្មីដើម្បីទ្រទ្រង់ដល់វិស័យផលិតកម្ម និងបង្កើតការងារបន្ទាប់ពីធនាគារកណ្តាលបាននិយាយថា ប្រទេសនេះនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាមួយនឹងការប៉ាន់ស្មាននៃការធ្លាក់ចុះប្រចាំត្រីមាស។ ប្រទេសឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅអាស៊ី និងមានប្រជាជន ១.៣ ពាន់លាននាក់ បានមើលឃើញថាសេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការឆ្លងរាតត្បាតនៃជំងឺ Covid-19 ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ ២៣.៩% ចន្លោះខែមេសា និងមិថុនា។ ធនាគារបម្រុងនៃប្រទេសឥណ្ឌា (RBI) បាននិយាយថា « ប្រទេសឥណ្ឌា បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆមាសទី១ នៃឆ្នាំ ២០២០-២១ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន »។ កាលពីចុងខែមីនា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាមានភាពយឺតយ៉ាវរួចទៅហើយ ដោយសារតែការបិទទ្វារប្រទេសយ៉ាងតឹងរឹង ដែលត្រូវបានកាត់បន្ថយការងារ និងការទទួលបានប្រាក់កម្ចីមិនល្អដែលធ្វើឱ្យធនាគារស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី។ ទន្ទឹមនឹងនេះ នាយយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសនូវវិធានការណ៍ថ្មីដែលត្រៀមថវិកាចំនួន
- អាជីវកម្មអាជីវកម្ម November 13, 2020 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋជាង ៥០គ្រួសារនៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប បានរួមគ្នាបង្កើតសហគមន៍ឫស្សី ដោយផលិតបំពង់បឺត(ទុយោ)ធ្វើពីឫស្សី ដើម្បីលក់ទៅកាន់ទីផ្សារ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោក វ៉ន សាវ៉េត តំណាងសហគមន៍ផលិតបំពង់បឺតឫស្សី នៅក្នុងភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ផលិតផលបំពង់បឺតធ្វើពីឫស្សី របស់អ្នកភូមិនៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កំពុងទទួលបានការគាំទ្រជាច្រើនពីអតិថិជននៅក្នុងខេត្ត និងនៅតាមបណ្តារាជធានីខេត្តដ៏ទៃទៀត។ លោកបញ្ជាក់ថា គម្រោងផលិតបំពង់បឺតពីឫស្សី នេះមិនត្រឹមតែរួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថាន ពីការប្រើប្រាស់បំពង់បឺតផ្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយស្វែងរកចំណូលដល់ក្រុមគ្រួសារផងដែរ។ លោកបានសំណូមដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយគាំទ្របំពង់បឺតឫស្សីផលិតដោយស្នាដៃរបស់កូនខ្មែរ ដើម្បីកាត់បន្ថយផលិតផលនាំចូល និងជាការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ លោកបានបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 13, 2020 Khmernote
នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាជួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងជំងឺឆ្លងដូចជា ជំងឺ Covid-19 តាមរយៈមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុនដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺឆ្លងនេះ។ បើតាមការឲ្យដឹងពីសារព័ត៌មាន NHK នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតជាមួយមេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០ កាលពីថ្ងៃព្រហស្បតិ៍។ ហើយនេះគឺជាការចូលរួមលើកដំបូងរបស់លោកនៅក្នុងកិច្ចប្រជុំពហុភាគីចាប់តាំងពីបានក្លាយជានាយករដ្ឋមន្រ្តីនៅខែកញ្ញា កន្លងមក។ ក្នុងកិច្ចប្រជុំនោះលោកបាននិយាយអំពីមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុន ដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺឆ្លង។ លោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងធ្វើការដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលនេះ ទៅជាអង្គការមួយដែលនឹងដើរតួនាទីសំខាន់ក្នុងការការពារប្រជាជនក្នុងតំបន់។ បន្ទាប់មកលោក Suga បានសំដៅទៅលើ “ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ – ប៉ាស៊ីហ្វិក” ដែលជាគំនិតផ្តួចផ្តើមដែលប្រកាសដោយប្លុកកាលពីឆ្នាំមុនស្តីពីតួនាទីរបស់ខ្លួននៅក្នុងតំបន់៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- អាជីវកម្មអាជីវកម្ម November 13, 2020 Chan Sreyny
ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយក៏អាជីវករលក់វត្ថុអនុស្សាវរីយ៍ ដែលផលិតពីផ្តៅរពាក់ តាមដងផ្លូវក្នុងស្រុកបន្ទាយស្រី នៅតែបន្តមុខរបររបស់ខ្លួនដើម្បីបន្តប្រពៃណី និងលើកកម្ពស់ផលិតផលធ្វើដោយដៃនៅក្នុងស្រុក និងដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ។ បើនិយាយដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រៅពីការទស្សនាប្រាសាទបុរាណ និងទេសភាពដ៏ស្រស់ស្អាតហើយនោះ ក្រុមអ្នកទេសចរក៏បានឃើញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការតំាងលក់របស់របរអនុស្សាវរីយ៍ផ្សេងៗជាច្រើនធ្វើអំពីផ្តៅ រពាក់ ឫស្សី និងវត្ថុអនុស្សាវរីយ៍ធ្វើពីដើមត្នោត ដែលមានក្បួនខ្នាតបែបសិល្បៈបុរាណ។ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ លោក ខាន់ សុវត្ត ជំទប់ទី១ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា អាជីវករលក់វត្ថុអនុស្សាវរីយ៍ធ្វើពីដើមត្នោត និងផលិតផលប្រើប្រាស់ពីផ្តៅ រពាក់ និងឫស្សីនៅតាមដងផ្លូវក្នុងឃុំខ្នារសណ្តាយនៅតែបន្តមុខរបររបស់ខ្លួន ទោះបីជាការរកប្រាក់ចំណូលបានទាបជាងមុនក៏ដោយ។ លោកបន្តថា
- អាជីវកម្មអាជីវកម្ម November 12, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់អារ៉ាប់រួមបានខាតបង់ទឹកប្រាក់ចំនួន ៣.៤ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ៣០ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ។ Emirates បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅឆ្នាំនេះ ខណៈពេលដែលមានអត្រាឆ្លងរាតត្បាតខ្ពស់ ធ្វើឱ្យមានការរឹតត្បិតការហោះហើរ និងការធ្វើដំណើរទូទាំងពិភពលោកបានធ្វើឱ្យប្រាក់ចំណូលបានធ្លាក់ចុះ ៧៥% ស្មើនឹង ៣.២ ពាន់លានដុល្លារ ដោយសារចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះ ៩៥% ស្មើនឹង ១.៥ លាន។ គួរឱ្យដឹងផងដែរថា Emirates បានរាយការណ៍អំពីប្រាក់ចំណេញជាង ២៣៤ លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩










