ក្រុមហ៊ុនផលិតឱសថ Pfizer របស់សហរដ្ឋអាមេរិក បានបង្កើតកម្មវិធីចែកចាយសាកល្បងសម្រាប់វ៉ាក់សាំងការពារជំងឺ COVID-19 ពិសោធរបស់ខ្លួនក្នុងរដ្ឋចំនួន ៤ នៅអាមេរិក។ វ៉ាក់សាំងរបស់ Pfizer ដែលត្រូវបានបង្ហាញថា មានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារជំងឺ Covid-19 ដោយផ្អែកលើទិន្នន័យដំបូង ដែលតម្រូវឱ្យដឹកជញ្ជូន និងរក្សាទុកក្នុងសីតុណ្ហភាព -៧០ អង្សាសេ ពោលគឺទាបជាងកំរិតវ៉ាក់សាំងវ៉ាក់សាំងដទៃទៀតដែលរក្សាទុកក្នុងសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ។
Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « យើងសង្ឃឹមថា លទ្ធផលដែលទទួលបានពីអ្នកសាកល្បងការចាក់វ៉ាក់សាំងនេះ នឹងក្លាយជាគំរូមួយសម្រាប់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលអន្តរជាតិនៅពេលពួកគេត្រៀមអនុវត្តកម្មវិធីវ៉ាក់សាំងការពារជំងឺ Covid-19 »។

ទន្ទឹមនឹងនេះ Pfizer បានជ្រើសរើសយករដ្ឋ Mexico, Rhode Island, Tennessee និង Texas សម្រាប់កម្មវិធីនេះ បន្ទាប់ពីពិចារណាលើភាពខុសគ្នារបស់ពួកគេលើទំហំទូទៅ ភាពចម្រុះនៃប្រជាជន ហេដ្ឋារចនាសម្ព័ន្ធនៃការចាក់ថ្នាំបង្ការ នឹងតម្រូវឱ្យដល់បុគ្គលម្នាក់ៗនៅតាមទីប្រជុំជន និងជនបទ។
![]()
Pfizer និងដៃគូរបស់ខ្លួនក្រុមហ៊ុន BioNTech មានកិច្ចព្រមព្រៀងចំនួន ១.៩៥ ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១០០ លានដូសដល់រដ្ឋាភិបាលអាមេរិក ដែលមានជម្រើសក្នុងការទទួលយកនូវថ្នាំបន្ថែមចំនួន ៥០០ លានដូស។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា គូប្រជែងរបស់ Pfizer គឺ Moderna ក៏បានប្រកាសថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនមានប្រសិទ្ធភាព ៩៤.៥% ក្នុងការការពារជំងឺ Covid-19 ដោយផ្អែកលើទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយ ដោយជំរុញក្តីសង្ឃឹមថាវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតនេះអាចត្រៀមសម្រាប់ប្រើប្រាស់ក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


