ព័ត៌មានចុងក្រោយ
  • Walmart យីហោលក់រាយដ៏ធំរបស់អាមេរិកនឹងបោះជំហានចេញពីប្រទេសជប៉ុន ក្រោយលក់ភាគហ៊ុនរបស់ខ្លួនបានសម្រេច អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 17, 2020 Khmernote

    ក្រុមហ៊ុន Walmart ដែលជាយីហោលក់រាយដ៏ធំរបស់អាមេរិកនឹងបោះជំហានចេញពីប្រទេសជប៉ុនបន្ទាប់ពីក្រុមហ៊ុននេះបានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារទំនើបជប៉ុន​ Seiyu។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមហ៊ុន នេះ កំពុងលក់ភាគហ៊ុនភាគច្រើននៅក្នុងខ្សែសង្វាក់ផ្សារទំនើបជប៉ុន Seiyu ទៅឱ្យក្រុមហ៊ុនវិនិយោគ KKR និងក្រុមហ៊ុនអេឡិចត្រូនិច Rakuten ក្នុងតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទទួលផលចំណេញមិនល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពេលមានការប្រកួតប្រជែងខ្លាំង។ នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Walmart បានឲ្យដឹងថា ក្រុមហ៊ុន KKR នឹងទិញភាគហ៊ុន ៦៥% របស់ Walmart ពីក្រុមហ៊ុន Seiyu ហើយក្រុមហ៊ុន Rakuten

  • រដ្ឋាភិបាលជប៉ុន នឹងគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មទាំងនេះដែលកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន នឹងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ហាង និងភោជនីយដ្ឋានដែលត្រូវបានស្នើសុំឱ្យកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ។ ការសន្យារបស់លោក Suga បានធ្វើឡើងនៅពេលដែលមន្រ្តីកោះ Hokkaido បានស្នើសុំឱ្យអ្នកស្រុក Sapporo នៅកោះធំបំផុតនៃភាគខាងជើងប្រទេសជប៉ុន ជៀសវាងពីកន្លែងដែលមិនចាំបាច់បន្ទាប់ពីមានករណីឆ្លងជំងឺ Covid-19 ជាច្រើនថ្ងៃនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19 របស់រដ្ឋាភិបាលជប៉ុន លោក Suga បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ថវិកាចំនួន ៥០ ពាន់លានយ៉េន (៤៨០ លានដុល្លារ) សម្រាប់កម្មវិធីគាំទ្រនេះប្រសិនបើអាជ្ញាធរមូលដ្ឋានយល់ថាចាំបាច់ក្នុងការកាត់បន្ថយម៉ោងធ្វើការ។ យោងតាមមន្រ្តីបានឱ្យដឹងថា

  • ដំណឹងល្អ! ផ្លូវជាតិលេខ ៦ ចាប់ពីចំណុចព្រះរាជដំណាក់ដល់ព្រលានយន្តហោះខេត្តសៀមរាប គ្រោងពង្រីកជា ០៦គន្លង ដើម្បីសម្រួលដល់ការធ្វើដំណើរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2020 Khmernote

    ផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់ រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប គ្រោងនឹងពង្រីកឱ្យកាន់តែធំទូលាយជាងមុនរហូតដល់៦គន្លង នៅពេលដ៏ខ្លីខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីកផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាបនេះ មានប្រវ៉ែង៦គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ពេលវេលាស្ថាបនារយៈពេល ១ឆ្នាំប៉ុណ្ណោះ។ ឯកឧត្តមបន្តថា គម្រោងស្ថាបនានេះ គឺដើម្បីពង្រីកផ្លូវ ឱ្យមានលក្ខណៈធំទូលាយជាងមុន ជាប្រភេទផ្លូវ ៦គន្លង និង ចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាងទៀត ដោយប្រើប្រាស់ថវិកាកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី។ ឯកឧត្តម​បញ្ជាក់​ថា​ សូមជម្រាបថាក្រុមការងាររបស់ក្រសួងសាធារណការ

  • រដ្ឋាភិបាលថៃ នឹងគិតពន្ធលើប្រាក់ចំណូលចំពោះអ្នកលក់តាមអ៉ីនធឺណេត influencers, YouTubers និង freelancers សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2020 Khmernote

    នាយកដ្ឋានប្រាក់ចំណូលថៃ​មានគោលបំណងទាញបុគ្គលចំនួន ៥០០,០០០នាក់ ចូលទៅក្នុងប្រព័ន្ធពន្ធរួមមានទាំងអ្នកលក់តាមអ៉ីនធឺណេត influencers, YouTubers និង freelancers។ យោងតាមសារព័ត៌មាន Bangkok Post ការពង្រីកពន្ធលើប្រាក់ចំណូលនេះ គឺសំដៅបង្កើតភាពត្រឹមត្រូវនៅក្នុងប្រព័ន្ធពន្ធ ព្រោះ​នៅមាន​មនុស្សជាច្រើនដែលមិនត្រូវ​បានយកពន្ធលើប្រាក់ចំណូល នេះបើយោងតាមប្រសាសន៍របស់អគ្គនាយករងគឺលោក Ekniti Nitithanprapas។ ជាក់ស្ដែងបើតាមការស្ទង់មតិដំបូងដោយនាយកដ្ឋានប្រាក់ចំណូលបានរកឃើញថា មានមនុស្សចំនួន ៦ លាននាក់ដែលត្រូវបានគេដកចេញពីប្រព័ន្ធពន្ធ។ ដូច្នេះហើយនាយកដ្ឋានបានកំណត់គោលដៅដើម្បីរាប់បញ្ចូលមនុស្សប្រមាណ ៥០០,០០០ នាក់នៅក្នុងប្រព័ន្ធពន្ធ។ ទីភ្នាក់ងារនេះគ្រោងនឹងអនុញ្ញាតឱ្យបុគ្គលដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រសិនបើមនុស្សណាម្នាក់ ឬ ប្រតិបត្តិករអាជីវកម្មណាមួយមិនត្រូវបានបង់ពន្ធឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះនាយកដ្ឋានក៏នឹងប្រើទិន្នន័យវិភាគ ដើម្បីវិភាគព័ត៌មានដែលមានស្រាប់ និងស៊ើបអង្កេតលើការបង់ពន្ធស្ទួនផងដែរ។ លោក Ekniti បានមានប្រសាសន៍ថា ប្រតិបត្តិករអាជីវកម្មទាំងអស់គួរតែបង់ពន្ធត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា

  • ក្រុមហ៊ុនផលិតឱសថដ៏ធំមួយរបស់អាមេរិក បានប្រកាសថាវ៉ាក់សាំងការពារជំងឺ Covid-19 របស់ខ្លួនមានប្រសិទ្ធភាពដល់ទៅ ៩៤.៥% អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 17, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សរដ្ឋអាមេរិក Moderna កាលពីពេលថ្មីៗនេះបានប្រកាសថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនប្រឆាំងនឹងជំងឺ Covid-19 មានប្រសិទ្ធភាព ៩៤.៥% ដែលនេះជាការរកឃើញដ៏ធំទី២ ក្នុងការពិសោធន៍វ៉ាក់សាំង។ Moderna បានចេញលទ្ធផលដំបូងពីការសាកល្បងព្យាបាល ដែលមានអ្នកចូលរួមជាង ៣ ម៉ឺននាក់បន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីសប្តាហ៍មុនបាននិយាយថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាព ៩០% ។ ទន្ទឹមនឹងនេះ លោក Stephane Bancel នាយកប្រតិបត្តិរបស់ Moderna មានប្រសាសន៍ថា « ការវិភាគបណ្តោះអាសន្នវិជ្ជមាននេះ គឺបានមកពីការសិក្សាដំណាក់កាលទី៣ របស់យើងបានផ្តល់ឱ្យយើងនូវសុពលភាពនៃការព្យាបាលដំបូងដែលវ៉ាក់សាំងរបស់យើងអាចការពារជំងឺ Covid-19 រួមទាំងជំងឺធ្ងន់ធ្ងរផងដែរ

  • ពិសេសណាស់! ផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវជំរុញការស្ថាបនាឱ្យរួចរាល់ក្នុងរយៈពេល ១៣ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2020 Khmernote

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប នឹងត្រូវជំរុញការស្ថាបនាឱ្យរួចរាល់ក្នុងរយៈពេល១៣ខែ បន្ទាប់ពីរាជរដ្ឋាភិបាលបើកសម្ពោធ ការដ្ឋានសាងសង់នៅចុងខែវិច្ឆិកានេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើ គុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក។ ឯកឧត្តម បន្តថា ការសាងសង់នេះ ត្រូវបានបែងចែកជា៤ប្រភេទ

  • ប្រជាជនថៃប្រមាណ ២ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍នឹងលែងមានការងារធ្វើ ប្រសិនរឿងមួយនេះនៅតែបន្តកើតឡើង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 16, 2020 Khmernote

    សមាគមន៍ភ្នាក់ងារទេសចរណ៍ថៃ (ATTA) ជឿជាក់ថា ប្រជាជនថៃប្រមាណ ២ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍នឹងលែងមានការងារធ្វើ ប្រសិនបើអ្នកទេសចរបរទេសមិនត្រឡប់មកប្រទេសថៃវិញក្នុងចំនួនដ៏ច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand នាថ្ងៃទី១៦ ខែវិច្ឆិកា នេះ។ ប្រធានសមាគមន៍ (ATTA) លោក Wichit Prakobkosol បានដាក់ញត្តិមួយជាមួយក្រសួងទេសចរណ៍ និងកីឡាដោយស្នើសុំឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានការចូលរបស់អ្នកដំណើរពីខេត្តចំនួន ២២ នៅក្នុងប្រទេសចិនដែលមានសុវត្ថិភាពពី Covid-19 ដើម្បីជួយរក្សាការងារជូនដល់ប្រជាជន។ លោក​ Prakobkosol បានឲ្យដឹងថា​ បណ្ដាខេត្តដែល (ATTA) រំពឹងបំផុតនោះគឺមាន Zhejiang, Anhui, Chongqing,

  • ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូងចំណាយប្រាក់ ១.៦ ពាន់ដុល្លារ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Asiana Airlines និងបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី ១៥ នៅលើពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 16, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងចំណាយ ១.៨ ទ្រីលានវ៉ុន (១.៦២ ពាន់លានដុល្លារ) ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines Inc ក្នុងកិច្ចព្រមព្រៀងដែលនឹងបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី ១៥ របស់ពិភពលោក។ យោងតាមទិន្នន័យពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានឱ្យដឹងថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនពីររបស់កូរ៉េខាងត្បូង នឹងបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី ១៥ លើពិភពលោកដោយផ្អែកលើរង្វាស់នៃឧស្សាហកម្មដែលហោះហើរបានចម្ងាយរាប់គីឡូម៉ែត្រ។ គួរឱ្យដឹងផងដែរថា តម្លៃភាគហ៊ុនរបស់ Asiana បានកើនឡើង ២៨.៧% នៅក្នុងការធ្វើពាណិជ្ជកម្មកាលពីថ្ងៃចន្ទ ខណៈពាលដែលតម្លៃរបស់ Korean Air Lines បានកើនឡើង ៨.៤% ៕