ប្រជា​ជនជប៉ុន មានអាយុវែង សុខភាល្អ ហើយរស់នៅទាំងសប្បាយចិត្ត ដោយសារអនុវត្តរឿងសាមញ្ញៗទាំងនេះ
គំនិតអប់រំ November 13, 2020 Khmernote

ប្រជាជនជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រជាជនដែលមានអាយុវែងជាងគេ រស់នៅដោយមានសុខភាពល្អ ដែល​មិនងាយឈឺ និងមិនងាយចាស់។ ដូច្នេះហើយប្រសិនបើអ្នកចង់រស់នៅមានអាយុវែងដល់ទៅ ១០០ឆ្នាំ អ្នកត្រូវទទួលទានអាហារ និងអនុវត្តរបៀបទទួលទានឲ្យដូចអ្នកដែលមានអាយុ ១០០ឆ្នាំ។ យោងតាមការសិក្សាមួយបានបង្ហាញថា តំបន់ Okinawa របស់​ប្រទេស Japan ជាតំបន់ខៀវរបស់ពិភពលោក ឬជាកន្លែងពិសេស ដែលមនុស្សរស់នៅមានអាយុវែង សុខភាពល្អ និងសប្បាយរីករាយ។
ដូចនេះហើយតើមានអាថ៌កំបាំងអ្វីដែលធ្វើឲ្យអ្នករស់នៅទីនោះ មានអាយុយឺនយូរបែបនេះ បើយោងតាមលោកវេជ្ជបណ្ឌិត Brian Wansink អ្នកនិពន្ធនៃការបរិភោគអាហារ បានឲ្យដឹងថា មនុស្សចាស់នៅ Okinawa ប្រកាន់ខ្ជាប់របបអាហារដែលផ្ដោតលើរុក្ខជាតិដោយអាហាររបស់ពួកគេភាគច្រើនមាន សណ្តែកចៀន ស្ពៃ ស្លឹកស្ពៃបៃតង ដំឡូងជ្វា និងតៅហ៊ូ ដែលទាំងអស់នេះមានសារធាតុចិញ្ចឹមខ្ពស់ និងទទួលទានសាច់តិចបំផុត។

ក្រៅពីរបបអាហារដែលសំបូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមរបៀបនៃការទទួលទានអាហារក៏សំខាន់ដែរ ដើម្បីធ្វើឲ្យសុខភាពប្រសើរឡើង ហើយខាងក្រោមនេះជាទម្លាប់ទទួលទានអាហារប្រចាំថ្ងៃរបស់អ្នករស់នៅតំបន់ Okinawa ដែលអ្នកគួរអនុវត្តតាម៖

១. កុំធ្វេសប្រហែសចំពោះការទទួលទានកាឡូរី ឬ ចំពោះការស្រកទម្ងន់៖ វិធីរបស់អ្នកនៅ Okinawa គឺធ្វើអ្វីៗគ្រប់យ៉ាងក្នុងកម្រិតមធ្យម នៅពេលអ្នកញ៉ាំចូរហាត់សមាធិ ដោយស្តាប់រាងកាយរបស់អ្នក។

២.ញ៉ាំយឺតៗ៖ ការបរិភោគលឿន បង្ហាញថាអ្នកទទួលបានច្រើន។ បន្ថយល្បឿននៃការទទួលទានដើម្បីឱ្យរាងកាយរបស់អ្នកឆ្លើយតបទៅនឹងគំហើញដែលប្រាប់យើងថា យើងលែងឃ្លានទៀតហើយ។

៣.ផ្តោតលើអាហារ៖ បិទទូរទស្សន៍ និងរក្សាឧបករណ៍ឌីជីថលគ្រប់ទម្រង់ទាំងអស់ឱ្យនៅឆ្ងាយពីការបរិភោគអាហារ។ អ្នកនឹងមិនសូវធុញថប់នឹងទទួលទានតិច និងចាប់យករសជាតិម្ហូបបានកាន់តែច្រើន។

៤.ប្រើចានតូចៗ៖ ជ្រើសរើសញ៉ាំនៅលើចានតូចៗ ហើយប្រើវ៉ែនឲ្យមើលទៅឃើញច្រើន អ្នកទំនង ជាញ៉ាំតិចជាងមុនដោយមិនគិតពីវា។

អត្ថបទ៖ លីនី
ប្រភព៖ cnbc