- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 27, 2020 Khmernote
មហាសេដ្ឋីបច្ចេកវិទ្យាចិន Jack Ma កំពុងកើបលុយបានជាង ៣៤ ពាន់លានដុល្លារក្នុងការបំបែកកំណត់ត្រាលក់ភាគហ៊ុន (IPO) ដែលជាការបំបែកកំណត់ត្រាឯតទគ្គកម្មថ្មីរបស់ខ្លួន។ កំណត់ត្រាថ្មីនេះ បានធ្វើឲ្យលោក Jack Ma បង្កើតប្រវត្តិសាស្រ្តជាថ្មីម្ដងទៀតក្នុងនាមជាសហគ្រិនបច្ចេកវិទ្យាដ៏ឆ្នើមម្នាក់នៅលើពិភពលោក។ យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Ant Group នៅហុងកុង និងសៀងហៃ បានក្លាយជាចំនួនធំបំផុតក្នុងប្រវត្តិសាស្រ្ត ហើយវាបានធ្វើឲ្យអ្នកជំនួញមាឌល្អិតចិត្តធំ បានឈានដល់កម្រិតមួយកាន់តែជិតក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ សារព័ត៌មាន Bloomberg បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់បុរសអាយុ ៥៦ ឆ្នាំរូបនេះ នឹងឈានដល់ ៧១.១ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ ដោយចាត់ទុកគាត់ជាអ្នកមានបំផុតទី១១
- BoostrongBoostrong October 27, 2020 Khmernote
លោកសុខា សុវណ្ណ ជាអ្នកខេត្តព្រៃវែង សព្វថ្ងៃមានបំណងចង់ទិញម៉ូតូ PCX ដើម្បីយកមកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ប៉ុន្តែបំណងប្រាថ្នានេះ មិនទាន់បានសម្រេចព្រោះតែគ្មានប្រាក់គ្រប់គ្រាន់ ស្រាប់តែចុងខែតុលានេះ បានឈ្នះរង្វាន់ម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តង។ លោកសុខា សុវណ្ណ មានអាយុ ២៩ ឆ្នាំ រស់នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយសព្វថ្ងៃនេះលោកមានមុខរបរជានគរបាលស្រុក។ ដោយហេតុតែការងារតម្រូវឲ្យលោកត្រូវចុះទៅយាមតាមតំបន់ផ្សេងៗ ហើយត្រូវមានសំភារះប្រើប្រាស់យកទៅតាមខ្លួនជាច្រើនផង ទើបលោកមានបំណងចង់បានម៉ូតូទំនើប PCX យកមកប្រើប្រាស់ តែមិនទាន់មានប្រាក់គ្រប់គ្រាន់។ កាលពីថ្ងៃទី 24 ខែតុលានេះ ពេលដែលលោកធ្វើការអស់កម្លាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 27, 2020 Chan Sreyny
យោងតាមតួលេខរបស់រដ្ឋាភិបាលបានបង្ហាញថា ជិត ៩.២៥ លាននាក់នៃប្រជាជនគោលដៅចំនួន ១០ លាននាក់បានចុះឈ្មោះសម្រាប់គម្រោង « Kon La Khreung »។ កញ្ចប់ជំរុញសេដ្ឋកិច្ចរយៈពេល ៣ ខែដើម្បីជំរុញការចំណាយក្នុងចំណោមប្រជាជន ដែលមានចំណូលទាបត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែតុលា។ ស្ថិតក្រោមគម្រោងនេះ មនុស្សរហូតដល់ ១០ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ អាចទទួលបានការបញ្ចុះតម្លៃប្រចាំថ្ងៃរហូតដល់ ១៥០ បាតលើអាហារ ភេសជ្ជៈ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ (មិនរាប់បញ្ចូលភេសជ្ជៈមានជាតិអាល់កុល ថ្នាំជក់ ឬឆ្នោតឡូតូ) ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានកំណត់ត្រឹម ៣,០០០
- BoostrongBoostrong October 27, 2020 Khmernote
កាលពីថ្ងៃទី 23 ខែតុលានេះ អ្នកដន្លងខាងស្រីបានមកលេងផ្ទះខាងកូនប្រុស អ្នកស្រីអែក ចន្ថា ទិញប៊ូសស្រ្តង 6 កំប៉ុងជូនដន្លងពិសារពេលថ្ងៃត្រង់ ស្រាប់តែគាស់មក ឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តងក៏ស្រែកហ៊ោទាំងដន្លងខាងស្រី និងដន្លងខាងប្រុសផ្អើលពេញផ្ទះ។ ហេតុការណ៍នេះកើតឡើងនៅក្នុង ភូមិដប់បាត ឃុំលលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជាគេហដ្ឋានរបស់ អ្នកស្រីអែក ចន្ថា និងស្វាម៉ី ជាឪពុកម្តាយបង្កើតខាងកូនប្រុស ដែលសព្វថ្ងៃមានមុខរបរជាអាជីវករ។ នៅថ្ងៃទី 23 អ្នកស្រី និងអ្នកដន្លងបានណាត់ជួបគ្នាដើម្បីធ្វើច្បាប់អាពាហ៍ពិពាហ៍ឲ្យកូនប្រុសស្រីនៅសាលាឃុំ។ ក្រោយពេលចប់រួចរាល់ក៏សម្រាចចិត្តមកលេងផ្ទះរបស់អ្នកស្រី អែក ចន្ថា បន្ទាប់ពីពិសាអាហារពេលព្រឹករួច អ្នកស្រីក៏ទិញប៊ូសស្រ្តង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 27, 2020 Chan Sreyny
គណៈរដ្ឋមន្រ្តីជប៉ុន បានយល់ព្រមលើគម្រោងច្បាប់ចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយឥតគិតថ្លៃ និងផ្តល់ជូននូវការថែទាំសុខភាពដោយឥតគិតថ្លៃចំពោះបញ្ហាសុខភាពនៅពេលដែលចាក់វ៉ាក់សាំងនេះហើយអាចបង្កឱ្យមានហានិភ័យអ្វីមួយកើតឡើង។ រដ្ឋាភិបាលជប៉ុន បានយល់ព្រមជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក និងអង់គ្លេសដើម្បីទទួលការផ្គត់ផ្គង់វ៉ាក់សាំងដែលពួកគេអាចនឹងអភិវឌ្ឍ ដោយគ្រោងនឹងចាប់ផ្តើមចែកចាយនៅក្នុងឆមាសទី១ នៃឆ្នាំ ២០២១ ។ គួរឱ្យដឹងផងដែរថា គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តសេចក្តីព្រាងច្បាប់មួយនៅ ថ្ងៃទី ២៧ ខែតុលា ដើម្បីពិនិត្យឡើងវិញនូវច្បាប់ស្តីពីការចាក់វ៉ាក់សាំងបង្ការ។ ច្បាប់នេះ ជម្រុញឱ្យសាធារណជនខិតខំប្រឹងប្រែងដើម្បីទទួលថ្នាំបង្ការ។ ប្រសិនបើវ៉ាក់សាំងត្រូវបានរកឃើញថា បង្កបញ្ហាសុខភាពរដ្ឋាភិបាលនឹងចំណាយថ្លៃព្យាបាល៕ អត្ថបទ៖ នីតា ប្រភព៖ nhk
- ទេសចរណ៍ទេសចរណ៍ October 27, 2020 Khmernote
វីរុសកូវីដ-១៩ បានវាយប្រហារទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ហើយនៅកម្ពុជាក្រៅពីសេដ្ឋកិច្ច វិស័យទេសចរណ៍ដែលជាវិស័យស្នូលមួយរបស់ប្រទេសក៏ត្រូវរងផលប៉ះពាល់ខ្លាំងជាងវិស័យនានា។ ជាមួយគ្នានេះយោងតាមអ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជាអាចនឹងប្រើពេលចាប់ពី ៣ ទៅ ៥ឆ្នាំ ដើម្បីវិលត្រលប់មកសភាពធម្មតាឡើងវិញ។ ការវាយតម្លៃរបស់អ្នកជំនាញនេះត្រូវបានឲ្យដឹងតាមរយៈ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល ៩ខែ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់ការ Pre-Recovery។ អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖ សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣) និងសេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)។ ទន្ទឹនឹងនេះដែរ
- ទេសចរណ៍ទេសចរណ៍ October 27, 2020 Khmernote
ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះ គឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ តួលេខនេះត្រូវបានបង្ហាញដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល ៩ខែ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០។ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែងទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣%។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២%
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 27, 2020 Chan Sreyny
ប្រទេសមីយ៉ាន់ម៉ា បានបន្ថែមបម្រាមលើជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងការចេញទិដ្ឋាកាគ្រប់ប្រភេទរហូតដល់ដំណាច់ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 មុនពេលមានការបោះឆ្នោត។ ក្រសួងដឹកជញ្ជូន និងគមនាគមន៍មីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ទី ២៦ ខែតុលាថា ការហាមឃាត់ការចូលរបស់ជនបរទេសតាមព្រំដែនគោក នឹងត្រូវបានពន្យារពេលមួយខែទៀត។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ា ក៏បានបន្ថែមបម្រាមលើជើងហោះហើរក្នុងស្រុករយៈពេល ២ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ គួរឱ្យដឹងផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានបិទទ្វារភាគច្រើននៃខេត្ត Yangon ដែលជាទីក្រុងធំបំផុតរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ ប៉ុន្តែបានបន្ធូរបន្ថយការហាមឃាត់ការប្រមូលផ្តុំគ្នាជាសាធារណៈកាលពីថ្ងៃអាទិត្យ ទី ២៥ ខែតុលា ដើម្បីអនុញ្ញាតឱ្យគណបក្សនយោបាយធ្វើយុទ្ធនាការមុនពេលប្រជាជាតិនានាទៅបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា៕ អត្ថបទ៖ នីតា ប្រភព៖










