យោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្នមានរថយន្ត និងម៉ូតូចំនួន ៥.៨ លានគ្រឿង ដែលកំពុងចរាចរណ៍នៅក្នុងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបង្ហាញតួលេខនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ក្នុងរយៈពេលប្រមាណ ២ទសវត្សរ៍។

កត្តាទាំងនេះ គឺជាចលករធ្វើឱ្យចំនួនយានយន្តមានការកើនឡើងយ៉ាងគំហុក ហើយមកដល់ពេលនេះកម្ពុជាមានរថយន្ត និងម៉ូតូមានចំនួន ៥,៨លាន គ្រឿង ដោយក្នុងនោះ ជាង ៩សែន គ្រឿងជារថយន្ត ដែលកំពុងធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ លីនី


