នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ កញ្ចប់ថវិកាក្នុងឆ្នាំ ២០២១ នឹងផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
សេដ្ឋកិច្ច
November 3, 2020
Chan Sreyny
យោងតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានឱ្យដឹងថា កញ្ចប់ថវិកាឆ្នាំ ២០២១ នឹងផ្តល់ការបម្រុងទុកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ខណៈរដ្ឋាភិបាលបង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
លោក Muhyiddin Yassin បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងដាក់ចេញនូវវិធានការណ៍បន្ថែមនៅក្នុងថវិកា ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ៦ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យជីវិតរបស់ប្រជាជនត្រឡប់ទៅរកភាពប្រក្រតីវិញ។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលម៉ាឡេស៊ីបានត្រៀមថវិកាចំនួន ២ ពាន់លានរីងហ្គីត (៤៨០ លានដុល្លារ) ដល់ក្រសួងសុខាភិបាល ខណៈពេលដែលនៅក្នុងរដ្ឋ Sabah បានរងការវាយប្រហារដោយជំងឺ Covid-19 និងថវិការប្រហែល ៤០០ លានរីងហ្គីតផ្តល់សម្រាប់ជំនួយស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


