មហាសេដ្ឋីបង្កើតដោយខ្លួនឯង Steve Siebold ៖ ១១ យ៉ាងដែលត្រូវលះបង់ ប្រសិនបើអ្នកចង់ក្លាយជាសេដ្ឋី
គំនិតអប់រំ បុគ្គលជោគជ័យ November 18, 2020 Khmernote

បើយោងទៅតាមមហាសេដ្ឋីបង្កើតដោយខ្លួនឯងលោក Steve Siebold មនុស្សគ្រប់រូបសុទ្ធតែមានឱកាសដើម្បីក្លាយជាមហាសេដ្ឋី ហើយដើម្បីក្លាយជាអ្នកដែលពូកែរកលុយ មិនខុសពីក្លាយជាអ្នកដែលពូកែលេងហ្គោល អ្នកអាចសម្រកទម្ងន់បាន ឬ អ្នកដែលអាចរៀនភាសាទី២ បានយ៉ាងស្ទាត់ជំនាញ។ គាត់បាននិយាយថា ភាពជោគជ័យមិនលេចចេញជារូបរាងទេ ដូចជាអ្វីៗនៅក្នុងជីវិតដែរ ប្រសិនបើអ្នកចង់ក្លាយជាសេដ្ឋីឱកាសអ្នកនឹងត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅ និងការលះបង់ខ្លះ ហើយនេះ ជារឿង ១១ យ៉ាងដែលអ្នកមានបានលះបង់៖

១.គិតតូច៖ លោក Siebold សរសេរថា « គោលដៅធំរបស់មនុស្ស គឺប្រាក់ ពោលត្រូវចូលនិវត្តន៍នៅអាយុ ៦៥ ឆ្នាំ ហើយសង្ឃឹមថានឹងមានប្រាក់គ្រប់គ្រាន់ដើម្បីរស់នៅរហូតដល់ពួកគេស្លាប់” ។ លោកបាននិយាយ ថាកុំខ្លាចក្នុងការគិតធំ។ នៅទីបំផុតមនុស្សជាមធ្យមមានអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីរកលុយបានច្រើនជាងពួកគេអាចចំណាយបាន។ ដូច្នេះចាប់ផ្តើមគិតដូចជាអ្នកមានធ្វើអញ្ចឹង “ បើមិនមែនអ្នកធ្វើអញ្ចឹង តើអ្នកណាជាអ្នកធ្វើ?”

២.ដាក់ការសង្កត់ធ្ងន់ខ្លាំងពេកលើការសន្សំសំចៃ៖ ខណៈពេលដែលអ្នកមានឱ្យតម្លៃលើសារៈសំខាន់នៃការសន្សំ និងការវិនិយោគ ពួកគេក៏ទទួលស្គាល់ផងដែរថាគន្លឹះដើម្បីទទួលបានភាពមានបានពិតជាត្រូវផ្តោតលើការរកប្រាក់ចំណូល។ លោក Siebold សរសេរថា “ មហាជនផ្តោតការយកចិត្តទុកដាក់លើការសន្សំគូប៉ុង ប័ណ្ណ និងការរស់នៅដោយសន្សំសំចៃ ខណៈពួកគេខកខានឱកាសធំៗ ” ។

៣.ប្រាក់ខែថេរ៖ មហាសេដ្ឋីបង្កើតដោយខ្លួនឯង បាននិយាយថា ប្រជាជនជាមធ្យមជ្រើសរើសទទួលប្រាក់ខែដោយផ្អែកលើប្រាក់ខែថេរ ឬអត្រាម៉ោង។ ទន្ទឹមនឹងនេះអ្នកមានជ្រើសរើសយកប្រាក់ខែដោយផ្អែកលើលទ្ធផល ហើយជាធម្មតាធ្វើការដោយខ្លួនឯង ខណៈអ្នកមានដឹងថា ការងារធ្វើដោយខ្លួនឯង គឺជាផ្លូវលឿនបំផុតទៅរកទ្រព្យសម្បត្តិ។

៤.ការកំណត់ពេលមិនច្បាស់លាស់៖ លុយមិនងាយលេចឡើងទេ ប្រសិនបើអ្នកចង់កសាងទ្រព្យសម្បត្ តិអ្នកត្រូវតែមានគោលដៅច្បាស់លាស់ ផែនការជាក់លាក់ និងពេលវេលាកំណត់។ លោក Siebold សរសេរថា៖ « មនុស្សជាមធ្យមចង់បានរបស់ជាច្រើន ប៉ុន្តែសម្រាប់អ្នកមានវិញ គឺពួកគេផ្តោតអារម្មណ៍ដោយយកចិត្តទុកដាក់លើគោលដៅធំមួយក្នុងពេលតែមួយ និង កំណត់ពេលវេលាចុងក្រោយសម្រាប់សមិទ្ធិផលរបស់ខ្លួន នេះជារបៀបដែលមហាសេដ្ឋីបង្កើតដោយខ្លួនឯងត្រូវបានបង្កើតឡើង»។

៥.ទិញរបស់របរដែលអ្នកមិនមានលទ្ធភាពគ្រប់គ្រន់ក្នុងការទិញ៖ លោក Siebold បានលើកឡើងថា « វណ្ណៈកណ្តាលមានភាពល្បីល្បាញដោយសារការរស់នៅហួសពីសមត្ថភាពរបស់ពួកគេ ។ ពួកគេរកប្រាក់បានតិចតួចដូច្នេះពួកគេត្រូវចំណាយវាទាំងអស់ដើម្បីរស់នៅប្រកបដោយជីវភាពសមរម្យ »។ ជាជាងចំណាយអ្វីគ្រប់យ៉ាងដែលពួកគេរកបាន អ្នកមានមានប្រាក់ចំណូលច្រើន ហើយចំណាយលើខ្លួនឯងជាមុនសិន។ លោក Siebold មានប្រសាសន៍ថា « ជំនួសឱ្យការផ្តោតលើការចំណាយ និងការសន្សំ ចូរផ្តោតលើរបៀបរកប្រាក់បន្ថែម វិនិយោគមួយភាគរយហើយចំណាយអ្វីដែលអ្នកចង់បាន»។

៦.ការកំសាន្ត៖ Siebold សរសេរថា « អ្នកមានគួរតែទទួលបានការអប់រំ ជាជាងការកំសាន្ត » ខណៈពួកគេពេញចិត្តនឹងអំណាចនៃការរៀនសូត្រយូរបន្ទាប់ពីមហាវិទ្យាល័យ ឬ ការអប់រំផ្លូវការណាមួយបានចប់ហើយគាត់ពន្យល់ថា «ដើរចូលទៅក្នុងផ្ទះអ្នកមានម្នាក់ នោះរឿងដំបូងដែលអ្នកនឹងឃើញ គឺបណ្ណាល័យដ៏ទូលំទូលាយនៃសៀវភៅដែលពួកគេបានប្រើដើម្បីអប់រំខ្លួន របៀបក្លាយជាអ្នកជោគជ័យ ខណៈវណ្ណៈកណ្តាលអានប្រលោមលោក កាសែត និងទស្សនាវដ្តីកំសាន្ត »។

៧.ទំនាក់ទំនងអាក្រក់៖ មនុស្សដែលអ្នកចេញក្រៅ និងជជែកជាមួយមានបញ្ហាច្រើនជាងអ្វីដែលអ្នកគិត។ តាមពិតទៅអ្នកណាដែលអ្នកជ្រើសរើសជុំវិញខ្លួនអ្នក នឹងមានឥទ្ធិពលទៅលើទ្រព្យសម្បត្តិរបស់អ្នក។
៨.រស់នៅក្នុងអាតីតកាល៖ លោក Siebold និយាយថា មនុស្សមួយចំនួនមានទំនោរទៅរកថ្ងៃដែលកន្លងហួស ហើយនៅតែគិតគូរមិនឈប់ ខណៈអ្នកមានកំពុងមមាញឹកសុបិនពីអនាគត ហើយមានសុទិដ្ឋិនិយមអំពីអ្វីដែលនឹងកើតឡើង។
៩.ចូលចិត្តអ្វីដែល​ផ្ដល់ភាពងាយស្រួល៖ មនុស្សមួយចំនួនចូលចិត្ត និងចង់ឲ្យខ្លួនស្ថិតក្នុងចំណុចមួយដែលមានភាពងាយស្រួល មិនមានរឿងស្មុកស្មាញ ផ្ទុយទៅវិញអ្នកត្រូវបានរំញោចដោយភាពមិនប្រាកដប្រជា ស្មុគស្មាញ និងពេលខ្លះពិបាកបំផុត។

១០.ការភ័យខ្លាច៖ លោក Siebold សរសេរថា៖ « មនុស្សអស្ចារ្យកំពុងប្រតិបត្តិការនៅកម្រិតនៃស្មារតីដែលមិនមានការភ័យខ្លាច ហើយនៅក្នុងកម្រិតនៃការគិតនេះ អ្វីគ្រប់យ៉ាងហាក់ដូចជាអាចធ្វើទៅបាន រាល់សុបិន្តដែលមនុស្សគ្រប់គ្នាមើលឃើញថាចារឿងឆ្កួតលីលា តែពួកគេមើលទៅជារឿងគួរអោយភ្ញាក់ផ្អើលណាស់ »។​
១១.ការរំពឹងទុកទាប៖ ខណៈពេលដែលវណ្ណៈកណ្តាលកំណត់ការរំពឹងទុកហិរញ្ញវត្ថុរបស់ពួកគេទាប ដូច្នេះពួកគេមិនដែលខកចិត្ត ប៉ូន្តែសម្រាប់អ្នកមានកំណត់ការរំពឹងទុករបស់ពួកគេខ្ពស់ ជាពិសេសហើយប្រឈមមុខនឹងបញ្ហាប្រឈមណាមួយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc