ព័ត៌មានចុងក្រោយ
  • ក្រោយប្រកាសក្ស័យ​ធន AirAsia Japan ក៏ប្រកាសផងដែរថា ខ្លួនមិនមានលទ្ធភាពក្នុងការសងប្រាក់ថ្លៃសំបុត្រយន្តហោះដល់អតិថិជនវិញឡើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 20, 2020 Khmernote

    ក្រុមមេធាវីអាកាសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group របស់ប្រទេសជប៉ុនបានឲ្យដឹងថា បន្ទាប៉ពីប្រកាសក្ស័យធនកាលពីដើមសប្ដាហ៍នេះមក ក្រុមហ៊ុនអាកាសចរណ៍នេះមិនមានលទ្ធភាពក្នុងការសងប្រាក់ថ្លៃសំបុត្រយន្តហោះដល់អតិថិជនដែលមានចំនួន ២៣,០០០ សន្លឹកវិញទេ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា បំណុលសរុបរបស់ខ្លួនមានចំនួន ២១.៧ ពាន់លានយ៉េន (២០៨ លានដុល្លារ) ខណៈតម្លៃសំបុត្រសរុបដែលមិនទាន់ត្រូវសងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥២០ លានយ៉េន រួមទាំងសំបុត្រដែលបានទិញតាមរយៈទីភ្នាក់ងារទេសចរណ៍។ លោក Tamotsu Ueno មេធាវីដែលត្រូវបានតែងតាំងដោយតុលាការដោះស្រាយការការពារក្រុមហ៊ុនពីម្ចាស់បំណុលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការសងប្រាក់វិញ គឺមិនអាចទៅរួចទេសម្រាប់សំបុត្រប្រហែល ២៣,០០០ សន្លឹកដែលបានទិញដោយផ្ទាល់ពីក្រុមហ៊ុន AirAsia Japan ។ លោកបានបន្តថា ក្រុមហ៊ុន AirAsia Japan នឹងស្នើសុំម្ចាស់ភាគហ៊ុនរួមទាំងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច

  • ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនឡើង ៣១.១% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 20, 2020 Chan Sreyny

    ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនកើនឡើង ៣១.១% បើធៀបនឹងឆ្នាំមុនដែលនេះបង្ហាញឱ្យឃើញពីសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ បើយោងតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេលគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ បរិមាណកុងតឺន័រនាំចេញ និងនាំចូលសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចំនួន ៣៦,២០៦ បានកើនឡើង ២៩.២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលសរុបមានចំនួន ១,២៧៣ លានដុល្លារអាម៉េរិក បានកើនឡើង ៣១.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនស្មើនឹង ១០៣% នៃទំហំនៃការនាំចេញ និងនាំចូលសរុបនាឆ្នាំ២០១៩ នេះបើយោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ចំពោះការកើនឡើងទាំងនេះ គឺជាសមទ្ធផលដ៏គួរឱ្យរំភើបចិត្តដែលទទួលបានក្នុងស្ថានភាពធ្ងន់ធ្ងរខណៈពេលដែលជំងឺ

  • កសិករប្រមាណជា ១០០ គ្រួសារក្នុងខេត្តសៀមរាប ចាប់យករបរដាំខ្ទឹមសន្លឹកលក់អស់ ២០ឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារជៀសវាងការចំណាកស្រុក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 20, 2020 Khmernote

    កសិករប្រមាណជា ១០០គ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានប្រកបរបរដាំខ្ទឹមសន្លឹកលក់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងអាចរកប្រាក់ចំណូលបានគួរសម ដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ។ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន អ្នកស្រី ជឿន គឹមស៊ិប អាយុ ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងបានលើកឡើងថា អ្នកស្រីប្រកបរបរដាំខ្ទឹមនេះ រយៈពេលប្រមាណជា ២០ឆ្នាំមកហើយ ដោយក្នុងមួយខែអាចរកចំណូលបានគិតជាមធ្យមប្រមាណ ជាង ៣លានរៀល ដែលធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក​ស្រីបន្តថា​៖ « ផ្ទៃដីដាំខ្ទឹមរបស់ខ្ញុំមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ បើខែវស្សា ១ខែ ឬ ២៨ថ្ងៃអាចប្រមូលផលបាន បើខែប្រាំង ១ខែ១០ថ្ងៃ

  • ជំនួយក៏ជួយ ប្រាក់កម្ចីក៏ផ្ដល់! ជប៉ុន ផ្ដល់ឥណទានសម្បទានជាង ២០០ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងឆ្លើយតបនឹងវិបត្តិកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 20, 2020 Khmernote

    រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានទំហំទឹកប្រាក់ ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦ លានដុល្លារអាមេរិក)។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនបានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះការផ្ដល់ឥណទានសម្បទាននេះ ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម

  • ការលុបចោលកើនឡើង និងការកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ថយចុះ ខណៈការរាតត្បាតនៃជំងឺ Covid-19 កើនឡើងកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 20, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ United Airlines របស់អាមេរិកបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនបានមើលឃើញការកើនឡើងនៃការលុបចោល និងការថយចុះនៃការកក់សំបុត្រសម្រាប់សប្តាហ៍នេះ ដែលបានបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយសារតែការកើនឡើងនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍មួនេះបាននិយាយថា ខ្លួនបន្តរំពឹងថាប្រាក់ចំណូលសរុបនឹងធ្លាក់ចុះប្រហែល ៦៧% នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ៕ អត្ថបទ៖ នីតា ប្រភព៖ channelnewsasia

  • ជិតបានជិះហើយ! ស្ពានមិត្តភាពកម្ពុជា-ចិន តម្លៃជិត ៥៧ លានដុល្លារ នឹងតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមនឹងទឹកដីនៃខេត្តត្បូងឃ្មុំ នាដើមខែក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 19, 2020 Khmernote

    «ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្មារ» ដែលជាជំនួយរបស់មិត្តចិន តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង១ពាន់ម៉ែត្រមួយនេះ ត្រូវបានគ្រោងចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមក តែងតែជួយមកដល់ប្រទេសកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗទៀតនៅក្នុងប្រទេសកម្ពុជា។ សម្តេចហ៊ុន សែនបានសំដែងនូវក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលស្ពានថ្មីមួយនេះ ដែលកើតមានឡើងក្នុងស្រុកកំណើតរបស់សម្តេចផ្ទាល់ និងជាជំនួយរបស់មិត្តចិន ហើយការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺស្ពានទី៨ហើយ ដែលកន្លងមក មិត្តចិនបានជួយសាងសង់ស្ពាននៅកម្ពុជា ចំនួន៧រួចហើយ

  • កម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 19, 2020 Khmernote

    ប្រទេសកម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ បន្ទាប់ពីប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brextit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សមាគមកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ស្ដីពី សារណែនាំសម្រាប់សមាជិកសមាគម ស្ដីពីកម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេស ដែលបានចេញផ្សាយមុននេះបន្តិច។ សេចក្ដីប្រកាសបានបញ្ជាក់យ៉ាងលម្អិតថា យោងទៅលើផ្នែកនៃអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស (Brextit): វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រទេសអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brextit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា

  • អូស្ត្រាលី ចាប់ផ្តើមធ្វើការចាក់សោរដ៏តឹងរឹងបំផុតមួយក្នុងចំណោមការចាក់សោរនៅលើពិភពលោក ខណៈពេលដែលហាងកាហ្វេ ភោជនីយដ្ឋាន និងពិធីផ្សេងៗត្រូវបិទទាំងអស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 19, 2020 Chan Sreyny

    រដ្ឋភាគខាងត្បូងនៃប្រទេសអូស្រ្តាលី បានចាប់ផ្តើមការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅលើពិភពលោក នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែវិច្ឆិកា ជាមួយនឹងការហាមឃាត់ការធ្វើលំហាត់ប្រាណនៅខាងក្រៅ និងសូម្បីតែការដើរហើរបស់សត្វឆ្កែក៏ត្រូវបានហាមឃាត់ផងដែរ ខណៈពេលដែលអូស្ត្រាលីព្យាយាមទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាត Covid-19 ។ សាលារៀន សាកលវិទ្យាល័យ ហាងកាហ្វេ​ និងភោជនីយដ្ឋានត្រូវបានបិទ ពិធីមង្គលការ និងពិធីបុណ្យសពត្រូវបានហាមឃាត់ហើយការពាក់ម៉ាស់គឺជារឿងចាំបាច់បំផុត។ អាជ្ញាធរបាននិយាយថា ក្នុងរយៈពេល ៦ថ្ងៃមានតែមនុស្សម្នាក់ក្នុងគ្រួសារប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះជារៀងរាល់ថ្ងៃ ហើយត្រូវតែហេតុផលចាំបាច់ទើបអាចចេញទៅក្រៅបាន។ លោក Steven Marshall នាយករដ្ឋមន្រ្តីអូស្ត្រាលីបាននិយាយថា « ជំងឺរាតត្បាតដែលកំពុងតែសាយភាយគឺអាក្រក់ណាស់ ព្រោះភាគច្រើននៃអ្នកដែលឆ្លងមិនបានបង្ហាញរោគសញ្ញាអ្វីទាំងអស់ »។ លោកបន្តថា « វាពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ពីព្រោះអ្នកដែលឆ្លងជំងឺមិនបង្ហាញរោគសញ្ញាដូចដែលយើងធ្លាប់មាននោះទេ