ការលុបចោលកើនឡើង និងការកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ថយចុះ ខណៈការរាតត្បាតនៃជំងឺ Covid-19 កើនឡើងកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក
អាជីវកម្ម November 20, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ United Airlines របស់អាមេរិកបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនបានមើលឃើញការកើនឡើងនៃការលុបចោល និងការថយចុះនៃការកក់សំបុត្រសម្រាប់សប្តាហ៍នេះ ដែលបានបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយសារតែការកើនឡើងនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនអាកាសចរណ៍មួនេះបាននិយាយថា ខ្លួនបន្តរំពឹងថាប្រាក់ចំណូលសរុបនឹងធ្លាក់ចុះប្រហែល ៦៧% នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia