ព័ត៌មានចុងក្រោយ
  • ទោះបីវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនក៏ដោយ ក៏ប្រជាពលរដ្ឋនៅកណ្ដាលមួយចំនួនបន្តប្រពៃណីត្បាញកន្ទេលកក់ខ្មែរ ដើម្បីការពារកុំឱ្យបាត់បង់ និងបង្កើនចំណូលក្នុងគ្រួសារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 14, 2020 Chan Sreyny

    ប្រជាពលរដ្ឋនៅឃុំរកាកោង មួយចំនួននៅតែបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមខ្មែរតពីដូនតា ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងរក្សានូវទំនៀមទម្លាប់ពីបុរាណឱ្យបានគង់វង្ស។ ទោះបីវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋភាគច្រើនបានចេញទៅធ្វើការនៅឯរាជធានីភ្នំពេញក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀតភាគច្រើនជាស្រ្តីមេផ្ទះ នៅក្នុងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល នៅតែបន្តប្រពៃណីពីដូនតាត្បាញកន្ទេលកក់ក្រហមខ្មែរ សម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ និងការផ្គត់ផ្គង់តម្រូវការទីផ្សារថែមទៀតផង។ កីតម្បាញមានចាក់ មានដំដោយបន្លឺឡើងតំាងពីម៉ោង ៤ព្រឹកព្រលឹម ផ្តើមចេញពីផ្ទះអ្នកស្រី សំ សុភា ស្ថិតក្នុងភូមិព្រែកជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលកំពុងត្បាញកន្ទេលកក់ក្រហមជាមួយនឹងកូនស្រីរបស់គាត់។ អ្នកស្រីបានឱ្យដឹងថា គ្រួសារអ្នកស្រីបានបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមខ្មែរនេះតំាងពីយូរមកហើយ ព្រោះមុខរបរនេះបានផ្តល់ប្រាក់ចំណូលបន្ថែមក្រៅពីរបរធ្វើស្រែចម្ការ អាចឱ្យកូនចៅបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា។ អ្នកស្រីបន្តថា ទោះបីពេលនេះប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនមានការត្បាញកន្ទេលជ័រស្វ័យប្រវត្តិក៏ដោយ ក៏អ្នកស្រីនៅតែទទួលបានការបញ្ជាទិញកន្ទេលកក់ខ្មែរជាហូហែរដូចសព្វដង ហើយមានតម្លៃល្អជាងមុន ដោយសារតែកន្ទេលនេះគេងទៅត្រជាក់ខ្លួន ប្រើប្រាស់បានយូរ

  • ផ្លែស្វាយវៀតណាមត្រូវប៉ាន់ខ្លាំងនៅអាមេរិក ដោយរយៈពេល ៨ខែឆ្នាំនេះ​ អាមេរិកនាំចូលក្នុងបរិមាណទ្វេដង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2020 Khmernote

    សហរដ្ឋអាមេរិកបាននាំចូលបរិមាណផ្លែស្វាយរបស់វៀតណាមទ្វេដងក្នុងរយៈពេល ៨ខែ​នៃឆ្នាំនេះ ពោលគឺចាប់ពីខែមករា ដល់ខែ សីហា ឆ្នាំ២០២០ ដែលនេះបង្ហាញពីសក្ដានុពលសម្រាប់ការរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារអាមេរិក។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃនៃការនាំចូលស្វាយបានកើនឡើង ៩៩.៩% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ២.៧៩ លានដុល្លារ។ ដោយតម្លៃនាំចូលជាមធ្យមគឺ ២,០៦៤.៨ ដុល្លារក្នុងមួយតោន កើនឡើង ៦.៧% ពីមួយឆ្នាំទៅមួយឆ្នាំហើយការនាំចូលភាគច្រើនជាផ្លែស្វាយស្រស់ និងកក។ បើនិយាយពីបរិមាណវិញប្រទេសវៀតណាម គឺជាទីផ្សារនាំចូលផ្លែស្វាយធំជាងគេទី១២ សម្រាប់សហរដ្ឋអាមេរិកក្នុងរយៈពេលនេះពោលគឺស្មើនឹង ០.៣% នៃចំនួនសរុប។ ទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសបាននិយាយថា តំរូវការផ្លែស្វាយជាពិសេសផ្លែឈើស្រស់នៅសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីពង្រីកខ្លួន។ ប៉ុន្តែទោះយ៉ាងណាពួកគេត្រូវធានាឱ្យបាននូវរាល់ស្តង់ដារតឹងរឹងលើកសិកម្ម ការវេចខ្ចប់ និងការស្វែងរកប្រភពដើម។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមបាននាំចេញស្វាយដំបូងរបស់ខ្លួនទៅសហរដ្ឋអាមេរិកកាលពីខែមេសាឆ្នាំមុន ហើយការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក

  • ទោះជួបគ្រោះទឹកជំនន់ និងជំងឺកូវីដ តែសកម្មភាពការងារសាងសង់ ជួសជុល និងថែទាំ ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុនៅតែបន្តមិនឈប់ឈរឡើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2020 Khmernote

    យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានបង្ហាញថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ រួមទាំងអង្គភាព និងក្រុមហ៊ុនពាក់ព័ន្ធ នៅតែបន្តសកម្មភាពការងារសាងសង់ ជួសជុល និងថែទាំ ផ្លូវថ្នល់ក្នុងខេត្តមិនឈប់ឈរឡើយ ទោះបីជាជួបបញ្ហាជាច្រើនរាប់មិនអស់ដែលជាឧបសគ្គ ជាក់ស្ដែងផុតគឺពីគ្រោះទឹកជំនន់មិនទាន់បានប៉ុន្មានផង ជំងឺកូវីដក៏មកដល់ទៀត​។ តាមប្រភពដដែលបានបញ្ជាក់ដូច្នេះថា ការងារសាងសង់នៅតែបន្ត ហើយធ្វើការជួសជុលថែទាំលើស្នាមប្រេះ លុបជង្ហុកសំបុកមាន់ លើកំណាត់ផ្លូវជាតិលេខ៤ ដោយអ៊ុតក្រាលបេតុងកៅស៊ូ (AC) និងធ្វើការជួសជុលលើកកម្រិត ផ្លូវក្រុងលេខ ១០៤ និងលេខ ២០០ ផងដែរ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធ។ សកម្មភាពទាំងអស់នេះ បង្ហាញឲ្យឃើញថា ក្រសួងកំពុងខិតខំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនក្នុងខេត្តព្រះសីហនុ

  • សហព័ន្ធស្រូវអង្ករ អំពាវនាវកសិករត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះស្រូវដើម្បីទទួលបានបរិមាណ និងគុណភាពខ្ពស់សម្រាប់នាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2020 Chan Sreyny

    សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករដែលដាំដុះដំណាំស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស ត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះដើម្បីទទួលបានបរិមាណនិងគុណភាពខ្ពស់ស្របតាមស្តង់ដារក្នុងការនាំចេញ។ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា វិស័យស្រូវអង្ករកម្ពុជាពុំមានការបាត់បង់ចំពោះការនាំចេញនោះឡើយ ពោលគឺការនាំចេញអង្កររបស់កម្ពុជានៅតែបន្តកើនឡើងជាបន្តបន្ទាប់។ ហេតុដូចនេះហើយលោកបានបញ្ជាក់ថា ដើម្បីឱ្យការនាំចេញកាន់តែមានការកើនឡើងបន្ថែមទៀតនោះ គឺប្រជាកសិករត្រូវអនុវត្តតាមបច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវតាមគោលការណ៍នៃកិច្ចសន្យា ខណៈអ្នកបញ្ជាទិញគឺគេឱ្យតម្លៃទៅតាមគុណភាពស្រូវ។ លោកបញ្ជាក់ថា ស្រូវមានគុណភាពទើបអាចធានាដល់ការនាំចេញទៅក្រៅប្រទេសបាន និងសម្រចបានការនាំចេញ ១លានតោនត្រឹមឆ្នាំ ២០២១-២០២២ ។ « ប្រជាកសិករទាំងអស់ដែលដាំស្រូវសម្រាប់នាំចេញ សូមធ្វើដោយប្រយ័ត្នប្រយែងក្នុងការដាំដុះទៅតាមស្តង់ដារដោយសារតែយើងធ្វើនៅលើមូលដ្ឋានពីរ ដោយទី១ គឺបរិមាណត្រូវតែល្អហើយលើសមុន ទី២ គឺ គុណភាពស្រូវត្រូវតែល្អនឹងលើសមុន ដែលនេះគឺជាការងារដ៏សំខាន់របស់ប្រជាកសិករ ប្រសិនជាយើងចង់បានតម្លៃថ្លៃពីព្រោះអ្នកទិញគឺគេឱ្យតម្លៃថ្លៃគឺអាស្រ័យតាមគុណភាពស្រូវ »។ លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា បច្នុប្បន្នទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជាគឺទៅកាន់ ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន

  • កូរ៉េខាងត្បូង នឹងផ្តល់ថវិកាចំនួន ១០ លានដុល្លារក្នុងការគាំទ្រវ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រទេសកំពុងអភិវឌ្ឍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2020 Chan Sreyny

    កូរ៉េខាងត្បូងនឹងផ្តល់ថវិកាចំនួន ១០ លានដុល្លារក្នុងការគាំទ្រវ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រទេសកំពុងអភិវឌ្ឍ នេះបើយោងតាមការប្រកាសរបស់ប្រធានាធិបតីកូរ៉េលោក Moon Jae-in នៅឯកិច្ចប្រជុំកំពូល RoK-Mekong ដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ លោក Moon Jae-in បានមានប្រសាសន៍ថា ផែនការនេះនឹងត្រូវធ្វើឡើងតាមរយៈ “ COVAX ” ដែលជាគំនិតផ្តួចផ្តើមសកល ដែលមានគោលបំណងផ្តល់ឱ្យប្រទេសនូវលទ្ធភាពទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។ មេដឹកនាំកូរ៉េខាងត្បូងក៏បានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គក្នុងការផ្តល់នូវឧបករណ៍ដាច់ដោយឡែក និងការលើកកម្ពស់សមត្ថភាពថែទាំសុខភាពសាធារណៈ។ លោកបានកោតសរសើរ ពីប្រសិទ្ធភាពនៃសកម្មភាពពាណិជ្ជកម្មរវាងសាធារណរដ្ឋកូរ៉េ និងប្រទេសក្នុងតំបន់មេគង្គទាំង ៥

  • បណ្ដាហាងលក់គ្រឿងទេសនៅអាមេរិក ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតទឹកដូងថៃ និងអ្នកផ្គត់ផ្គង់ផលិតផលដូងថៃផ្សេងទៀតទាំងអស់ដោយសាររឿងមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 14, 2020 Khmernote

    ហាងលក់គ្រឿងទេសនៅទូទាំងសហរដ្ឋអាមេរិកបានកំពុងកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតទឹកដូងថៃ Chaokoh និងអ្នកផ្គត់ផ្គង់ផលិតផលដូងរបស់ថៃផ្សេងទៀត បន្ទាប់ពីក្រុមសកម្មជនការពារសិទ្ធិសត្វអន្តរជាតិ (PETA) បានធ្វើការស៊ើបអង្កេតនៅកសិដ្ឋានដូងថៃ ហើយបានរកឃើញថា សត្វស្វាត្រូវបានចាប់យកមកពីព្រៃ ហើយត្រូវបានគេចាត់ទុកដូចជា ម៉ាស៊ីនបេះផ្លែដូង។ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ថ្មីៗនេះហាងលក់គ្រឿងទេសអាមេរិករួមមាន៖​ Costco, Wegmans, Walgreens, Food Lion, Giant Food and Stop & Shop បានបញ្ឈប់ការលក់ផលិតផលដូងពីអ្នកផ្គត់ផ្គង់ថៃ ដែលប្រើសត្វស្វាដើម្បីប្រមូល និងបេះផ្លែដូង។ ខណៈអ្នកលក់រាយនៅបស្ចិមប្រទេសផ្សេងទៀត ក៏កំពុងធ្វើពហិការផលិតផលដូងរបស់ថៃដែលបានមកពីពលកម្មស្វា ឆ្លើយតបនឹងការស៊ើបអង្កេតរបស់ PETA ដែរ

  • ប្រជា​ជនជប៉ុន មានអាយុវែង សុខភាល្អ ហើយរស់នៅទាំងសប្បាយចិត្ត ដោយសារអនុវត្តរឿងសាមញ្ញៗទាំងនេះ គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ November 13, 2020 Khmernote

    ប្រជាជនជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រជាជនដែលមានអាយុវែងជាងគេ រស់នៅដោយមានសុខភាពល្អ ដែល​មិនងាយឈឺ និងមិនងាយចាស់។ ដូច្នេះហើយប្រសិនបើអ្នកចង់រស់នៅមានអាយុវែងដល់ទៅ ១០០ឆ្នាំ អ្នកត្រូវទទួលទានអាហារ និងអនុវត្តរបៀបទទួលទានឲ្យដូចអ្នកដែលមានអាយុ ១០០ឆ្នាំ។ យោងតាមការសិក្សាមួយបានបង្ហាញថា តំបន់ Okinawa របស់​ប្រទេស Japan ជាតំបន់ខៀវរបស់ពិភពលោក ឬជាកន្លែងពិសេស ដែលមនុស្សរស់នៅមានអាយុវែង សុខភាពល្អ និងសប្បាយរីករាយ។ ដូចនេះហើយតើមានអាថ៌កំបាំងអ្វីដែលធ្វើឲ្យអ្នករស់នៅទីនោះ មានអាយុយឺនយូរបែបនេះ បើយោងតាមលោកវេជ្ជបណ្ឌិត Brian Wansink អ្នកនិពន្ធនៃការបរិភោគអាហារ បានឲ្យដឹងថា មនុស្សចាស់នៅ Okinawa ប្រកាន់ខ្ជាប់របបអាហារដែលផ្ដោតលើរុក្ខជាតិដោយអាហាររបស់ពួកគេភាគច្រើនមាន សណ្តែកចៀន ស្ពៃ ស្លឹកស្ពៃបៃតង ដំឡូងជ្វា

  • ការនាំចេញ​ម្រេច​កំពត​ ទៅកាន់ពិភពលោកនៅតែមាន​ស្ថិរភាព​បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2020 Chan Sreyny

    ​ការនាំចេញ​ម្រេច​កំពត ​ទៅកាន់​ទីផ្សារ​នៅលើ​ពិភពលោក​នៅតែមាន​ស្ថិរភាព​ ខណៈ​កូ​វីដ-១៩ បាន​បន្ត​រីក​​រាលដាល។​ ​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​មានប្រសាសន៍ថា ម្រេច​កំពត​ប្រមាណ​ជា​ង ៥០តោន ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​រួមមាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង ​និង​តៃវ៉ាន់​។ ​​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) តាម​ទូរស័ព្ទ​នៅថ្ងៃនេះ​ថា « ​ខ្ញុំ​អាច​និយាយបានថា​ ការនាំចេញ​មាន​ស្ថេរភាព​រវាង​ឆ្នាំមុន​ និង​ឆ្នាំនេះ​ប្រហែល ៥០ តោន​ »។​ ​លោក ងួន ឡាយ បាន​មានប្រសាសន៍ថា ការនាំចេញ​ម្រេច​របស់​ខេត្តកំពត​មិនត្រូវ​បាន​ប៉ះពាល់​ដោយ​កូ​វីដ-១៩ នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ក្នុងស្រុក​វិញ​បាន​រង​ផលប៉ះពាល់​រួចហើយ​។ លោក​បន្ថែមថា​ «