រំភើបជំនួស! ស្ងាត់ៗ ស្រីង៉ោល ធ្វើវីឡាយ៉ាងស្រស់ស្អាត ជូនម្ដាយ
បុគ្គលជោគជ័យ November 16, 2020 Chan Sreyny

ជាការពិតណាស់ ទស្សនិកជននៅតាមបណ្ដាញសង្គមជាច្រើនបានស្គាល់រួចមកហើយថាស្រីង៉ោល គឺជាក្មេងស្រីម្នាក់ដែលមានដុងសិល្បៈបែបកំប្លុកកំប្លែងម្នាក់ ដែលធ្វើឱ្យទស្សនិកជនទប់សំណើចមិនជាប់ពេលដែលទស្សនាវីដេអូបែបកំប្លែងស្ងួតរបស់នាង។ ស្រីង៉ោល ដែលមានឈ្មោះពិតថា Emanuella Samuel បានបង្ហាញរត្តមានដំបូងរបស់ខ្លួននៅលើគេហទំព័រ YouTube កាលពីឆ្នាំ ២០១៥។ ចាប់តាំងពីពេលនោះមក បានធ្វើឱ្យស្រីង៉ោល មានគេឈ្មោះល្បីល្បាញដោយសារភាពប៉ិនប្រសប់របស់នាង និងរកប្រាក់ចំណូលបានច្រើន ហើយនាងធ្លាប់ត្រូវបានកម្មវីធីធំៗលំដាប់អន្តរជាតិអញ្ជើញឱ្យចូលរួមថែមទៀតផង។

កាលពីពេលថ្មីៗនេះ ស្រីង៉ោលបានចំណាយថវិកាផ្ទាល់ខ្លួនសាងសង់ផ្ទះវីឡាដ៏ស្រស់ជូនម្ដាយរបស់នាង ដែលធ្វើឱ្យម្ដាយរបស់នាងទប់ទឹកភ្នែកមិនជាប់ ដោយសារតែភាពរំភើប និងមានមោទកភាពចំពោះកូនស្រីរបស់គាត់ ដែលនាងមានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានធ្វើរឿងមួយដែលម្ដាយរបស់នាងនឹកស្មាន់មិនដល់។

គួរឱ្យដឹងផងដែរថា ស្រីង៉ោលក៏បានបង្ហោះក្នុង Facebook ផ្ទាល់ខ្លួនរបស់នាងថា « ខ្ញុំសង់វាឱ្យម៉ាក់ សម្រាប់រាល់ការបួងសួង ការលើកទឹកចិត្ត និងការគាំទ្រ។ ម៉ាក់ខ្ញុំដឹងថាម៉ាក់ចង់បានផ្ទះចល័ត ហើយខ្ញុំបានធ្វើវា។ សូមអភ័យទោសឱ្យខ្ញុំផង ខ្ញុំនឹងសម្រេចបំណងរបស់ម៉ាក់នៅឆ្នាំក្រោយ។ កុំបារម្ភអីវាមិននាំឱ្យយើងទៅរកភាពអាក្រក់នោះទេ… អ្នកម៉ាក់ដ៏អស្ចារ្យរបស់ខ្ញុំ។
ខ្ញុំស្រលាញ់ម៉ាក់ »៕


អត្ថបទ៖ នីតា