ប្រាក់ចំណូលដុលរបស់កម្ពុជាពីការនាំចេញមាសក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំនេះ បានកើនឡើងដល់ ២.២២ ពាន់លានដុល្លារឬ ស្មើនឹងការកើនឡើង ៧១៦.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពត្រូវបានចែករំលែកដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់ទុកលើការនាំចេញមាស ជាទំនិញដែលមានកំណើនលឿនបំផុតរបស់កម្ពុជា។
ជាក់ស្ដែងការនាំចេញសរុបរបស់កម្ពុជាមានចំនួន ១៤.១ ពាន់លានដុល្លារសម្រាប់រយៈពេល ៩ ខែដំបូង ពោលគឺកើនឡើងជិត ២១% ហើយការនាំចេញដ៏សំខាន់របស់ប្រទេសបន្ទាប់ពីមាសក្នុងអំឡុងពេលនេះ គឺអង្ករ កង់ ឧបករណ៍អគ្គិសនី និងផលិតផលកសិកម្មផ្សេងទៀតរួមមានសណ្តែកសៀង គ្រាប់ស្វាយចន្ទី និងចេក។ សូមជម្រាបថា ក្នុងអំឡុងពេល ៣ ត្រីមាសដំបូងនៃឆ្នាំនេះ ការនាំចូលរបស់កម្ពុជាក្នុងរង្វង់ទឹកប្រាក់សរុបចំនួន ១៣.៦ ពាន់លានដុល្លារអាមេរិកពោល គឺថយចុះប្រហែល ៨.៧%៕

ប្រភព៖ ក្រសួងព័ត៌មាន


