ព័ត៌មានចុងក្រោយ
  • ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់អូស្រ្តាលីកើនឡើង ៥៣% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2020 Chan Sreyny

    ប្រទេសកម្ពុជា បាននាំចេញអង្ករសរុប ២៥,៩៩៤តោន ទៅកាន់ប្រទេសអូស្ត្រាលីក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកឧកញ៉ា សុង សារ៉ាន់ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលថ្មីៗនេះទៅកាន់ឃ្លាំងស្តុកស្រូវ និងរោងម៉ាស៊ីនកិនស្រូវរបស់ Amru Rice (ខេមបូឌា) ខូអិលធីឌីនៅខេត្តកំពង់ធំថា « នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសសម្រាប់ស្រូវសរីរាង្គ និងប្រកបដោយនិរន្តរភាព »។ CRF បន្តទៀតថា « វាជាមោទនភាពមួយ ដែលរដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា

  • ជប៉ុន សន្យាផ្ដល់ជំនួយជាង ២០០ លា​នដុល្លារដល់បណ្ដាប្រទេសអាស៊ាន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ Covid-19 ខណៈប្រទេសខ្លួនកើនឡើងជាង ១ពាន់ករណីក្នុងមួយថ្ងៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2020 Khmernote

    នាយករដ្ឋមន្រ្តីជប៉ុនថ្មីគឺលោក Suga Yoshihide បានសន្យាផ្ដល់ជំនួយជាង ២០០ លា​នដុល្លារដល់បណ្ដាប្រទេសអាស៊ាន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ Covid-19។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK លោក Suga ដែលជាមេដឹកនាំមកពីសមាជិកអាស៊ានទាំង ១០ ក៏ដូចជាសមាជិកសភាជប៉ុន បានលើកឡើងអំពីជំនួយនេះនៅក្នុងជំនួបតាមអ៉ឺនធឺណេត កាលពីថ្ងៃសោរ៍ កន្លងទៅនេះជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ ក្នុងឱកាសនោះនាយករដ្ឋមន្រ្តីជប៉ុនបាននិយាយថា ជំនួយនេះនឹងរួមបញ្ចូលទាំងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងការគាំទ្របច្ចេកទេសដល់ស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រ។ បន្ថែមពីនេះប្រទេសជប៉ុននឹងជួយពង្រឹងសេដ្ឋកិច្ចអាស៊ានតាមរយៈ ការកសាងបណ្តាញផ្គត់ផ្គង់កាន់តែខ្លាំង និងឧស្សាហកម្មឌីជីថល។ លោក Suga បានបន្តទៀតថា ការរីករាលដាលនៃមេរោគឆ្លង គឺជាការគំរាមកំហែងដល់

  • អាឡឺម៉ង់ ព្រមានពីការចាក់សោរប្រទេសក្នុងរយៈពេលជាច្រើនខែ និងបិទកន្លែងកម្សាន្ដផ្សេងៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2020 Chan Sreyny

    ប្រទេសអាឡឺម៉ង់ បានព្រមានកាលពីពេលថ្មីៗនេះថា វិធានការណ៍ប្រឆាំងនឹងជំងឺ Covid-19 របស់ខ្លួនទំនងជាមានរយៈពេល ៤ ទៅ ៥ ខែទៀត ខណៈពេលដែលប្រទេសក្រិកបានប្រកាសហាមប្រាមការប្រមូលផ្តុំថ្មី ហើយប្រទេសម៉ិចស៊ិកូបានឆ្លងលើសពីមួយលាននាក់។ អាឡឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុប បានចាក់សោរប្រទេសមួយផ្នែកនៅដើមខែវិច្ឆិកា ដោយបិទបារ ភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗទៀត ប៉ុន្តែសាលារៀន និងហាងនានានៅបើកដំណើរការ។ លោក Peter Altmaier រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាឡឺម៉ង់បានមានប្រសាសន៍ថា « យើងនឹងត្រូវរស់នៅដោយមានការប្រុងប្រយ័ត្ន និងការហាមឃាត់យ៉ាងហោចណាស់ក្នុងរយៈពេល ៤ ទៅ ៥ ខែទៀត »។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ដើម្បីសម្រេចថា តើត្រូវបន្តវិធានការណ៍ថ្មីដែលនឹងត្រូវដាក់ឲ្យអនុវត្តជាបណ្តោះអាសន្នរហូតដល់ចុងខែវិច្ឆិកា។

  • ចេញហើយ! ការបរិច្ឆេទបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅខេត្តសៀមរាប  ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2020 Khmernote

    គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការបើកការដ្ឋានសាងសង់នេះត្រូវបានឲ្យដឹងនៅក្នុងដំណើរចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ

  • រំភើបជំនួស! ស្ងាត់ៗ ស្រីង៉ោល ធ្វើវីឡាយ៉ាងស្រស់ស្អាត ជូនម្ដាយ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ November 16, 2020 Chan Sreyny

    ជាការពិតណាស់ ទស្សនិកជននៅតាមបណ្ដាញសង្គមជាច្រើនបានស្គាល់រួចមកហើយថាស្រីង៉ោល គឺជាក្មេងស្រីម្នាក់ដែលមានដុងសិល្បៈបែបកំប្លុកកំប្លែងម្នាក់ ដែលធ្វើឱ្យទស្សនិកជនទប់សំណើចមិនជាប់ពេលដែលទស្សនាវីដេអូបែបកំប្លែងស្ងួតរបស់នាង។ ស្រីង៉ោល ដែលមានឈ្មោះពិតថា Emanuella Samuel បានបង្ហាញរត្តមានដំបូងរបស់ខ្លួននៅលើគេហទំព័រ YouTube កាលពីឆ្នាំ ២០១៥។ ចាប់តាំងពីពេលនោះមក បានធ្វើឱ្យស្រីង៉ោល មានគេឈ្មោះល្បីល្បាញដោយសារភាពប៉ិនប្រសប់របស់នាង និងរកប្រាក់ចំណូលបានច្រើន ហើយនាងធ្លាប់ត្រូវបានកម្មវីធីធំៗលំដាប់អន្តរជាតិអញ្ជើញឱ្យចូលរួមថែមទៀតផង។ កាលពីពេលថ្មីៗនេះ ស្រីង៉ោលបានចំណាយថវិកាផ្ទាល់ខ្លួនសាងសង់ផ្ទះវីឡាដ៏ស្រស់ជូនម្ដាយរបស់នាង ដែលធ្វើឱ្យម្ដាយរបស់នាងទប់ទឹកភ្នែកមិនជាប់ ដោយសារតែភាពរំភើប និងមានមោទកភាពចំពោះកូនស្រីរបស់គាត់ ដែលនាងមានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានធ្វើរឿងមួយដែលម្ដាយរបស់នាងនឹកស្មាន់មិនដល់។ គួរឱ្យដឹងផងដែរថា ស្រីង៉ោលក៏បានបង្ហោះក្នុង Facebook ផ្ទាល់ខ្លួនរបស់នាងថា « ខ្ញុំសង់វាឱ្យម៉ាក់ សម្រាប់រាល់ការបួងសួង ការលើកទឹកចិត្ត និងការគាំទ្រ។

  • ១៥ ប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដោយគ្មានវត្តមានប្រទេសឥណ្ឌា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2020 Khmernote

    យោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK បានឲ្យដឹងថា មេដឹកនាំមកពីប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាតំបន់សេដ្ឋកិច្ចសេរីដ៏ធំមួយ ដោយគ្មានប្រទេសឥណ្ឌានោះទេ។ បើតាមប្រភពដដែល សមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រួមជាមួយ ជប៉ុន ចិន កូរ៉េ ខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ បានយល់ព្រមលើកិច្ចព្រមព្រៀងនេះនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតកាលពីថ្ងៃអាទិត្យ ដោយភាពជាដៃគូនេះគ្របដណ្តប់ប្រហែល ៣០% នៃចំនួនប្រជាជនពិភពលោក និងផលិតផលក្នុងស្រុកសរុប។ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានប្រាប់កិច្ចប្រជុំកំពូលនេះថា ប្រទេសជប៉ុនបានប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើមដើម្បីពង្រីកតំបន់សេដ្ឋកិច្ចសេរី និងយុត្តិធម៌ រួមទាំងរក្សា និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការធ្វើពាណិជ្ជកម្មសេរី គឺមានសារៈសំខាន់ជាងនេះទៅទៀត

  • សេដ្ឋកិច្ចរបស់អង់គ្លេស មើលឃើញពីការងើបឡើងវិញដ៏រឹងមាំបន្ទាប់ពីមានពីមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2020 Chan Sreyny

    យោងតាមការិយាល័យស្ថិតិជាតិរបស់អង់គ្លេស (ONS) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២០ ខណៈពេលដែលរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការទប់ស្កាត់បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ។ ទិន្នន័យបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប ( GDP ) របស់អង់គ្លេសត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងប្រចាំត្រីមាស ១៥.៥% នៅក្នុងត្រីមាសទី៣ បន្ទាប់ពីការធ្លាក់ចុះនៅក្នុងត្រីមាសទី២ ដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ONS បាននិយាយថា « មានការកើនឡើងគួរឱ្យកត់សំគាល់ប្រចាំត្រីមាស នៅក្នុងសេវាកម្មផលិតកម្ម និងផលិតកម្មសំណង់ក្នុងត្រីមាសទី៣ ឆ្នាំ ២០២០ ដែលភាគច្រើនឆ្លុះបញ្ចាំងពីការបន្ធូរបន្ថយការរឹតបន្តឹងការចាក់សោរ និងផលប៉ះពាល់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសទី២ »។ ទោះបីជាសេដ្ឋកិច្ចឃើញការស្ទុះងើបឡើងវិញខ្លះបន្ទាប់ពីការធ្លាក់ចុះនៃកំណត់ត្រាក្នុងត្រីមាសទី២ ក៏ដោយ

  • មិនទាន់អស់និស្ស័យ! ក្រុមហ៊ុនលក់រាយអាយុកាលជាង១០០ឆ្នាំ JC Penney នឹងរួចផុតពីការក្ស័យធនបន្តប្រតិបត្តិការតទៀតក្នុងពេលខាងមុខនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 14, 2020 Khmernote

    ចៅក្រមសហរដ្ឋអាមេរិកកាលពីដើមសប្ដាហ៍កន្លងទៅនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីជួយសង្រ្គោះក្រុមហ៊ុនលក់រាយ JC Penney ពីការក្ស័យធនដែលបណ្ដាលមកពីជំងឺ Covid-19។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្រុមហ៊ុនបាននិយាយថា តុលាការក្ស័យធនសហរដ្ឋអាមេរិកសម្រាប់តំបន់ភាគខាងត្បូងនៃរដ្ឋតិចសាស់បានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនលក់រាយអាយុកាល ១១៨ឆ្នាំនេះ អាចរួចផុតពីភាពក្ស័យធនមុនរដូវឈប់សម្រាកខាងមុខនេះ ហើយកិច្ចព្រមព្រៀងជួយសង្គ្រោះត្រូវបានគេរំពឹងថានឹងជួយរក្សាការងារបានប្រមាណ ៦ ម៉ឺននាក់។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងដោះដូរជាច្រើន ដូចជា ក្រុមហ៊ុន H/2 Capital Partners ដែលផ្ដល់ប្រាក់កម្ចីនឹងលើកលែងទោសបំណុលចំនួន ១ ពាន់លានដុល្លារជាថ្នូរនឹងទ្រព្យសម្បត្តិ ១៦០ និងមជ្ឈមណ្ឌលចែកចាយចំនួន ៦ ។ ប្រតិបត្តិករផ្សារទំនើប Simon Property Group និង