- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2020 Chan Sreyny
រដ្ឋភាគខាងត្បូងនៃប្រទេសអូស្រ្តាលី បានចាប់ផ្តើមការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅលើពិភពលោក នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែវិច្ឆិកា ជាមួយនឹងការហាមឃាត់ការធ្វើលំហាត់ប្រាណនៅខាងក្រៅ និងសូម្បីតែការដើរហើរបស់សត្វឆ្កែក៏ត្រូវបានហាមឃាត់ផងដែរ ខណៈពេលដែលអូស្ត្រាលីព្យាយាមទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាត Covid-19 ។ សាលារៀន សាកលវិទ្យាល័យ ហាងកាហ្វេ និងភោជនីយដ្ឋានត្រូវបានបិទ ពិធីមង្គលការ និងពិធីបុណ្យសពត្រូវបានហាមឃាត់ហើយការពាក់ម៉ាស់គឺជារឿងចាំបាច់បំផុត។ អាជ្ញាធរបាននិយាយថា ក្នុងរយៈពេល ៦ថ្ងៃមានតែមនុស្សម្នាក់ក្នុងគ្រួសារប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះជារៀងរាល់ថ្ងៃ ហើយត្រូវតែហេតុផលចាំបាច់ទើបអាចចេញទៅក្រៅបាន។ លោក Steven Marshall នាយករដ្ឋមន្រ្តីអូស្ត្រាលីបាននិយាយថា « ជំងឺរាតត្បាតដែលកំពុងតែសាយភាយគឺអាក្រក់ណាស់ ព្រោះភាគច្រើននៃអ្នកដែលឆ្លងមិនបានបង្ហាញរោគសញ្ញាអ្វីទាំងអស់ »។ លោកបន្តថា « វាពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ពីព្រោះអ្នកដែលឆ្លងជំងឺមិនបង្ហាញរោគសញ្ញាដូចដែលយើងធ្លាប់មាននោះទេ
- អាជីវកម្មអាជីវកម្ម November 19, 2020 Khmernote
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 MAX ត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការហោះហើរឡើងវិញ ក្រោយត្រូវផ្អាកបន្ទាប់ពីជួបឧប្បត្តិហេតុធ្លាក់យន្តហោះចំនួនពីរ ២ដងនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៨ និងនៅប្រទេសអេត្យូពីនៅឆ្នាំ ២០១៩ បានសម្លាប់មនុស្សចំនួន ៣៤១ នាក់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកបានប្រកាសដកបម្រាមហោះហើរទូទាំងពិភពលោកលើយន្ដហោះដឹកអ្នកដំណើរ Boeing 737 MAX បន្ទាប់ពីខ្លួនបានធ្វើការហាមឃាត់ក្រោយការធ្លាក់ផ្ទួនៗគ្នា។ ប្រភពដដែលបានបន្តឲ្យដឹងថា របាយការណ៍របស់សភាអាមេរិកបានកត់សម្គាល់ថា ក្រុមហ៊ុនប៊ូអ៊ីងបានប្រញាប់ប្រញាល់អភិវឌ្ឍយន្តហោះ 737 MAX ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងអ៊ឺរ៉ុបរបស់ខ្លួនគឺ Airbus ។ របាយការណ៍ដដែលក៏បានចង្អុលបង្ហាញអំពីប្រព័ន្ធសុវត្ថិភាពដែលមានកំហុសដើម្បីវាស់ស្ទង់ទីតាំងជ្រុង ក៏ដូចជាការត្រួតពិនិត្យមិនគ្រប់គ្រាន់ដោយ FAA ហើយ FAA
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2020 Chan Sreyny
យោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា បំណុលជាសកលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២៧៧ ទ្រីលានដុល្លារនៅដំណាច់ឆ្នាំនេះ ខណៈពេលដែលរដ្ឋាភិបាល និងក្រុមហ៊ុននានាបន្តចំណាយដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ IIF ដែលមានសមាជិករបស់ខ្លួនរួមបញ្ចូលទាំងធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាង ៤០០ នៅទូទាំងពិភពលោកបាននិយាយថា បំណុលបានកើនឡើងពីចំនួន ១៥ ទ្រីលានដុល្លារនៅឆ្នាំនេះដល់ ២៧២ ទ្រីលានដុល្លារគិតត្រឹមខែកញ្ញា។ IIF បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា « មានភាពមិនប្រាកដប្រជាគួរឱ្យកត់សម្គាល់អំពីរបៀប ដែលសេដ្ឋកិច្ចពិភពលោកអាចធ្វើឱ្យប្រសើរឡើងនាពេលអនាគត ដោយគ្មានផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ច »។ បំណុលរបស់សហរដ្ឋអាមេរិកសរុបនឹងឈានដល់ ៨០ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២០ ពោលគឺកើនឡើងពី ៧១ ទ្រីលានដុល្លារក្នុងឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2020 Khmernote
China Town ដែលល្បីល្បាញទូទាំងពិភពលោក ហើយមាននៅប្រទេសជាច្រើន នឹងលេចវត្តមាននៅកម្ពុជាជាលើកដំបូងក្នុងខេត្តសៀមរាប ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ណាហ្គា ខប (Naga Corp) នៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មីមួយរបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក។ ក្រុមហ៊ុន ណាហ្គា ខប (Naga Corp) កាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួននឹងអភិវឌ្ឍគម្រោងរមណីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា « បឹងអង្គរអច្ឆរិយៈ ឬ Angkor Lake of Wonder » ហៅកាត់ថា (ALOW) ដោយមិនរាប់បញ្ចូលនូវសេវាកម្មល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប និងភ្នំពេញ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2020 Chan Sreyny
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរទៅប្រទេសជប៉ុនបានធ្លាក់ចុះ ៩៨.៩% នៅក្នុងខែតុលា បើធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ២៧,៤០០នាក់ និងមានការធ្លាក់ចុះរយៈពេល ១៣ ខែជាប់ៗគ្នាដោយសារជំងឺរាតត្បាត Covid-19 ។ នេះជាលើកដំបូងដែលចំនួននេះបានកើនលើសពី ២០,០០០នាក់ ក្នុងរយៈពេល ៧ ខែដោយសាររដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតការចូលក្នុងប្រទេស និងតំបន់ចំនួន ១៥៩ ។ ចំនួននេះ ស្ថិតនៅក្នុងនិន្នាការកើនឡើងចាប់តាំងពីបានធ្លាក់ចុះដល់ ១,៦៦៣នាក់ នៅក្នុងខែឧសភា ដែលជាកម្រិតទាបបំផុតនៅឆ្នាំនេះ ដោយសាររដ្ឋាភិបាលបានដកភាពអាសន្ននៅចុងខែឧសភា។ ភ្ញៀវទេសចរមកពីប្រទេសវៀតណាមមានចំនួនសរុប ៦,២០០នាក់ បន្ទាប់មកគឺមកពីប្រទេសចិនចំនួន ៤,៥០០នាក់ មកពីកូរ៉េខាងត្បូងចំនួន ២,០០០នាក់ និងមកពីប្រទេសថៃចំនួន ១,៤០០នាក់។ ចាប់តាំងពីថ្ងៃទី
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2020 Khmernote
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការងារចាក់កៅស៊ូនៅលើផ្លូវចំនួន ៣៤ខ្សែនៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមនៅខែធ្នូ ហើយគ្រោងបញ្ចប់ការស្ថាបនានៅមុនពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីប្រែក្លាយខេត្តនេះ ទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងខេត្តព្រះសីហនុមកដល់ពេលនេះ ស្ទើរតែជិតរួចរាល់ហើយនៅតែការចាក់កៅស៊ូ ដែលគ្រោងនឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះពាក់ព័ន្ធការរៀបចំក្រាលខឿនថ្មក្រានីត សម្រេចបានជាង ៩០% ក្រាលកម្រាលថ្មក្រានីតសម្រាប់ផ្លូវថ្មើរជើង សា្ថបនាបាន ៧៥% បង្គោលភ្លើងសាធារណៈបានជាង ៩០% ការដាំដើមឈើ និងផ្កាលម្អ បានជាង៦០% និងការដាក់លូរណបបានជាង៩០% ដោយឡែកស្លាកសញ្ញា ចរាចរណ៍និងបំពាក់កាមេរ៉ាសុវត្ថិភាព កំពុងតែបន្តធ្វើជាបណ្តើរៗ ។
- ទេសចរណ៍ទេសចរណ៍ November 19, 2020 Khmernote
ក្រសួងទេសចរណ៍បានជំរុញដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីឱ្យវិស័យនេះមានភាពប្រក្រតីឡើងវិញនិងកាន់តែរីកចម្រើនទៅមុខ។ លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំឱ្យបានសកម្មនិងទូលំទូលាយពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទេសចរណ៍។ លោកបញ្ជាក់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារដល់ ប្រជាពលរដ្ឋ និងចូលរួមថែរក្សាបរិស្ថានជាដើម។ លោកបានបន្តថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចាប់យកនូវការអភិវឌ្ឍទីផ្សារ ទេសចរណ៍ តាមបែបឌីជីថលឱ្យបានសកម្មនិងខិតខំរៀបចំក្រមប្រតិបត្តិក្រុមវិជ្ជាជីវៈ និងបង្កើនការបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ការអប់រំពីអ្វីគួរធ្វើ និង អ្វីមិនគួរធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរ
- អាជីវកម្មអាជីវកម្ម November 19, 2020 Chan Sreyny
តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺ ក្រោមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ កំពុងកើនឡើងនៅក្នុងទីផ្សារក្នុងស្រុក និងបរទេសព្រោះសមាគមកំពុងទទួលបានទីផ្សារបន្ថែមនៅប្រទេសឥណ្ឌា។ លោក សម សារឿន ប្រធានសមាគមបានឱ្យដឹងថា បរិមាណស្ករត្នោតដែលបាននាំចេញនៅរដូវក្រោយនឹងខ្ពស់ជាងនេះ ព្រោះទីផ្សារថ្មីគឺឥណ្ឌា ទើបដាក់ការបញ្ជាទិញ ១០០តោន។ ដោយមានសមាជិក ១៧០ នាក់សមាគមអាចផលិតស្ករត្នោតបានប្រហែល ២៥០តោន ក្នុងមួយរដូវដោយចាប់ផ្តើមពីខែធ្នូ ដល់ខែឧសភា។ លោកបន្តថា ស្ករត្នោតពាក់កណ្តាលពីសមាគមគឺសម្រាប់នាំចេញ។ លោកបន្ថែមថា ស្ករត្នោតទទួលបានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបដូចជា បារាំងនាំចូលស្ករត្នោត ២០តោន ជារៀងរាល់ឆ្នាំពីសមាគម។ ស្ករត្នោតកំពង់ស្ពឺផលិតនៅស្រុកចំនួន ៣ គឺ ២ នៅខេត្តកំពង់ស្ពឺ និងមួយនៅខេត្តកណ្តាលត្រូវបានចុះបញ្ជីជាផលិតផលការពារដោយសហគមន៍អ៊ឺរ៉ុបកាលពីខែមេសា ឆ្នាំ ២០១៩ ។










