ព័ត៌មានចុងក្រោយ
  • ថៃត្រៀមថវិកា ២០០ លានដុល្លារដើម្បីទិញវ៉ាក់សាំងការពារជំងឺ Covid-19 ពីក្រុមហ៊ុនផលិតឱសថអង់គ្លេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 19, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃ បានផ្តល់ការអនុញ្ញាតឱ្យក្រសួងសុខាភិបាលចំណាយថវិកាចំនួន ៦ ពាន់លានបាត (២០០ លានដុល្លារ) និងបម្រុងទុកវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២៦ លានដូសដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា ថវិកាទាំងនេះនឹងបានមកពីថវិកាបន្ទាន់របស់ខ្លួន ដែលត្រូវបានបម្រុងទុកសម្រាប់លទ្ធកម្មវ៉ាក់សាំងដែលកំពុងត្រូវបានសាកល្បងដោយក្រុមហ៊ុនឱសថ។ លោក Anucha បន្តថា រដ្ឋាភិបាលនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចាប់តាំងពីក្រសួងសុខាភិបាលបានចុះ MoU ជាមួយក្រុមហ៊ុន ហើយខ្លួនបានយល់ព្រមផលិតវ៉ាក់សាំងនេះដោយសហការជាមួយក្រុមហ៊ុនថៃ Siam Bioscience ។ រដ្ឋាភិបាល បានណែនាំវិទ្យាស្ថានវ៉ាក់សាំងជាតិឱ្យទិញវ៉ាក់សាំងការពារជំងឺ Covid-19

  • ក្រៅពីគម្រោងផ្លូវ ៣៨ខ្សែ ផ្លូវ ៣៣ ខ្សែទៀតក្នុងខេត្តសៀមរាបគ្រោងជួសជុលជាបន្តបន្ទាប់ ក្រោយពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 19, 2020 Khmernote

    សៀមរាប៖ មន្ទីរអភិឌ្ឍន៍ជនបទខេត្តសៀមរាបគ្រោងជួសជុលផ្លូវថ្នល់ចំនួន ៣៣ខ្សែ ជាបន្តបន្ទាប់ ក្រោយរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ក្នុងចំណោមផ្លូវថ្នល់ជនបទចំនួន ៣៣ខ្សែដែលបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ក្រុមការងារជំនាញរបស់មន្ទីរបានសិក្សារួចរាល់ហើយ ហើយគ្រោងនឹងជួសជុលជាបន្តបន្ទាប់ចំនួន២១ខ្សែ ស្មើនឹង ១៩៦គីឡូម៉ែត្រ។ ចំណែកខ្សែផ្លូវផ្សេងៗទៀត ក៏ស្ថិតក្នុងគម្រោងជួសជុលដូចគ្នា ប៉ុន្តែនឹងចាប់ផ្តើមក្នុងអំឡុងចុងឆ្នាំ២០២០នេះ ពីព្រោះក្រសួងនិងមន្ទីរកំពុងស្វែងរកថវិកាដើម្បីដំណើរការជួសជុល។ លោកបានបន្តថា គម្រោងជួសជុលផ្លូវថ្នល់ទាំងនោះ ធ្វើឡើងដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលប្រាស្រ័យការធ្វើដំណើរទៅមក លើខ្សែផ្លូវដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ។ យើងបានជ្រើសរើសខ្សែផ្លូវខូចខាត ដែលដាច់ចរាចរណ៍អត់កើត យើងហៅថាផ្លូវជួសជុលស្តារបន្ទាន់ ក្រោយពេលចុះពិនិត្យជាក់ស្តែង ឃើញថាផ្លូវដែលចំាបាច់ត្រូវជួសជុលបន្ទាន់មានតែ ២១ខ្សែប៉ុណ្ណោះ

  • មហាសេដ្ឋីបង្កើតដោយខ្លួនឯង Steve Siebold ៖ ១១ យ៉ាងដែលត្រូវលះបង់ ប្រសិនបើអ្នកចង់ក្លាយជាសេដ្ឋី គំនិតអប់រំ បុគ្គលជោគជ័យ
    គំនិតអប់រំ បុគ្គលជោគជ័យ
    គំនិតអប់រំ បុគ្គលជោគជ័យ November 18, 2020 Khmernote

    បើយោងទៅតាមមហាសេដ្ឋីបង្កើតដោយខ្លួនឯងលោក Steve Siebold មនុស្សគ្រប់រូបសុទ្ធតែមានឱកាសដើម្បីក្លាយជាមហាសេដ្ឋី ហើយដើម្បីក្លាយជាអ្នកដែលពូកែរកលុយ មិនខុសពីក្លាយជាអ្នកដែលពូកែលេងហ្គោល អ្នកអាចសម្រកទម្ងន់បាន ឬ អ្នកដែលអាចរៀនភាសាទី២ បានយ៉ាងស្ទាត់ជំនាញ។ គាត់បាននិយាយថា ភាពជោគជ័យមិនលេចចេញជារូបរាងទេ ដូចជាអ្វីៗនៅក្នុងជីវិតដែរ ប្រសិនបើអ្នកចង់ក្លាយជាសេដ្ឋីឱកាសអ្នកនឹងត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅ និងការលះបង់ខ្លះ ហើយនេះ ជារឿង ១១ យ៉ាងដែលអ្នកមានបានលះបង់៖ ១.គិតតូច៖ លោក Siebold សរសេរថា « គោលដៅធំរបស់មនុស្ស គឺប្រាក់ ពោលត្រូវចូលនិវត្តន៍នៅអាយុ ៦៥ ឆ្នាំ ហើយសង្ឃឹមថានឹងមានប្រាក់គ្រប់គ្រាន់ដើម្បីរស់នៅរហូតដល់ពួកគេស្លាប់” ។ លោកបាននិយាយ ថាកុំខ្លាចក្នុងការគិតធំ។ នៅទីបំផុតមនុស្សជាមធ្យមមានអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីរកលុយបានច្រើនជាងពួកគេអាចចំណាយបាន។

  • ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ កំពុងត្រៀមខ្លួនក្នុងការដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺ Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 18, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន កំពុងត្រៀមខ្លួនដើម្បីរៀបចំកន្លែងដឹកជញ្ជូន និងស្តុកទុកក្នុងសីតុណ្ហភាពត្រជាក់បំផុត ដើម្បីដឹកវ៉ាក់សាំងការពារជំងឺ Covid-19 ដែលបង្កើតដោយ Pfizer និង Moderna ដោយកម្រិតថ្នាំរបស់ពួកគេត្រូវការទុកក្នុងកន្លែងត្រជាក់ខ្លាំង នឹងទំនងជាស្ថិតក្នុងចំណោមវ៉ាក់សាំងដំបូងគេដែលត្រូវបានចែកចាយ។ ការស្ទង់មតិនាពេលថ្មីៗនេះ ដោយសមាគមដឹកទំនិញតាមអាកាស និងក្រុមអ្នកដឹកជញ្ជូនថ្នាំបានរកឃើញថា មានតែអ្នកចូលរួមចំនួន ១៥% ប៉ុណ្ណោះដែលបានត្រៀមដឹកទំនិញនៅសីត្ហភាព ៧០ អង្សាសេ (-៩៤°F) ដែលតម្រូវតាមវ៉ាក់សាំងរបស់ Pfizer ខណៈពេលដែលប្រហែល ៦០% អាចទុកបានដល់ទៅ -២០ អង្សាសេតាមតម្រូវការរបស់ Moderna ។ ជាធម្មតាក្រុមហ៊ុនអាកាសចរណ៍ ប្រើកុងតឺន័រដែលមានសំភារៈត្រជាក់ដូចជាទឹកកកស្ងួត ដើម្បីដឹកជញ្ជូនផលិតផលឱសថ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ខ្លះមិនមានការគ្រប់គ្រងសីតុណ្ហភាពធ្វើឱ្យផលិតផលងាយនឹងខូចគុណភាព ដែលមិនបានមើលឃើញទុកជាមុនដូចជាការពន្យាពេលហោះហើរ។

  • ឧស្សហកម្មទេសចរណ៍របស់ឥណ្ឌូនេស៊ី ខាតបង់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារដោយសារកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 18, 2020 Chan Sreyny

    ការខាតបង់នៅក្នុងឧស្សាហកម្មទេសចរណ៍របស់ឥណ្ឌូនេស៊ី ដោយសារជំងឺរាតត្បាត Covid-19 បានកើនឡើងដល់ជាង ១០០ ទ្រីលានរូ៉ពី (៧.១ ពាន់លានដុល្លារ) ។ ទិន្នន័យសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូណេស៊ី (PHRI) បានបង្ហាញថា ស្ថានភាពបច្ចុប្បន្នបានធ្វើឱ្យមានការបញ្ឈប់យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មនេះ ដោយមាននិយោជិកសណ្ឋាគារប្រហែល ៥៥០,០០០នាក់ ឬប្រហែល ៧៨.៥% នៃកម្មករ និយោជិកដែលបានចុះបញ្ជីសរុបនៅក្នុងឧស្សាហកម្មនេះបានកាត់បន្ថយប្រាក់ខែ ឬបញ្ឈប់ការងារ។ PHRI បាននិយាយថា នៅក្នុងឧស្សាហកម្មភោជនីយដ្ឋានប្រហែល ១ លាននាក់នៃបុគ្គលិកភោជនីយដ្ឋានដែលបានចុះឈ្មោះចំនួន ១ លាន ៥ សែននាក់ក៏ត្រូវបានផ្អាក ឬបញ្ឈប់ការងារតាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះនៅឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនេះ ប្រធាន PHRI

  • លោក ចូ បៃដិន សន្យាបង្កើតការងារថ្មីចំនួន ៣លានកន្លែង និងកែលំអលក្ខខណ្ឌការងារដោយដំឡើងប្រាក់ឈ្នួលអប្បបរមា ដើម្បីកសាងសេដ្ឋកិច្ចរបស់អាមេរិកឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 18, 2020 Khmernote

    ប្រធានាធិបតីអាមេរិកថ្មីគឺលោក ចូ បៃដិន បានគូសបញ្ជាក់ពីផែនការរបស់លោក ដើម្បីកសាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញដែលត្រូវបំផ្លាញដោយជំងឺរាតត្បាត Covid-19។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីច័ន្ទនៅឯរដ្ឋ Delaware បន្ទាប់ពីលោកបានធ្វើសន្និសិទវីដេអូជាមួយនាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុនធំៗរបស់អាមេរិករួមទាំង General Motors និង Microsoft លោក បៃដិន បាននិយាយថា លោកនឹងផ្ដល់ការសង្រ្គោះបន្ទាន់ភ្លាមៗ ហើយចាំបាច់ត្រូវ​ធ្វើយ៉ាងឆាប់រហ័សបំផុត សម្រាប់ជនជាតិអាមេរិករាប់លាននាក់ដែលបានបាត់បង់ប្រាក់ចំណូល ឬ បាត់បង់ការងារ។ ប្រធានាធិបតីរូបនេះ បានកត់សម្គាល់ថា ផែនការសេដ្ឋកិច្ចរបស់លោករួមមានការលើកទឹកចិត្តសម្រាប់អ្នកទិញរថយន្តដែលផលិតក្នុងស្រុក និងផលិតផលផ្សេងទៀតក៏ដូចជាវិនិយោគ ៣០០ ពាន់លានដុល្លារទៅក្នុងឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីៗ។ ជាមួយគ្នានេះ លោក បៃដិន បានសន្យាថានឹងបង្កើតការងារថ្មីចំនួន ៣លាននាក់ និងកែលំអលក្ខខណ្ឌការងារដោយដំឡើងប្រាក់ឈ្នួលអប្បបរមា

  • បទប្បញ្ញត្តិថ្មី អ្នកបើកបរតាក់ស៊ីនៅថៃ អាចគិតថ្លៃបន្ថែមទៅលើអ្នកដំណើរ សម្រាប់ឥវ៉ាន់ធំៗចាប់ពីពេលនេះតទៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 18, 2020 Khmernote

    អ្នកបើកតាក់ស៊ីនៅក្នុងទីក្រុងបាងកកបច្ចុប្បន្ននេះ ត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមគិតថ្លៃបន្ថែមលើអ្នកដំណើរសម្រាប់ឥវ៉ាន់ធំៗ ដោយគិតចាប់ពីតម្លៃ ២០ ដល់ ១០០ បាត (ប្រហែលពី ០.៦០ដុល្លារ ដល់ ៣.៣០ ដុល្លារ) ក្នុងមួយកញ្ចប់។ យោងតាមបទប្បញ្ញត្តិថ្មីអ្នកបើកបរតាក់ស៊ី ត្រូវប្រាប់អ្នកដំណើរអំពីថ្លៃដើមបន្ថែមមុនពេលជិះ នេះ​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Thaiger កាលពីពេលថ្មីៗនេះ។ សម្រាប់កញ្ចប់ឥវ៉ាន់ ឬ កាបូបធំៗដែលមានទំហំចាប់ពី ២៦អ៉ីញ នឹងត្រូវគិតថ្លៃបន្ថែមចំនួន ២០បាត (ប្រហែល ០.៦០សេន) ហើយទំហំដែលលើសពី ៥០ អ៉ីញនឹងត្រូវគិតថ្លៃ១០០ បាត (ប្រហែល ៣.៣០ ដុល្លារ)។

  • ក្រុមហ៊ុនផលិតឱសថ Pfizer របស់អាមេរិកចាប់ផ្ដើមកម្មវិធីចែកចាយសាកល្បងនូវវ៉ាក់សាំងការពារជំងឺ Covid-19 ក្នុងរដ្ឋចំនួន ៤ នៅអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 18, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតឱសថ Pfizer របស់សហរដ្ឋអាមេរិក បានបង្កើតកម្មវិធីចែកចាយសាកល្បងសម្រាប់វ៉ាក់សាំងការពារជំងឺ COVID-19 ពិសោធរបស់ខ្លួនក្នុងរដ្ឋចំនួន ៤ នៅអាមេរិក។ វ៉ាក់សាំងរបស់ Pfizer ដែលត្រូវបានបង្ហាញថា មានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារជំងឺ Covid-19 ដោយផ្អែកលើទិន្នន័យដំបូង ដែលតម្រូវឱ្យដឹកជញ្ជូន និងរក្សាទុកក្នុងសីតុណ្ហភាព -៧០ អង្សាសេ ពោលគឺទាបជាងកំរិតវ៉ាក់សាំងវ៉ាក់សាំងដទៃទៀតដែលរក្សាទុកក្នុងសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ។ Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « យើងសង្ឃឹមថា លទ្ធផលដែលទទួលបានពីអ្នកសាកល្បងការចាក់វ៉ាក់សាំងនេះ នឹងក្លាយជាគំរូមួយសម្រាប់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលអន្តរជាតិនៅពេលពួកគេត្រៀមអនុវត្តកម្មវិធីវ៉ាក់សាំងការពារជំងឺ Covid-19 »។